Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អេ អឹម ខេ សហការជាមួយ UnionPay បានដាក់ឲ្យដំណើរការសេវាទូទាត់តាមកាតឥណពន្ធនិម្មិត លើកម្មវិធីAMK Mobile

spot_img

ភ្នំពេញ៖ ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២២ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុឈានមុខគេលើវិសាលភាពប្រតិបត្តិការ និង UnionPay ជាក្រុមហ៊ុនអន្តរជាតិដែលមានបណ្តាញកាតសម្រាប់ទូទាត់ប្រាក់ធំជាងគេនៅលើពិភពលោក បាន សហការគ្នារៀបចំកម្មវិធីដាក់ឲ្យដំណើរការសេវាទូទាត់ប្រាក់តាមកាតឥណពន្ធនិម្មិត UnionPay នៅលើកម្មវិធី ធនាគារលើទូរស័ព្ទ AMK Mobile។ កម្មវិធីនេះត្រូវបានរៀបចំឡើងដោយការផ្ដល់ជាអនុសាសន៍ពីសំណាក់ តំណាងគ្រប់គ្រងស្ថាប័នទាំងពីរ និងមានការលេងកំសាន្តសប្បាយៗ និងផ្ដលរង្វាន់ជាទឹកប្រាក់និងវត្ថុអនុស្សាវរី យ៍ជាច្រើនដល់អតិថិជនដែលបានចូលរួម ដែលប្រព្រឹត្តទៅនៅថ្ងៃទី២១&២២ ខែឧសភា ឆ្នាំ២០២២ ស្ថិតនៅផ្សារ ទំនើប អីអន សែនសុខ (AEON 2)។

កាតឥណពន្ធនិម្មិត UnionPay របស់ អេ អឹម ខេ ជាដំណោះស្រាយការទូទាត់ប្រាក់យ៉ាងទំនើបនិងងាយស្រួល ដែលអនុញ្ញាតឲ្យអតិថិជនទូទាត់ប្រាក់តាមរយៈម៉ាស៊ីនPOS ដោយស្កេនQR Code ឬContactless ក្នុងហាងជាង ៩០%ទូទាំងប្រទេសកម្ពុជា និងការទិញទំនិញអនឡាញលើវ៉ិបសាយជាច្រើន នៅ១៨០ប្រទេសទូទាំងពិភពលោក។

លោក ហេង រមណី នាយកប្រតិបត្តិអាជីវកម្មសន្សំ និងសេវាកម្មរបស់ អេ អឹម ខេ បានមានប្រសាសន៍ថា “ដោយសារតែបច្ចេកវិទ្យាកាន់តែជឿនលឿន និងការកើនឡើងជាលំដាប់ក្នុងការប្រើប្រាស់ប្រព័ន្ធឌីជីថល ជា ពិសេសយុវជនជំនាន់ក្រោយ បានធ្វើឲ្យមានការផ្លាស់ប្តូរទម្លាប់ទិញទំនិញនិងទូទាត់ប្រាក់ តាមរយៈអនឡាញ ដោយមិនប្រើសាច់ប្រាក់ដោយផ្ទាល់ទាំងក្នុងនិងក្រៅប្រទេស កាន់តែមានភាពពេញនិយមជាងមុន។ ដូច្នេះ ហើយការដាក់ឲ្យដំណើរការជាផ្លូវការ លើការទូទាត់តាមកាតឥណពន្ធនិម្មិត UnionPay ពិតជាឆ្លើយតបទៅនឹង តម្រូវការជាក់ស្ដែងនៃពេលបច្ចុប្បន្ន និងពេលអនាគត ដើម្បីដើរឲ្យទាន់ភាពរីកចម្រើននៃសេដ្ឋកិច្ច។”

លោកបានបន្ថែមទៀតថា “សេវានេះ គឺជាផ្នែកមួយនៃយុទ្ធសាស្ត្ររបស់ស្ថាប័ន ដែលផ្តល់ដំណោះស្រាយហិរញ្ញ វត្ថុតាមបែបឌីជីថល ស្របតាមការផ្លាស់ប្តូរទម្លាប់របស់អតិថិជន។ អេ អឹម ខេ នឹងនៅតខិតខំប្រឹងប្រែងបន្តទៀត ដើម្បីផ្តល់សេវាកម្ម និងផលិតផលហិរញ្ញវត្ថុដ៏ល្អបំផុតដល់អតិថិជនរបស់យើង។”

