Thursday, April 18, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្រ្តីម្នាក់បានស្លា.ប់ ចំណែកឯប្តីនិងកូន រងរបួសស្រាល បន្ទាប់ជិះម៉ូតូបត់ឆ្លងផ្លូវ ត្រូវរថយន្តកុងតឺន័រ បើកគៀបណ្តាលឲ្យដួ.លរួចកិ.នពីលើ

spot_img

ភ្នំពេញ ៖ អាសូរណាស់ ស្រ្តីម្នាក់ជាប្រពន្ធបានបាត់បង់ជីវិត នៅនិងកន្លែងកើតហេតុ ចំណែកឯប្តីនិងកូនតូច គ្រាន់តែរងរបួសស្រាល បន្ទាប់ពីជិះម៉ូតូឌុបគ្នាបានបត់ឆ្វេង ឆ្លងផ្លូវត្រូវរថយន្តកុងតឺន័រ បើកស្របទិសពីក្រោយគៀ បណ្តាលឲ្យដួលបោ.កនឹងថ្នល់រួចកិ.នពីលើស្រ្តីជាប្រពន្ធស្លា.ប់ភ្លាមៗ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះដែរ បានកើតឡើងកាលពីវេលាម៉ោង៧និង០០នាទីយប់ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២២ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៤ ត្រង់ចំណុចមុខវត្តកំបូល ក្នុងសង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ។

សពមានឈ្មោះ ជុំស្រីណាត ភេទស្រី អាយុ២៧ឆ្នាំ មានស្រុកកំណើយនៅស្រុកស្រីសន្ធ ខេត្តកំពង់ចាម។

យោងតាមការបញ្ជាក់ពីបុរសជាប្តីបានប្រាប់ឲ្យដឹងថា មុនកើតហេតុខ្លួនបានជិះម៉ូតូម៉ាកហុងដាឌ្រីមសង់ សេ១២៥ពណ៌ខ្មៅមួយគ្រឿងពាក់ផ្លាកលេខ ភ្នំពេញ1C-4097 ជិះឌុបប្រពន្ធនិងកូន ចេញពីម្តុំផ្សារអូដឹម ជិះតាមបណ្តោយផ្លូវជាតិលេខ៤ ក្នុងទិសដៅពីកើតមកលិច លុះមកដល់ចំណុចកើតហេតុ មុខនឹងវត្តកំបូល បានបើកភ្លើងស៊ីញ្ញូបត់ឆ្វេងឆ្លង ចូលតាមផ្លូវបេតុង គោលបំណងត្រឡប់ទៅផ្ទះវិញ , ពេលបត់ជិតនិងផុតផ្លូវ ទៅហើយគាប់ជួន ស្រាប់តែមានបុរសម្នាក់ បើករថយន្តបង្កកុងតឺន័រមួយគ្រឿង ក្បាលពណ៌សំបកឪឡឹកពាក់ផ្លាកលេខ ភ្នំពេញ3D-4550 បើកតាមបណ្តោយផ្លូវជាតិលេខ៤ ស្របទិសពីកើតមកលិចក្នុងល្បឿនលឿន មកគៀពីក្រោយម៉ូតូបណ្តាលឲ្យដួ.លរួចកិ.នពីលើស្រ្តីជាប្រពន្ធ បណ្តាលឲ្យស្លា-ប់ភ្លាមៗ សំណាងល្អបុរសជាប្តី និងកូនតូចគ្រាន់តែរងរបួសស្រាល ហើយភ្លាមនោះដែរ តៃកុងរថយន្តបង្កព្យាយាមបើករត់ ទៅមុខជាច្រើនម៉ែត្រ តែត្រូវសមត្ថកិចតាមឃាត់បានទាំងតៃកុង និងរថយន្ត។

ក្រោយកើតហេតុខាងលើសមត្ថកិច្ចមូលដ្ឋាន សហការជាមួយនិងផ្នែកជំនាញចរាចរណ៍ ចុះមកដល់រួចពិនិត្យនិងទំនាក់ទំនង ទៅផ្នែកជំនាញចរាចរណ៍ក្រុងឲ្យចុះមកវាស់វែង យករថយន្តស្ទូចមកស្ទូចយករថយន្តបង្កនិងម៉ូតូរងគ្រោះ ទៅរក្សាទុកនៅខាងការិយាល័យចរាចរណ៍ជំនាញផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រងចាំដោះស្រាយនៅពេលក្រោយ៕ រក្សាសិទ្ធិដោយ ៖ សា មេត

spot_img