Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បងប្រុស តែ​លម៉ូ សង្ស័យ​មិន​ជឿ​តាំងពី​ដំ​បូង បន្ទា​ប់​វីដេអូ​ត្រូវ​បាន​បញ្ចេញ ប្អូនស្រី​អង្គុយ​លើ​ក្បាលទូក សក់​ហើរ​ប៉ើ​ង ទប់ខ្លួន​មិន​ចង់​ជាប់ ចុះ​ទម្រាំ…

spot_img

ថ្មីៗនេះ អ្នកលេងបណ្តាញសង្គមក្នុងប្រទេសថៃ ពិតមានការភ្ញាក់ផ្អើល ស្រឡាំងកាំងជាខ្លាំង ក្រោយពីបានឃើញទំព័រហ្វេសប៊ុកផ្លូវរបស់តារាស្រី តែងម៉ូ នីដា ដាក់ឈ្មោះថា Happy melonmo nida Patcharaweeraphong បានទម្លាយចេញរូបភាព និងវីដេអូជាច្រើនដ៏មិននឹកស្មាន ដែលរូបភាពនិងវីដេអូ គឺសុទ្ធសឹងបានកើតឡើងនៅក្នុងថ្ងៃនាងស្លាប់តែម្តង និងត្រៀមបញ្ចេញភស្តុតាង​ដែលគ្មានអ្នកណា​ធ្លាប់ឃើញពីមុន​ធ្វើ​ឱ្យមនុស្សជា​ច្រើនឆ្ងល់ថា តើ​មានអ្វីកើតឡើង។

ជាក់ស្តែង ទំព័រហ្វេសប៊ុកថ្មីនេះ នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២២ បានបង្ហោះរូបភាព និងឃ្លីបភស្តុតាងជាបន្តបន្ទាប់ ដោយក្នុងនោះ បានបញ្ចេញឃ្លីប Tangmo អង្គុយនៅក្បាលទូក។ ហើយខណៈពេលនោះ ឃើញថាសក់របស់នាងរសាយផើយផាត់ ដោយសារខ្យល់ និងរលកបក់បោកទូកខ្លាំង​និងបានភ្ជាប់សាររៀបរាប់យ៉ាងចាក់ដោតថា «សូម្បីអង្គុយជិះ​ទូក​ក៏រលកបោកបក់ចង់ធ្លាក់ទៅហើយ ចុះទម្រាំទៅអង្គុយបត់ជើងតូចខាងក្រោយទូក តើអាចទៅរួចទេ? មែនទេ មិត្តសម្លាញ់ទាំងអស់គ្នា!»។

ជាមួយវីដេអូខាងលើនេះផងដែរ បងប្រុសរបស់នាងលោក Toi Daiyot ក៏បានលើកឡើងថា «ខ្យល់ខ្លាំង រលកខ្លាំង និងស្ថិតក្នុងសម្លៀកបំពាក់បែបនេះ បើតាមគំនិតខ្ញុំ នោះរឿងដែលពួកគេបង្ខូចបង្កាច់ថា មកពីប្អូនស្រីខ្ញុំទៅបត់ជើងតូចខាងក្រោយទូក គឺខ្ញុំមិនជឿតាំងពីថ្ងៃដំបូងម្ល៉េះ»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

spot_img
×