Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អគ្គិសនីកម្ពុជា រំលាយកិច្ចសន្យាជួលបង្គោលភ្លើងបំពាក់ខ្សែកាប្លិ៍អុបទិក ជាមួយក្រុមហ៊ុន SINGMENG , ត្រូវរុះរើខ្សែកាប្លិ៍ចេញ និងប្ដឹងទៅតុលាការ ដោយទាមទារបំណុលទាំងអស់ពីក្រុមហ៊ុន និងតតិយជនពាក់ព័ន្ធ

spot_img

ភ្នំពេញ ៖ អគ្គិសនីកម្ពុជា បានចេញសេចក្តីជូនដំណឹង ប្រកាសពីការរំលាយកិច្ចសន្យា ជួលបង្គោលភ្លើងបំពាក់ខ្សែកាប្លិ៍អុបទិក ជាមួយក្រុមហ៊ុន CAMBODIAN SINGMENG Telemedia CO.,LTD បន្ទាប់ពីក្រុមហ៊ុនេះ ជំពាក់បំណុលជាច្រើនខែមិនទាន់បានទូទាត់។

ជាមួយគ្នានេះអគ្គិសនីកម្ពុជា ស្នើឲ្យក្រុមហ៊ុន CAMBODIAN SINGMENG Telemedia CO.,LTD និងតតិយជន ដែលកំពុងបំពាក់ខ្សែកាប្លិ៍អុបទិក លើបង្គោលភ្លើងរបស់អគ្គិសនីកម្ពុជា តាមរយៈទំនាក់ទំនងផ្សេងៗជាមួយក្រុមហ៊ុន SINGMENG ត្រូវធ្វើការទូទាត់ប្រាក់ថ្លៃឈ្នួលបង្គោលភ្លើងទាំងអស់ ដែលនៅជំពាក់អគ្គិសនីកម្ពុជាឲ្យរួចរាល់ និងរុះរើខ្សែកាប្លិ៍អុបទិករបស់ខ្លួនឲ្យអស់ចេញ ពីបង្គោលភ្លើងរបស់អគ្គិសនីកម្ពុជា ក្នុងអំឡុងពេល២ខែ គិតពីថ្ងៃជូនដំណឹងនេះ។

អគ្គិសនីកម្ពុជាព្រមានថា ប្រសិនបើផុតរយៈពេលកំណត់ អគ្គិសនីកម្ពុជានឹងចាត់វិធានការ ប្តឹងទៅតុលាការ ដោយទាមទារបំណុលទាំងអស់ខាងលើពីក្រុមហ៊ុន និងតតិយជនពាក់ព័ន្ធ រួមទាំងធ្វើការរុះរើខ្សែកាប្លិ៍អុបទិករបស់ក្រុមហ៊ុនចេញពីបង្គោលភ្លើងរបស់អគ្គិសនីកម្ពុជា ដោយមិន ទទួលខុសត្រូវលើការខូចខាតទាំងឡាយ ដែលកើតឡើងពីការរុះរើនេះឡើយ ហើយសោហ៊ុយចំណាយផ្សេងៗលើការងារនេះ ក៏នឹងត្រូវប្តឹងទាមទារថែមទៀត។

អគ្គិសនីកម្ពុជា សូមជូនដំណឹងដល់ក្រុមហ៊ុន CAMBODIAN SINGMENG Telemedia CO.,LTD អាសយដ្ឋានស្ថិតនៅអគារលេខ២៩ ផ្លូវ៥៩២ សង្កាត់បឹងកក់ ខណ្ឌទួលគោក រាជធានីភ្នំពេញ និងសាធារណជនពាក់ព័ន្ធ ជ្រាបថា ៖

១- បំណុលថ្លៃឈ្នួលបង្គោលភ្លើងដែលក្រុមហ៊ុន CAMBODIAN SINGMENG.Telemedia CO.,LTD (តទៅ នេះហៅថា “ ក្រុមហ៊ុន “) បានជួលសម្រាប់ជាកន្លែងបំពាក់ខ្សែកាប្លីអុបទិក នៅរាជធានីភ្នំពេញ និងខេត្តកណ្តាល ត្រូវបានខកខានទូទាត់ជូនអគ្គិសនីកម្ពុជាជាច្រើនខែ។ បន្ថែមលើនេះ ខ្សែកាម្លិះនេះដែលកំពុង ស្ថិតនៅលើបង្គោលភ្លើងរបស់អគ្គិសនីកម្ពុជា ធ្វើឲ្យអគ្គិសនីកម្ពុជាពុំអាចជួលបង្គោលភ្លើងឲ្យទៅតតិយជន ដោយ វត្តមាននៃខ្សែកាម្លិះនេះជាឧបសគ្គ។

