Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប៉ូលិសប្រឆាំងគ្រឿងញៀន ឃាត់ខ្លួនស្ត្រី២នាក់ ដែលពាក់ព័ន្ធករណីជួញដូរគ្រឿងញៀន នៅក្រុងបានលុង

spot_img

រតនគិរី ៖ នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង១៤និង៣០នាទី កម្លាំងអធិការដ្ឋាននគរបាលក្រុងបានលុង បានចុះបង្ក្រាបករណី ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ឃាត់ខ្លួនបាន០២មុខសញ្ញា នៅចំណុចខាងកើតព្រលានយន្តហោះ ស្ថិតនៅភូមិថ្មី សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី ក្រោមការសម្របសម្រួលនីតិវិធី ពីលោក លាង អ៊ូ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តរតនគិរី។

ជនសង្ស័យមានឈ្មោះដូចខាងក្រោម ÷ ១.ឈ្មោះ ហោ បូឡែន ភេទស្រី អាយុ៤០ឆ្នាំ ជនជាតិខ្មែរមុខរបរលក់ផ្លែឈើ មានទីលំនៅបច្ចុប្បន្ននៅផ្ទះជួលភូមិថ្មី សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី , ២.ឈ្មោះ នាង សារ៉ាន់ ភេទស្រី អាយុ៤២ឆ្នាំ ជនជាតិខ្មែរមុខរបរ កាត់ដេរ មានទីលំនៅបច្ចុប្បន្ននៅផ្ទះជួលភូមិជ័យជនះ សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី។

វត្ថុតាងចាប់យករួមមាន÷ មេតំហ្វេតាមីន ចំនួន១៣ថង់ ទម្ងន់៥.៦១ ក្រាម។
បច្ចុប្បន្នជនសង្ស័យរួមទាំងវត្ថុតាង ត្រូវបានឃាត់និងរក្សាទុក បណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលក្រុងបានលុង ដើម្បីបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្ត តាមនីតិវិធីច្បាប់៕ រក្សាសិទ្ធិដោយ ៖ សួង សាម

spot_img
×