Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តុលាការកំពូល ជម្រះបណ្តឹងសាទុក្ខ ពិរុទ្ធជន៣នាក់ ពក់ព័ន្ធបទល្មើសឃាត.កម្មគិតទុកជាមុន នៅខេត្តព្រៃវែង

spot_img

ភ្នំពេញ: តុលាការកំពូលកាលពីថ្ងៃទី ២៣ ខែ ឧសភា ឆ្នាំ ២០២២ នេះ បានបើកសវនាការជំនុំជម្រះ លើកបណ្តឹងសាទុក្ខ បុរសជាប់ចោទ ចំនួន ៣នាក់ ដែលត្រូវបាន តុលាការថ្នាក់ក្រោម កាត់ទោសដាក់ពន្ធនាគារ ក្នុងម្នាក់ៗកំណត់ ២០ ឆ្នាំ ជាប់ពាក់ព័ន្ធនឹងបទល្មើស ឃាត.កម្មគិតទុកជាមុន ដោយស្ទាក់ផ្លូវ កា.ប់ស.ម្លាប់បុរសរងគ្រោះម្នាក់ បណ្តាលឲ្យបាក់ជើងសងខាងនិងបែកក្បាល រួចស្លា.ប់យ៉ាងអាណោចអាធ័ម ប្រព្រឹត្តនៅ ភូមិចុងក្រូច ឃុំរាប ស្រុកពារាំង ខេត្តព្រៃវែង អំឡុងឆ្នាំ ២០១៧ ។

លោក ឃឹម ប៉ុណ្ណ ជាប្រធានចៅក្រមប្រឹក្សាជំនុំជម្រះនៃ តុលាការកំពូល បានថ្លែងអោយដឹងថា ជនជាប់ចោទទាំង៣នាក់មាន ឈ្មោះ៖ ទី១- ឈ្មោះ ពឿន ពី ភេទប្រុស អាយុ ១៨ ឆ្នាំ ។ ទី២- ឈ្មោះ មី មីត ភេទប្រុស អាយុ ២២ ឆ្នាំ ។ និងទី ៣- ឈ្មោះ ម៉ាក់ បូ ភេទប្រុស អាយុ ២៨ ឆ្នាំ ។

ចំណែកឯ ជនរងគ្រោះ ឈ្មោះ រី ដារ៉ា ភេទប្រុស មានទីលំនៅ ភូមិចុងក្រូច ឃុំរាប ស្រុកពារាំង ខេត្តព្រៃវែង។

នៅក្នុងសំណុំរឿងក្តីនេះ សាលាដំបូងខេត្ត ព្រៃវែងកាលពីថ្ងៃ ទី ២៣ ខែ កញ្ញា ឆ្នាំ ២០២០ បានកាត់ទោស ជនជាប់ចោទ ទាំង៣នាក់ ខាងលើ ជាប់ពន្ធនាគារ ក្នុងម្នាក់ៗ កំណត់ ២០ ឆ្នាំ និង បង្គាប់ឱ្យរួមគ្នា សងជម្ងឺចិត្ត ចំនួន ៥០ លានរៀល ទៅក្រុមគ្រួសាររបស់ ជនរងគ្រោះ។

ពួកគេត្រូវជាប់ចោទពីបទ: ” ឃាតក.ម្មគិតទុកជាមុន ” តាមមាត្រា ២០០ នៃក្រមព្រហ្មទណ្ឌ ។

ពួកគេបានប្តឹងរឧទ្ធរណ៍តែសាលាឧទ្ធរណ៍ បានតម្កល់ទណ្ឌកម្មរបស់ពួកគេរក្សាទុកជាបានការដែល ។ ពួកគេក៏បានបន្តប្តឹងសាទុក្ខ មកកាន់តុលាការកំពូលទៀត។ នៅក្នុងសំណុំរឿងនេះ តុលាការកំពូលនឹងប្រកាសដីកា នៅព្រឹកថ្ងៃទី ៦ ខែ មិថុនា ឆ្នាំ ២០២២ នេះ ៕ រក្សាសិទ្ធិដោយ ៖ ចន្ទា ភា

spot_img
×