Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បណ្ឌិតសុខ ទូច ៖ យុទ្ធនាការឃោសនាបោះឆ្នោតនាពេលនេះ គណបក្សនយោបាយនីមួយៗ សុទ្ធតែបានចូលរួមឃោសនាយ៉ាងសកម្ម

spot_img

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិតសុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជានៅថ្ងៃទី ២៣ ខែឧសភាឆ្នាំ ២០២២ នេះបានសរសេរសារនៅលើផេកហ្វេសប៊ុកផ្លូវការថា ក្នុងនាមជាអ្នកសិក្សាស្រាវជ្រាវ ខ្ញុំបានបានតាមអង្កេតសភាពការណ៍ នៃការឃោសនាការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ របស់គណបក្សធំៗ២ ដែលបានដាក់បេក្ខភាពរបស់ខ្លួនច្រើននៅតាមឃុំសង្កាត់ ពីថ្ងៃទី២១ដល់ថ្ងៃទី២៣ ឧសភា ឆ្នាំ២០២២នេះ ។

ឯកឧត្តមបណ្ឌិតសុខ ទូច សង្កេតឃើញមានទិដ្ឋភាពចំនួន៣គឺ៖

១- ការរៀបចំការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតនៅឆ្នាំ២០២២នេះ បានប្រព្រឹត្តទៅដោយស្មើភាព តម្លាភាព សេរីភាព និងគ្មានការរារាំង

២- ទោះបីជាគណបក្សណាឈ្នះអសនៈក្រុមប្រឹក្សាឃុំសង្កាត់តិចឬច្រើនក្ដី នៅក្នុងយុទ្ធនាការឃោសនាបោះឆ្នោតនាពេលនេះ គណបក្សនយោបាយនីមួយៗ សុទ្ធតែបានចូលរួមឃោសនាយ៉ាងសកម្មនូវគោលនយោបាយរបស់ខ្លួនដែលបានតាក់តែង ដើម្បីអភិវឌ្ឍប្រទេសជាតិទាំងអស់គ្នា

៣- ដំណើរការបោះឆ្នោតរបស់ប្រជាជាតិមួយ ដែលត្រូវបានរៀបចំដោយជាតិសាសន៍ខ្លួនឯងផ្ទាល់ ព្រមទាំងទទួលបានការជឿទុកចិត្តពីប្រជាពលរដ្ឋខ្លួន នោះហើយគឺជាការអនុវត្តប្រជាធិបតេយ្យយ៉ាងពេញលេញ។

គេមិនអាចចម្លងលទ្ធិប្រជាធិបតេយ្យរបស់ប្រទេសណា យកមកដាក់ឱ្យអនុវត្តនៅប្រទេសមួយបាននោះទេ ហើយការអនុវត្តលទ្ធិប្រជាធិបតេយ្យ ពុំចាំបាច់ទាមទារឱ្យទាល់តែមានការគាំទ្រពីប្រទេសប្រជាធិបតេយ្យផ្សេងទៀត ទើបជាប្រជាធិបតេយ្យពេញលេញនោះឡើយ៕រក្សាសិទ្ធិដោយ ៖ សុទ្ធ លី

spot_img
×