Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រថយន្តព្រុសបើកបរលឿន មិនប្រយ័ត្នជ្រុ.លបុ.កបន្តកន្ទុយគ្នា ជាមួយរថយន្តជាច្រើនគ្រឿង

spot_img

ភ្នំពេញ : ស្រ្តីម្នាក់បើកបររថយន្ដព្រុសលឿនខ្វះការប្រុងប្រយ័ត្ន រេចង្កូតជ្រុ.លបុ.ករថយន្តហាយឡែនឌ័រ រុញបុកបន្តកន្ទុយគ្នា រងការខូចខាតរថយន្ត២គ្រឿង កង់បីមួយគ្រឿង និងម៉ូតូមួយគ្រឿងបន្ថែមទៀត សំណាងគ្មានអ្នករបួស។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ៧និង៣០ព្រឹកថ្ងៃទី២៣ ខែឧសភាឆ្នាំ២០២២ ស្ថិតនៅផ្លូវ២១៧ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ស្រ្តីបើកបររថយន្តបង្កមានឈ្មោះ ញឹម ចាន់ណា អាយុ៣១ឆ្នាំ មុខរបរបុគ្គលិកធនាគារ។

តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនកើតហេតុគេបានឃើញរថយន្តមួយគ្រឿង ម៉ាកហាយឡែនឌ័រ ពណ៌ស្ករ ពាក់ផ្លាកលេខ ភ្នំពេញ2U-8109 បើកបរដោយបុរសម្នាក់ ធ្វើដំណើរតាមបណ្តោយផ្លូវ២១៧ ទៅដៅពីត្បូងទៅជើង ខណៈមកដល់ចំណុចកើតហេតុខាងលើ ស្រាប់តែមានរថយន្តព្រុសមួយគ្រឿង ពណ៌ទឹកប្រាក់បើកបរដោយស្ត្រីម្នាក់ ក្នុងល្បឿនលឿនធ្វើដំណើរក្នុងទិសដៅស្របគ្នា បានជ្រុ.លចង្កូតបុករថយន្តហាយឡែនឌ័រ ពីក្រោយពេញទំហឹង កៀបជាប់គ្នាហើយរថយន្តហាយឡែនឌ័រ ជ្រុ.លទៅបុ.កកង់បីឥណ្ឌាមួយគ្រឿងនិងម៉ូតូ pcx មួយគ្រឿងទៀត រងការខូចខាតយ៉ាងដំណាំ ហើយរថយន្តព្រុស ខូចខាតចំហៀងមុខខាងស្ដាំ ចំណែករថយន្តហាយឡែនឌ័រ ខូចខាតចំហៀងក្រោយខាងឆ្វេង សំណាងដែលមិនបង្កឲ្យមានអ្នករងរបួស នៅក្នុងហេតុការណ៍នេះ។

ក្រោយកើតហេតុកម្លាំងសមត្ថកិច្ចមូលដ្ឋាន បានចូលមកដល់ជួយសម្រួលចរាចរណ៍ នៅធ្វើការបា.ញ់ថ្នាំយកមធ្យោបាយទឹកមាត់ ដាក់អាវខាងទុកគេឲ្យភាគទី ទាំងសងខាង ដើម្បីការសម្របសម្រួលគ្នា ក្រោយមកស្រី្តបើករថយន្តបង្ក ព្រមចេញថ្លៃសំណងខូចខាតទាំងអស់ ដើម្បីបញ្ចប់រឿងនៅកន្លែងកើតហេតុ៕ រក្សាសិទ្ធិដោយ ៖ សួង សាម

spot_img