Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា ៖ សៀវភៅគោលការណ៍ណែនាំ ស្តីពីសុខភាពនិងសុវត្ថិភាពនៅការដ្ឋានសំណង់

spot_img

ភ្នំពេញ៖ បើតាមសេចក្ដីប្រកាសព័ត៌មាន ៖ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សូមជម្រាបជូនសាធារណជនជ្រាបថា នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង ០៩:០០ នាទីព្រឹក នៅទីស្តីការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងឯកឧត្តម Pablo Chiho Kang ឯកអគ្គរាជទូតអូស្រ្តាលីប្រចាំនៅព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញជាអធិបតីក្នុងពិធីប្រគល់-ទទួល “សៀវភៅគោលការណ៍ណែនាំស្តីពីសុខភាព និងសុវត្ថិភាពនៅការដ្ឋានសំណង់” ។

“សៀវភៅគោលការណ៍ណែនាំស្តីពីសុខភាពនិងសុវត្ថិភាពនៅការដ្ឋានសំណង់” ដែលរៀបចំឡើងដោយ មានការគាំទ្រពីស្ថានទូតអូស្ត្រាលីប្រចាំនៅព្រះរាជាណាចក្រកម្ពុជា គឺជាគោលការណ៍ណែនាំបំពេញបន្ថែមនូវ វិធានការច្បាប់ និងលិខិតបទដ្ឋានគតិយុត្តនានា មានភាពចាំបាច់សម្រាប់ផ្សព្វផ្សាយដល់កម្មករ និយោជិត ក្រុមហ៊ុនសិក្សាតម្រោងប្លង់ ក្រុមហ៊ុនសាងសង់ និងអ្នកពាក់ព័ន្ធនឹងការងារសាងសង់ ដើម្បីបញ្ចៀសគ្រោះថ្នាក់ ផ្សេងៗដែលអាចកើតឡើងជាយថាហេតុនៅតាមការដ្ឋានសំណង់ និងដែលអាចបង្កផលប៉ះពាល់ដល់សុខភាព អាយុជីវិត និងផែនការនៃតម្រោងសាងសង់។

ជាមួយនឹងការរីកចម្រើនដ៍ខ្លាំងក្លានៃវិស័យសំណង់ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សំណូមពរដល់គ្រប់ប្រតិបត្តិករពាក់ព័ន្ធទាំងអស់ យកចិត្តទុកដាក់ខ្ពស់អំពីសុវត្ថិភាព និងសុខភាព នៅក្នុង អំឡុងពេលបំពេញការងារនៅតាមការដ្ឋានសំណង់៕ រក្សាសិទ្ធិដោយ ៖ សុទ្ធ លី

spot_img
×