Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សាលាឧទ្ធរណ៍តម្កល់ទោស មន្ត្រី និង អតីតមន្ត្រីអាដហុក៥នាក់ ជាប់ទោសជាប់គុក ក្នុងម្នាក់ៗ ៥ ឆ្នាំ ដដែល ពាក់ព័ន្ធបទល្មើស «សូកប៉ាន់សាក្សី»

spot_img

ភ្នំពេញ៖ សាលាឧទ្ធរណ៍រាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី២៣ ខែ ឧសភា ឆ្នាំ ២០២២នេះ បានប្រកាស សាលសាលដីកា តម្កល់ទោស ជនជាប់ចោទចំនួន ៥នាក់ ដែលជា មន្ត្រីនិង ជាអតីតជាន់ខ្ពស់ សមាគមការពារសិទ្ធិមនុស្ស និងអភិវឌ្ឍន៍នៅកម្ពុជា ហៅកាត់ថា «អាដហុក» ជាប់ពន្ធនាគារ ក្នងម្នាក់ៗ កំណត់ ០៥ ឆ្នាំ ដដែល ជាប់ពាក់ព័ន្ធនឹងបទល្មស «សូកប៉ាន់សាក្សី» ប្រព្រឹត្ត នៅក្នុងរាជធានីភ្នំពេញ កាលពីអំឡុង ឆ្នាំ ២០១៦។

លោកចៅក្រមស៊ិន វិសាល ជាប្រធានចៅក្រមប្រឹក្សាជំនុំជម្រះ បានថ្លែងឲ្យដឹងថា នៅក្នុងសំណុំរឿងក្តីនេះ សាលាដំបូងរាជធានីភ្នំពេញ កាលថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៨ បានផ្តន្ទាទោស ជនជាប់ចោទ ទី១- ឈ្មោះ នី សុខា ភេទ ប្រុស, ទី២- យី សុខសាន្ត ភេទ ប្រុស, ទី៣- លឹម មុន្នី ភេទស្រី,ទី៤-ឈ្មោះ ណៃ វង់ដា ភេទ ប្រុស និង ទី៥-ឈ្មោះ នី ចរិយា ភេទ ប្រុស ដាក់ពន្ធនាគារ ក្នុង ម្នាក់ៗ កំណត់ ០៥ឆ្នាំ តែត្រូវអនុវត្តទោស នៅក្នុងពន្ធនាគារត្រឹមតែ រយៈពេល១៤ (ដប់បួន) ខែ ក្នុងម្នាក់ៗ ប៉ុណ្ណោះ និង ទោសនៅសល់ប៉ុន្មាន ត្រូវព្យួរ ទាំងអស់។

ជនជាប់ចោទទាំង៥នាក់ ត្រូវបានជាប់ចោទ ពីបទ “សូកប៉ាន់សាក្សី” តាមបញ្ញត្តិមាត្រា ៥៤៨ នៃ ក្រមព្រហ្មទណ្ឌ។

ពួកត្រូវបានចាប់ខ្លួនដោយអង្គភាពប្រឆាំងអំពើពុករលួយ ( ACU) កាលពីថ្ងៃទី ២៧ ខែមេសា ឆ្នាំ២០១៦ និងត្រូវបានបញ្ជូនទៅឃុំខ្លួននៅពន្ធនាគារនៅថ្ងៃទី ១ ខែឧសភា ឆ្នាំ២០១៦ រហូតដល់ថ្ងៃទី ២៩ ខែមិថុនា ឆ្នាំ២០១៧។ តែពួកគាត់ បានប្តឹងឧទ្ធរណ៍ កាលពីចុងឆ្នាំ២០១៨៕ រក្សាសិទ្ធិដោយៈ ចន្ទា ភា

spot_img
×