Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រុស្ស៊ី មិនអាចបញ្ឈប់សហរដ្ឋអាមេរិក បញ្ជូនគ្រឿងសឹកទៅជួយអ៊ុយក្រែននោះទេ

spot_img

រដ្ឋធានីវ៉ាស៊ីនតោន៖ ថ្វីបើក្រុងមូស្គូ តែងតែគំរាមកំហែងដល់បណ្ដាប្រទេសបស្ចិមលោក នៅក្នុងការបញ្ជូនគ្រឿងយុទ្ធោបករណ៍ ទៅជួយដល់ប្រទេសអ៊ុយក្រែន យ៉ាងណាក្ដី ប៉ុន្តែមន្រ្ដីជាន់ខ្ពស់ សហរដ្ឋអាមេរិក បានអះអាងថា រុស្ស៊ី នឹងមិនអាចបញ្ឈប់សហរដ្ឋអាមេរិក នៅក្នុងការបញ្ជូនគ្រឿងសឹក ទៅជួយដល់ប្រទេសអ៊ុយក្រែន នោះឡើយ។

សារព័ត៌មានឥណ្ឌា Republic World បានចេញផ្សាយ កាលពីព្រឹក ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២២ ថា លោក ជេក ស៊ូលលីវ៉ាន់ (Jake Sullivan) ទីប្រឹក្សាសន្ដិសុខជាតិ សហរដ្ឋអាមេរិក បានលើកឡើងថា សេតវិមាន បានថ្លែងថា រុស្ស៊ី នឹងមិនអាចបញ្ឈប់សហរដ្ឋអាមេរិក នៅក្នុងការបញ្ជូនគ្រឿងចម្បាំង ទៅជួយដល់ប្រទេសអ៊ុយក្រែន នោះទេ។

ទីប្រឹក្សាសន្ដិសុខជាតិសហរដ្ឋអាមេរិក រូបនេះ បានបញ្ជាក់ថា សហរដ្ឋអាមេរិក មានបណ្តាញផ្គត់ផ្គង់គ្រឿងសព្វាវុធគ្រប់ប្រភេទ និង ធ្វើឲ្យមានស្ថិរភាព សម្រាប់ជួយដល់ប្រទេសអ៊ុយក្រែន។ ដូច្នេះបើទោះជារុស្ស៊ីអាចកំណត់គោលដៅ និង វាយលុកលើគ្រឿងសឹក នៅលើដីអ៊ុយក្រែន យ៉ាងណាក៏ដោយ ក៏សហរដ្ឋអាមេរិក និង សម្ពន្ធមិត្ត នឹងនៅតែអាចបន្តផ្តល់ជំនួយយោធា ជួយដល់ក្រុងគៀវ ដដែល។

ការលើកឡើងរបស់ទីប្រឹក្សាសន្ដិសុខជាតិ សហរដ្ឋអាមេរិក បានកើតឡើង ក្រោយពេលក្រុងមូស្គូ បានអួតអាង ពីកម្លាំងទាហានរបស់រុស្ស៊ី បានវាយប្រហារ លើគោលដៅស្ដុកសម្ភារសឹកដែលជំនួយរបស់បណ្ដាប្រទេសបស្ចិមលោក នៅលើទឹកដីអ៊ុយក្រែន៕ រក្សាសិទ្ធិដោយ ៖ សារាយ SN

spot_img
×