ដូចដែលប្រិយមិត្តបានទទួលជ្រាបរួចហើយ រឿងក្តីរបស់តារាស្រី Tangmo Nida ត្រូវបានបិទបញ្ចប់ទាំងមហាជនមិនអស់ចិត្ត បន្ទាប់ពីប៉ូលិសបានបញ្ជាក់ថា ការស្លាប់របស់នាង បានកើតឡើងដោយសារឧប្បទ្ទវហេតុធ្លាក់ទឹកពិតប្រាកដមិនមែនជាឃាតកម្មអ្វីនោះទេ ខណៈមនុស្ស ៥ នាក់ ដែលនៅលើទូកជាមួយនាង ត្រូវបានចោទប្រកាន់។
តែអ្វីដែលគួរឲ្យភ្ញាក់ផ្អើលខ្លាំងនោះ គឺស្របពេលសពរបស់នាង នឹងត្រៀមបូជានៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២២ ក៏ស្រាប់តែទំព័រហ្វេសប៊ុកមួយត្រូវបានបង្កើតឡើង ដាក់ឈ្មោះ តែងម៉ូ ដោយបានធ្វើការបង្ហោះរូបភាព និងវីដេអូជាច្រើន មិនឈប់ឈរសោះឡើយ ជាហេតុធ្វើឲ្យរឿងមួយនេះបានក្លាយជាចំណាប់អារម្មណ៍យ៉ាងខ្លាំង ពីសំណាក់អ្នកលេងបណ្ដាញសង្គម ដែលមានការសង្ស័យថា តើនរណាជាអ្នកនៅពីក្រោយការទម្លាយរូបភាព និងវីដេអូទាំងនេះ ឬក៏ តាំងម៉ូ នាងមិនទាន់ស្លាប់?។
ជាក់ស្ដែង ផេកហ្វេសប៊ុកដាក់ដាក់ឈ្មោះ «Happy Melon official» ដែលតែទើបបង្កើតថ្មីៗនេះនេះ គឺមានអ្នកតាមដានរហូតដល់ទៅជាង១លាននាក់ឯណោះ ហើយរាល់ការបង្ហោះនីមួយៗមានអ្នកចូល Like, Share និង Comment ឡើងកប់តែម្ដង។
ជាការពិតណាស់ ការទម្លាយរូបថត និងវីដេអូដ៏ចម្លែកជាបន្តបន្ទាប់នេះ បានធ្វើឲ្យគ្រប់គ្នានៅថៃភ្ញាក់ផ្អើលយ៉ាងខ្លាំងរហូតដល់អ្នកខ្លះលើកជាចម្ងល់ថាតើ Tangmo នៅរស់ឬយ៉ាងណា ខណៈទូរស័ព្ទរបស់នាង ត្រូវបានប៉ូលិសដកហូតអស់ហើយហ្នឹង ហើយហ្វេសប៊ុកផ្លូវការរបស់នាងក៏ត្រូវបានបិទចាប់តាំងពីពេលនោះផងដែរ។
ក្នុងនោះ Anna ដែលជាមិត្ដសម្លាញ់របស់ Tangmo Nida ក៏បានចេញមុខនិយាយប្រាប់មហាជនថា ជននោះបានប្រាប់ថា រូបគេជាមិត្ដភិក្ដរបស់នាង ដោយប្រាប់ថា រូបគេគឺជា Tangmo មិនទាន់ស្លាប់នោះទេ។ មិនតែប៉ុណ្ណោះថែមទាំងប្រាប់ថា រូបគេជា Tangmo បានធ្វើការផ្ញើរសារទៅកាន់មិត្ដភិក្ដដ៏ទៃទៀត រួមទាំង Bird ដែលជាមិត្ដប្រុសរបស់ខ្លួនថែមទៀតផង។
បើទោះជាបែបណា Anna ក៏បានសំណូមពរថា៖ «មិនថាជាអ្នកណា ដែលកំពុងប្រើហ្វេសប៊ុកដាក់ឈ្មោះ Tangmo តែខ្ញុំសុំឱ្យបញ្ឈប់ ប្រសិនបើយកឈ្មោះនាងមកប្រើនៅក្នុងផ្លូវមិនល្អ។ ប៉ុន្តែ បើមានភស្តុតាងចង់បង្ហោះអ្វីក៏បង្ហោះចុះ តែកុំប្រើឈ្មោះ Tangmo មកធ្វើអ្វីផ្តេសផ្តាស ជាពិសេសឆាតទៅ Hippo ឆាតទៅ Bird ថាមិនទាន់ស្លាប់។ តើនរណាកំពុងប្រើឈ្មោះរបស់ Mo តើអ្នកចង់ធ្វើអី កុំមកបន្លាចគេដូច្នេះ តើអ្នកឯងចង់បានអី បានជាមករំខានគេគ្រប់គ្នាដូច្នេះ ពិតជាអាក្រក់ខ្លាំងណាស់ ដែលមកក្លែងឈ្មោះរបស់គេបែបនេះ»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង




