ដោយសារតែបច្ចេកវិទ្យាកាន់តែជឿនលឿន និងការកើនឡើងជាលំដាប់ក្នុងការប្រើប្រាស់ប្រព័ន្ធឌីជីថល ជាពិសេសយុវ ជនជំនាន់ក្រោយ បានធ្វើឲ្យមានការផ្លាស់ប្តូរទម្លាប់ទិញទំនិញនិងទូទាត់ប្រាក់ តាមរយៈអនឡាញដោយមិនប្រើសាច់ប្រាក់ ដោយផ្ទាល់ទាំងក្នុងនិងក្រៅប្រទេស កាន់តែមានភាពពេញនិយមជាងមុន។ ដូច្នេះហើយការដាក់ឲ្យដំណើរការជាផ្លូវការ លើការ ទូទាត់តាមកាតឥណពន្ធនិម្មិត UrionPay ពិតជាឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងនៃពេលបច្ចុប្បន្ន និងពេលអនាគត ដើម្បី ដើរឲ្យទាន់ភាពរីកចម្រើននៃសេដ្ឋកិច្ច។

កាតឥណពន្ធនិម្មិត UnionPay របស់ អេ អឹម ខេ ជាដំណោះស្រាយការទូទាត់ប្រាក់យ៉ាងទំនើបនិងងាយស្រួលដែលអនុញ្ញាត ឲ្យអតិថិជនទូទាត់ប្រាក់តាមរយៈម៉ាស៊ីនmPOS ដោយស្តេនQR ឬContactless ក្នុងហាងជាង៩០%ទូទាំងប្រទេសកម្ពុជា និងការទិញទំនិញអនឡាញ លើវ៉ិបសាយជាច្រើនទូទាំងពិភពលោក។

មិនត្រឹមតែផ្តល់ភាពងាយស្រួលនិងរហ័សចំពោះការប្រើប្រាស់ទេ សូម្បីតែការស្នើសុំបង្កើតកាតឥណពន្ធនិម្មិត UnionPay វិញ រឹតតែសមញ្ញ និង មិនគិតថ្លៃសេវាប្រចាំឆ្នាំទៀតផង។ លោកអ្នកក៏អាចបង្កើតឥណពន្ធកាតនិម្មិត UnionPay បានដោយខ្លួនឯងនៅលើកម្មវិធីទូរស័ព្ទ AMK Mobile បានភ្លាមៗ ដោយចំណាយពេលមិនដល់៣០វិនាទីផង។ មានត្រឹមតគណនី អេ អឹម ខេ និង ប្រើប្រាស់ AMK Mobile លោកអ្នកអាចដោះស្រាយគ្រប់តម្រូវការសេវាកម្មហិរញ្ញវត្ថុបានគ្រប់ប្រភេទ។

សេវានេះ គឺជាផ្នែកមួយនៃយុទ្ធសាស្ត្ររបស់ស្ថាប័ន ដែលផ្តល់ដំណោះស្រាយហិរញ្ញវត្ថុតាមបែបឌីជីថល ស្របតាមការផ្លាស់ប្ដូរ ទម្លាប់របស់អតិថិជន។ អេ អឹម ខេ នឹងនៅតែខិតខំប្រឹងប្រែងបន្តទៀត ដើម្បីផ្តល់សេវាកម្ម និងផលិតផលហិរញ្ញវត្ថុដ៏ល្អបំផុត ដល់អតិថិជនរបស់យើង។

