Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គ្រោះថ្នាក់ចរាចរណ៍ថ្ងៃនេះ ! ស្លា.ប់ ១២នាក់ និងរបួសចំនួន ២០នាក់

spot_img

ភ្នំពេញៈ គ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសនាថ្ងៃទី២៣ ខែឧសភា បានកើតឡើងចំនួន ១៥លើក បណ្តាលឲ្យមនុស្សចំនួន ១២នាក់ស្លា.ប់ និងនិងរងរបួសធ្ងន់ស្រាលចំនួន ២០នាក់ (របួសធ្ងន់ ១៦នាក់ និងស្រាល ៤នាក់) ។ តួលេខស្លា.ប់ និងរបួសនេះ គឺគិតត្រឹមម៉ោង ៤រសៀល។ នេះបើយោងតាមរបាយការណ៍របស់អគ្គស្នងការដ្ឋាននគរបាលជាតិ។

របាយការណ៍របស់អគ្គស្នងការដ្ឋាននគរបាលជាតិបានបញ្ជាក់ថា គ្រោះថ្នាក់ចរាចរណ៍កើតនៅលើរាជធានី ខេត្ត ចំនួន ១០ មានដូចជាៈ ខេត្តបន្ទាយមានជ័យ ស្លា.ប់ ១នាក់ , ខេត្តបាត់ដំបង ស្លា.ប់ ១នាក់ , ខេត្តកំពង់ចាម ស្លា.ប់ ១នាក់ និងរបួស ៣នាក់ , ខេត្តកណ្តាល ស្លា.ប់ ២នាក់ និងរបួស ៣នាក់ , ខេត្តក្រចេះ ស្លា.ប់ ២នាក់ , ភ្នំពេញ របួស ១០នាក់ , ខេត្តរតនគិរី ស្លា.ប់ ១នាក់ និងរបួស ២នាក់ , ខេត្តព្រះសីហុន ស្លា.ប់ ២នាក់ និងរបួស ១នាក់ , ខេត្តស្វាយរៀង ស្លា.ប់ ១នាក់ និងរបួស ១នាក់ និងខេត្តតាកែវ ស្លា.ប់ ១នាក់៕ រក្សាសិទ្ធិដោយៈ ចេស្តារ

spot_img