កំពង់ស្ពឺ ៖ ដោយបានការបញ្ជាដឹកនាំដ៏ខ្ពង់ខ្ពស់ពីលោកឧត្ដមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្ដកំពង់ស្ពឺ កំលាំងផ្នែកព្រហ្មទណ្ឌស្រុកបានចុះសហការស្រាវជ្រាវករណីបង្កហឹង្សាវាយគ្នាក្នុងកម្មវិធីតូចមួយនៅភូមិអូតាពូង ឃុំរការកោះ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ និងបានឃាត់ខ្លួនក្រុមបង្កហិង្សាបាន ២ក្រុម មនុស្ស ១៣នាក់ និងដកហូតបានដុំឥដ្ឋ ដំបងឈេី ខ្សែក្រវ៉ាត់ និងទីបដែក ។
1️⃣ ក្រុមទី១ មានបក្ខពួក ៦នាក់ រងរបួសធ្ងន់ ២នាក់
(១)-ឈ្មោះ នី សុជាតិ ភេទប្រុស អាយុ២៤ឆ្នាំ នៅភូមិល្វាចាស់ ឃុំល្វា ស្រុកបវិល ខេត្តបាត់ដំបង (របួសធ្ងន់បាក់ថ្គាម) ចូលសម្រាកព្យាបាលមន្ទីពេទ្យបង្អែកខេត្តកំពង់ស្ពឺ
(២)-ឈ្មោះ ហួត លីហួរ ភេទប្រុស អាយុ២៦ឆ្នាំនៅភូមិ ពោធិ៍ឃុំព្រៃខ្ពស់ ស្រុកបវិល ខេត្តបាត់ដំបង(របួសធ្ងន់លើចិញ្ចើមខាងឆ្វេងនិងហើមមុខ ពកក្បាល ជាំភ្នែកខាងឆ្វេង) ចូលសម្រាកព្យាបាលមន្ទីពេទ្យ សម្ភពព្រៃពង្រ
(៣)-ឈ្មោះ រ៉ុង ចំរើន ភេទប្រុស អាយុ២១ឆ្នាំ នៅភូមិល្វាចាស់ ឃុំល្វា ស្រុកបវិល ខេត្តបាត់ដំបង របួសស្រាលពកលើចិញ្ចើមខាងឆ្វេង
(៤)-ឈ្មោះ រិន វិបុល ភេទប្រុស អាយុ២១ឆ្នាំ នៅភូមិរោងគោ ឃុំ ចំណោម ស្រុកអង្គរបុរី ខេត្តបន្ទាយមានជ័យ ប្រេីដុំឥដ្ឋគប់
(៥)-ឈ្មោះ សួយ រតនា ភេទប្រុស អាយុ២៥ឆ្នាំ នៅភូមិល្វា ឃុំល្វា ស្រុកបវិល ខេត្តបាត់ដំបង របួសស្រាល បែកចុងលើចិញ្ចើមខាងឆ្វេង
(៦)-ឈ្មោះ រី វិចិត្ត ភេទប្រុស អាយុ២៧ឆ្នាំ នៅភូមិល្វាចាស់ ឃុំល្វា ស្រុកបវិល ខេត្តបាត់ដំបង របួសស្រាល បែកលើថ្ងាសខាងឆ្វេង និងរលាត់ដៃទាំងសងខាង
2️⃣ ក្រុមទី២ មានបក្ខពួក ៩នាក់
(១)-ឈ្មោះ ប្រុស ប្រុញ ភេទប្រុស អាយុ២២ឆ្នាំ នៅភូមិចក់ ឃុំកោះ ស្រុកមោងឬស្សី ខេត្តបាត់ដំបង (របួសស្រាលត្រូវជើង និងក្បាល
(២)-ឈ្មោះ សយ សាន់ ភេទប្រុស អាយុ២៥ឆ្នាំ នៅភូមិព្រៃនឹល ឃុំព្រៃតូច ស្រុកមោងឬស្សី ខេត្តបាត់ដំបង.របួសធ្ងន់ក្បាលដេគុំត្រជៀកខាងឆ្វេងនិងហើមដៃស្ដាំ
(៣)-ឈ្មោះ ធាម ប៊ុនធឿន ភេទប្រុស អាយុ២០ឆ្នាំ នៅភូមិព្រៃនឹល ឃុំព្រៃតូច ស្រុកមោងឬស្សី ខេត្តបាត់ដំបង.របួសស្រាសរលាតថ្ងាស ហើមចុងភ្នែកខាងស្ដាំនិងហើមដៃស្ដាំ ប្រេីទីបដែក
(៤)-ឈ្មោះ រ៉ាន់ រ៉ា ភេទប្រុស អាយុ២០ឆ្នាំ នៅភូមិព្រៃនឹល ឃុំព្រៃតូច ស្រុកមោងឬស្សី ខេត្តបាត់ដំបង. របួសស្រាលរលាតមេជើងស្ដាំ
(៥)-ឈ្មោះ រ៉ាន់ រី ភេទប្រុស អាយុ១៧ឆ្នាំ នៅភូមិព្រៃនឹល ឃុំព្រៃតូច ស្រុកមោងឬស្សី ខេត្តបាត់ដំបង(វាយនឹងខ្សែក្រវ៉ាត់)
(៦)-ឈ្មោះ ល័ក្ខ ង៉ា ភេទប្រុស អាយុ២០ឆ្នាំ នៅភូមិព្រៃនឹល ឃុំព្រៃតូច ស្រុកមោងឬស្សី ខេត្តបាត់ដំបង
(៧)-ឈ្មោះ ណាយ ធុង ភេទប្រុស អាយុ២០ឆ្នាំ នៅភូមិព្រៃនឹល ឃុំព្រៃតូច ស្រុកមោងឬស្សី ខេត្ដបាត់ដំបង
(៨)-ឈ្មោះ ធាម ធាង ភេទប្រុស អាយុ២០ឆ្នាំ នៅភូមិព្រៃនឹល ឃុំព្រៃតូច ស្រុកមោងឬស្សី ខេត្តបាត់ដំបង
(៩)-ឈ្មោះ ឌីម វណ្ណា ភេទប្រុស អាយុ១៨ឆ្នាំ នៅភូមិព្រៃនឹល ឃុំព្រៃតូច ស្រុកមោងឬស្សី ខេត្តបាត់ដំបង ប្រេីដុំឥដ្ឋគប់ជាច្រេីនដុំ និងវាយផ្ទាល់
តាមការបញ្ជាក់អោយដឹងបន្ថែមពីលោកវរសេនីយ៍ឯក យ៉ាង សុខលី អធិការនគរបាលស្រុកគងពិសី ថាក្រុមទាំង២ កន្លងមកធ្លាប់មានទំនាស់ពាក្យសំដីនឹងគ្នា ទេីបថៃ្ងនេះបង្កទៅជាហិង្សាវាយគ្នាតែម្ដង ក្រុមនេះជាអ្នកមកស្នាក់នៅក្នុងបន្ទប់ជួលក្បែរគ្នា។
បច្ចុប្បន្នសមត្ថកិច្ចឃាត់ខ្លូនបញ្ជូនមកកាន់អធិការដ្ឋាននគបាលស្រុកគងពិសី ដេីម្បីកសាងសុំណុរឿង បញ្ជូនទៅស្នងការដ្ឋាននគបាលខេត្តកំពង់ស្ពឺ ចាត់ការតាមនីតិវិធី៕ រក្សាសិទ្ធដោយ៖សុទ្ធលី


