គួរបញ្ជាក់ផងដែរថា អេ អឹម ខេ គឺជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដែលឈានមុខគេលើវិសាលភាពប្រតិបត្តិការ និងចំនួនអតិថិជន។ អេ អឹម ខេ មានការិយាល័យប្រតិបត្តិការចំនួន ១៥០កន្លែង និង ភ្នាក់ងារជិត ៧,០០០កន្លែង នៅទូទាំងប្រទេស។ អេ អឹម ខ មានផលិតផល និងសេវាកម្មជាច្រើនកំពុងផ្តល់ជូនអតិថិជន ដូចជាសេវាប្រាក់កម្ចីប្រាក់សន្សំ សេវាផ្ទេរប្រាក់ក្នុង និងក្រៅ ប្រទេស សេវាទូទាត់វិក្កយបត្រ បញ្ចូលកាតទូរស័ព្ទ សេវាបង់រំលស់ សេវាធានារ៉ាប់រងខ្នាតតូច សេវាបើកប្រាក់បៀវត្សរ៍ ម៉ាស៊ីន ដក និងដាក់ប្រាក់ដោយស្វ័យប្រវត្តិ (ATMs/CDMS) ជាពិសេស គឺកម្មវិធីធនាគារចល័ត AMK Mobile ប្រតិបត្តិការធនាគារ លើទូរស័ព្ទដៃ ដែលអាចឲ្យអតិថិជនបើកគណនីបានដោយខ្លួនឯង (Selfie Banking) ធ្វើការទូទាត់ថ្លៃទឹក ភ្លើង សំរាម បញ្ចូលកាតទូរស័ព្ទ និងបង់វិក្កយបត្រថ្លៃទំនិញផ្សេងៗតាមរយៈការស្កេន KHQR Code វេរលុយទៅមករវាងធនាគារក្នុងស្រុក ផ្សេងៗ តាមរយៈប្រព័ន្ធទូទាត់បាគង វេលុយទៅក្រៅប្រទេស និង សេវាផ្សេងៗជាច្រើនទៀត។

កញ្ញា លាង ចិន្តា អគ្គនាយិកាប្រចាំប្រទេសកម្ពុជានៃក្រុមហ៊ុនUnionPay International មានប្រសាសន៍ថា “យើង ពិតជារីករាយណាស់ដែល កាតឥណពន្ធនិម្មិត UnionPay របស់ អេ អឹម ខេ ដែលដំណើរការតាមរយៈកម្មវិធី ធនាគារក្នុងទូរសព្ទ AMK Mobile ទទួលបានងារលើកទី១ជាច្រើនប្រភេទ។ អេ អឹម ខេ មិនត្រឹមតែជាស្ថាប័នមីក្រូ ហិរញ្ញវត្ថុដំបូងគេដែលដាក់ដំណើរការកាតឥណពន្ធនិមិត្តនេះទេ នេះក៏ជាលើកដំបូងដែរ ដែល អេ អឹម ខេ ផ្តល់នូវសេវាកម្មកាតនិម្មិត ដែលអាចប្រើប្រាស់លើកាតអន្តរជាតិ។ បន្ថែមពីនេះ នេះក៏ជាលើកទី១ ដែលកាតនិម្មិត UnionPay ដាក់ឲ្យប្រើប្រាស់ជាប្រភេទទូទាត់Contactless នៅតាមបណ្តាហាងក្នុងប្រទេសកម្ពុជានិងលើទីផ្សារ រហូតដល់៥៥តំបន់លើពិភពលោក ដោយអតិថិជនគ្រាន់តែដាក់ទូរសព្ទ លើប្រព័ន្ធទូទាត់ក្នុងហាងដើម្បីគិតប ក់ៗ ជាមួយការកើនឡើងនៃការធ្វើដំណើររបស់ប្រជាជនកម្ពុជា ពួកគាត់នឹងទទួលបានបទពិសោធន៍នៃការបើ ប្រាស់កាតឥណពន្ធនិម្មិត UnionPay របស់ អេ អឹម ខេ ជាដៃគូធ្វើដំណើរដ៏ល្អ។