២- អគ្គិសនីកម្ពុជា បានព្យាយាមទំនាក់ទំនងទៅក្រុមហ៊ុនតាមមធ្យោបាយជាច្រើន (ក្នុងនោះក៏ មានការចុះទៅកាន់ទីតាំងក្រុមហ៊ុនផងដែរ) ដើម្បីដោះស្រាយបញ្ហាខាងលើ តែមិនទទួលបានលទ្ធផល ក្រោម មូលហេតុក្រុមហ៊ុនត្រូវបានផ្លាស់ប្ដូរទីទាំង ដោយពុំបានបន្សល់ទុកនូវលទ្ធភាពសម្រាប់ការទាក់ទងសោះ។

៣- ដើម្បីកាត់បន្ថយការខូចខាតដូចក្នុងចំណុច១ អគ្គិសនីកម្ពុជាសម្រេច ៖ – រំលាយកិច្ចព្រមព្រៀងចុះថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៨ ស្តីពីការជួលបង្គោលអគ្គិសនីសម្រាប់ ព្យួរខ្សែកាប្លីអុបទិក នៅរាជធានីភ្នំពេញ និងខេត្តកណ្តាល រវាងអគ្គិសនីកម្ពុជា និងក្រុមហ៊ុន DTV STAR CO.,LTD ចាប់ពីថ្ងៃចេញលិខិតជូនដំណឹងនេះតទៅ ។

  • ស្នើឲ្យក្រុមហ៊ុនCAMBODIAN_SINGMENG.Telemedia CO.,LTD និងតតិយជនដែលកំពុងបំពាក់ខ្សែកាប្លីអុបទិក លើបង្គោលភ្លើងរបស់អគ្គិសនីកម្ពុជា តាមរយៈទំនាក់ទំនងផ្សេងៗ ជាមួយក្រុមហ៊ុននេះ ធ្វើការទូទាត់ប្រាក់ថ្លៃឈ្នួលបង្គោលភ្លើងទាំងអស់ ដែលនៅជំពាក់អគ្គិសនី កម្ពុជាឲ្យរួចរាល់ និងរុះរើខ្សែកាប្លីអុបទិករបស់ខ្លួនឲ្យអស់ ចេញពីបង្គោលភ្លើងរបស់អគ្គិសនីកម្ពុជា ក្នុងអំឡុងពេល២(ពីរ)ខែ គិតពីថ្ងៃចេញលិខិតជូនដំណឹងនេះ។

៤- ផុតរយៈពេលកំណត់ក្នុងចំណុច៣ខាងលើ អគ្គិសនីកម្ពុជានឹងចាត់វិធានការដូចខាងក្រោម ៖

  • ប្ដឹងទៅតុលាការ ដោយទាមទារបំណុលទាំងអស់ខាងលើពីក្រុមហ៊ុន និងតតិយជនពាក់ព័ន្ធ។
  • ធ្វើការរុះរើខ្សែកាប្លីអុបទិករបស់ក្រុមហ៊ុនចេញពីបង្គោលភ្លើងរបស់អគ្គិសនីកម្ពុជា ដោយមិនទទួលខុសត្រូវលើការខូចខាតទាំងឡាយ ដែលកើតឡើងពីការរុះរើនេះឡើយ ហើយសោហ៊ុយ ចំណាយផ្សេងៗលើការងារនេះ ក៏នឹងត្រូវប្តឹងទាមទារដូចខាងលើដែរ។

អគ្គិសនីកម្ពុជា សង្ឃឹមថាក្រុមហ៊ុន និងសាធារណជនអនុវត្តតាមការស្នើខាងលើ ប្រកបដោយការទទួលខុសត្រូវខ្ពស់៕ រក្សាសិទ្ធិដោយ ៖ សុទ្ធ លី

spot_img
×