Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃាត់ខ្លួនជនជាតិចិន ៥នាក់ ពាក់ព័ន្ធនឹងការផលិត កែច្នៃ និងជួញដូរគ្រឿងញៀនជាង៦០គីឡូក្រាម នៅខេត្តកំពង់ស្ពឺ

spot_img

ខេត្តកំពង់ស្ពឺ៖ សមត្ថកិច្ចនគរបាលប្រឆាំងគ្រឿងញៀន នៃ ក្រសួងមហាផ្ទៃ សហការជាមួយ សមត្ថកិច្ចនគរបាលខេត្តកំពង់ស្ពឺ កាលពីយប់ ថ្ងៃទី ២០ ខែ ឧសភា ឆ្នាំ ២០២២ បានឆ្មក់ចូលទីតាំងផលិតនិងចែកចាយគ្រឿងញៀនដ៏ធំមួយកន្លែង និងរឹបអូសគ្រឿងញៀននិងសារធាតុគីមីផ្សំបាន ជាច្រើនគីឡូក្រាម ប្រព្រឹត្ត នៅក្នុងភូមិស្រល់ ឃុំយាយម៉ៅពេជ្រនិល ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។

សមត្ថកិច្ចនគរបាលប្រឆាំងគ្រឿងខេត្ត បានអោយដឹងថា បន្ទាប់ពីប្រតិបត្តិការបង្រ្កាប នូវ ទីតាំងផលិតគ្រឿងញៀនខាងលើ សមត្ថកិច្ចនគរបាលជំនាញ ដកហូតបាន នូវ សារធាតុគីមីផ្សំ សរុបទម្ងន់ ៦០ គីឡូក្រាម និង សារធាតុគីមីសរុបទម្ងន់ ៥២៨០ គីឡូក្រាមទៀត។

បច្ចុប្បន្ននេះ វត្ថុតាងដែលរឹបអូសបានខាងលើ ត្រូវបានធ្វើការបិទខ្ចប់ យ៉ាងត្រឹមត្រូវ តាមលក្ខណៈបច្ចេកទេសទាំងអស់ និងបានប្រគល់ឃ្លាំងខាងលើឱ្យសមត្ថកិច្ចនគរបាល នៃ អធិការនគរបាលស្រុកភ្នំស្រួច ដើម្បី គ្រប់គ្រង រង់ចាំស្រាវជ្រាវបន្តទៀត។

ចំណែកឯ ជនសង្ស័យចិនទាំង៥នាក់ ត្រូវបានបញ្ជូនទៅកាន់ ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ដើម្បី ចាត់តាមនីតិវិធីច្បាប់៕ រក្សាសិទ្ធិដោយ ៖ ចន្ទា ភា

spot_img
×