គួរបញ្ជាក់ផងដែរថា មិនត្រឹមតែផ្តល់ភាពងាយស្រួលនិងរហ័សចំពោះការប្រើប្រាស់ទេ សូម្បីតែការស្នើសុំបង្កើត កាតឥណពន្ធនិម្មិត UrionPay វិញរឹតតែសមញ្ញ និង មិនគិតថ្លៃសេវាប្រចាំឆ្នាំទៀតផង។ លោកអ្នកក៏អាចបង្កើត ឥណពន្ធកាតនិម្មិត UnionPay បានដោយខ្លួនឯងនៅលើកម្មវិធីទូរស័ព្ទ AMK Mobile បានភ្លាមៗ ដោយចំណាយ ពេលមិនដល់៣០វិនាទីផង។ សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនងមកកាន់សេវាបម្រើអតិថិជនតាមរយៈលេខ ០២៣ ២២០ ២០២/១៨០០២០០២០០ (ឥតគិតថ្លៃ)។

អំពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ

អេ អឹម ខេ គឺជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដែលឈានមុខគេលើវិសាលភាពប្រតិបត្តិការ និងចំនួនអតិថិជន។ អ អ៊ឹម ខេ មានការិយាល័យប្រតិបត្តិការចំនួន ១៥០កន្លែង និងភ្នាក់ងារជិត ៧,០០០កន្លែង នៅទូទាំងប្រទេស។ អ អឹម ខេ មានផលិតផល និងសេវាកម្មជាច្រើនកំពុងផ្តល់ជូនអតិថិជន ដូចជាសេវាប្រាក់កម្ចីប្រាក់សន្សំ សេវាផ្ទេរ ប្រាក់ក្នុង និងក្រៅប្រទេស សេវាទូទាត់វិក្កយបត្រ សេវាបង់រំលស់ សេវាធានារ៉ាប់រងខ្នាតតូច សេវាបើកប្រាក់បៀ វត្សរ៍ ម៉ាស៊ីនដក និងដាក់ប្រាក់ដោយស្វ័យប្រវត្តិ (ATMs/CDMs) ជាពិសេស គឺ AMK Mobile ប្រតិបត្តិការ ធនាគារលើទូរស័ព្ទដៃ ដែលអាចឲ្យអតិថិជនបើកគណនីបានដោយខ្លួនឯង (Selfie Banking) ធ្វើការទូទាត់ថ្លៃទឹក ភ្លើង សំរាម បញ្ចូលកាតទូរស័ព្ទ និងបង់វិក្កយបត្រថ្លៃទំនិញផ្សេងៗតាមរយៈការស្កេន KHQR Code វេរលុយទៅ មករវាងធនាគារក្នុងស្រុកផ្សេងៗ តាមរយៈប្រព័ន្ធទូទាត់បាតង និងសេវាផ្សេងៗជាច្រើនទៀត។

អំពី UnionPay International

UnionPay International (UPI) ផ្ដោតសំខាន់លើជំនួញអន្តរជាតិ របស់ UnionPay ។ ដោយមានដៃគូសហការរហូត ដល់ជាង២៥០០ស្ថាប័នជុំវិញពិភពលោក UP ដាក់ដំណើរការកាតដែលទូទាត់បានក្នុង១៨០ប្រទេសនិងតំបន់ ដោយមានស្ថាប័នផ្តល់កាតជាង៧០ប្រទេសនិងតំបន់។ UPI ផ្តល់ជូននូវសេវាកម្មទូទាត់ដែលមានគុណភាពខ្ពស់ សន្សំសំចៃ សុវត្ថិភាពឆ្លងព្រំដែនទៅដល់អ្នកប្រើប្រាស់កាតធំជាងគេក្នុងពិភពលោក ព្រមទាំងធានានូវសេវាកម្ម ដែលប្រកបដោយភាពងាយស្រួលក្នុងស្រុក សម្រាប់បំពេញនូវតម្រូវការនៃកំណើនទាំងអ្នកប្រើប្រាស់ និង ពាណិជ្ជករទូទាំងពិភពលោក។

នៅក្នុងទ្វីបអាស៊ីអាគ្នេយ៍ UPI បានដាក់ដំណើរការម៉ាស៊ីនអេធីអឹម ម៉ាស៊ីនទូទាត់POS និងការផ្តល់កាតនៅជាង ១០ប្រទេស។ សម្រាប់ព័ត៌មានបន្ថែមសូមចូលទៅកាន់www.unionpayint.com/kh/ ៕

spot_img
×