Monday, January 19, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នារីម្នាក់កំពុងជិះម៉ូតូ ត្រូវរថយន្តដឹកដែក ធ្លា.ក់ដែកសសៃថ្នាំងអំពៅ បណ្តាលឲ្យដួលម៉ូតូរងរបួសស្រាល

ភ្នំពេញ ៖ រថយន្តដឹកដែកមួយគ្រឿងរបស់ក្រុមហ៊ុនអូត ដឹកដែកសំពីងសំពោងបានធ្លា.ក់ដែកសសៃមួយដើមប្រវែង១៥ម៉ែត្រ ធ្លា.ក់ត្រូវម៉ូតូស្កុបពីមួយគ្រឿង ដែលបើកបរដោយនារីម្នាក់ កាលពីវេលាម៉ោង១២និង៣០នាទី រសៀលថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២២ ស្ថិតនៅតាមបណ្តោយផ្លូវ៣៧១ ភូមិត្នោតជ្រុំ សង្កាត់បឹងទំពន់២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

យោងតាមប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុគេឃើញនារីរងគ្រោះខាងលើ ជិះម៉ូតូមួយគ្រឿងម៉ាកស្គុបពី ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ1GU-1151 ធ្វើដំណើរពីទិសដៅពីលិចទៅកើត ដោយចេញពីផ្ទះរបស់គាត់ទៅកន្លែងធ្វើការ លុះដល់ចំណុចកើតហេតុ ស្រាប់តែមានរថយន្តដឹកដែកមួយគ្រឿង ពណ៌លឿងពាក់ផ្លាកលេខភ្នំពេញ3C-2293 របស់ក្រុមហ៊ុនរូបសត្វអូត បើកបរបញ្រ្ចាសទិសដៅគ្នា ពីកើតទៅលិចបានធ្លាក់ដែកសសៃថ្នាំងអំពៅមួយដើម ប្រវែង១៥ម៉ែត្រ មកលើម៉ូតូនារីរងគ្រោះខាងលើ បណ្តាលអ្នកជិះម៉ូតូដួលរហែកខោ និងរលាត់ដៃនិងជើង ចំណែកម៉ូតូរងការខូចខាតផ្នែកខាងឆ្វេង ។

ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានប៉ុស្តិ៍នគរបាលសង្កាត់បឹងទំពន់២ សហការជាមួយកម្លាំងជំនាញចរាចរណ៍ នៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យ បានចុះមកដល់ទីតាំងកើតហេតុខាងលើ ដោយឲ្យភាគីទាំងសងខាង ធ្វើការសម្របសម្រួលគ្នា បន្ទាប់មកអ្នកបើកបររថយន្តដឹកដែកខាងលើ បានសងថ្លៃព្យាបាល និងជួសជុលម៉ូតូចំនួន១០០ដុល្លារ ដើម្បីបញ្ចប់រឿងនៅកន្លែងកើតហេតុតែម្តង៕ រក្សាសិទ្ធិដោយ ៖ សួង សាម

×