Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សមត្ថកិច្ចនគរបាលកំពុងស្វែងរកចាប់ខ្លួន ជនដៃដល់ម្នាក់ ដែលបានទា.ញញ.ញួរវា.យក្បាលជនរងគ្រោះនៅក្រុងប៉ោយប៉ែត រួចគេចខ្លួន

spot_img

ខេត្តបន្ទាយមានជ័យ ៖ ដោយសារតែមានជម្លោះ ពាក្យសម្ដី និងការឈ្លោះប្រកែកគ្នានិង ទប់កំហឹងមិនបាន បុរសជាជនសង្ស័យម្នាក់ ក៏បាន ទា.ញញញួរ វា.យក្បាលជនរងគ្រោះម្នាក់ បណ្តាលឲ្យបែ.កហូ.រឈា.មក.ក្លាក់ ហើយក៏រត់គេចខ្លួនបាត់ស្រមោល។ ចំណែកឯជនរងគ្រោះ ក៏ត្រូវបានអ្នកជិតខាង ជួយសង្គ្រោះ និងបញ្ជូនទៅមន្ទីរពេទ្យដើម្បីសង្គ្រោះបន្ទាន់ ។

ករណីនេះកើតឡើងកាលពីវេលា ម៉ោង១និង៥០នាទីរសៀលថ្ងៃទី២២ ឧសភា ឆ្នាំ២០២២ នៅចំណុចភូមិទំនប់ក៥ សង្កាត់ប៉ោយប៉ែត ក្រុង ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។

ប្រភពព័ត៌មានបានឲ្យដឹងថា ជនបង្កដែលរត់គេចខ្លួននេះ មានឈ្មោះ ពោរ ថា អាយុ ៤៣ ឆ្នាំ រស់នៅក្នុងភូមិទំនប់ ក៥ សង្កាត់ប៉ោយប៉ែត ក្រុង ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។ ចំណែកឯ ជនរងគ្រោះ ឈ្មោះ យ៉ា វ៉ាន់ នី ភេទប្រុស អាយុ៤៣ឆ្នាំ នៅភូមិជាមួយគ្នា ។

ប្រភពព័ត៌មានបានឲ្យដឹងទៀតថា នៅមុនពេលកើតហេតុ ជនរងគ្រោះ និងជនបង្កកើតមានជម្លោះឈ្លោះប្រកែក តឹងសសៃរកដាក់គ្នាយ៉ាងខ្លាំង រហូតដល់ជនបង្កទប់កំហឹង មិនបានក៏ទាញញញួរ វាយក្បាលជនរងគ្រោះ ហើយបានរត់គេចខ្លួនបាត់ស្រមោលឈឹង ។

ឥឡូវនេះ សមត្ថកិច្ចនគរបាលជំនួញ កំពុងតែស្រាវជ្រាវ និងតាមរកជនសង្ស័យ ដើម្បីនាំខ្លួនមកផ្តន្ទាទោស តាមច្បាប់ជាធរមាន ៕ រក្សាសិទ្ធិដោយ ៖ ចន្ទា ភា

spot_img