Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នគរបាលព្រហ្មទណ្ឌ ចាប់ខ្លួនជនល្មើលម្នាក់ តាមដីកាករណីហឹ.ង្សា ដោយសារមរណៈភាពនៃជនរងគ្រោះ

spot_img

កោះកុង ៖ នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង១និង៤៥នាទីរសៀល លោកវរសេនីយឯក ឆឹង វាសនា ស្នងការរង ទទួលការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់ បានដឹកនាំកម្លាំងជំនាញនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់ ផ្នែកអនុវត្តដីកា សហការជាមួយកម្លាំងជំនាញនគរបាលព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលស្រុកគីរីសាគរ បានចុះអនុវត្តតាមដីកាបង្គាប់ឲ្យចាប់ខ្លួនលេខ១៥ ចុះថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២ ចេញដោយលោក កែវ សុខា ប្រធានក្រុមប្រឹក្សាជំនុំជម្រះ នៃសាលាដំបូងខេត្តកោះកុង បង្គាប់ឲ្យចាប់ឃុំខ្លួនឈ្មោះ យ៉ន វីរៈ ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ មានទីលំនៅភូមិ២ ឃុំពាក្រសោប ស្រុកមណ្ឌលសីមា ខេត្តកោះកុង ពីបទ ហឹង្សាដោយចេតនាមានស្ថានទម្ងន់ទោស ដោយសាមរណៈភាពនៃជនរងគ្រោះ និងបទហឹង្សាដោយចេតនាមានស្ថានទម្ងន់ទោស ប្រព្រឹត្តនៅភូមិ១ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។

លោកវរសេនីយឯក ឆឹង វាសនា បានឲ្យដឹងថា ការអនុវត្តចាប់ខ្លួនឈ្មោះ យ៉ន វីរៈ ធ្វើនៅចំនុចភូមិពាមកាយ ឃុំកោះស្តេច ស្រុកគីរីសាគរខេត្តកោះកុង។

លោកវរសេនីយឯក ឆឹង វាសនា ស្នងការរង បានបញ្ជាក់ថា ឈ្មោះ យ៉ន វីរៈ បន្ទាប់ពីធ្វើសកម្មភាពខាងលើរួចបានរត់គេចខ្លួនរស់នៅជាច្រើនកន្លែងអស់រយៈពេលជាង ១ឆ្នាំ ប៉ុន្តែកម្លាំងជំនាញនូវតែបន្តស្រាវជ្រាវរហូតដល់ធ្វើការចាប់ខ្លួនបាននៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២២នេះ។

បច្ចុប្បន្នទណ្ឌិតខាងលើកម្លាំជំនាញកំពុងបំពេញបែបបទបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តកោះកុងតាមនិតីវិធី៕ រក្សាសិទ្ធិដោយ ៖ សុទ្ធ លី

spot_img
×