Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ម៉ូតូ២គ្រឿងបុ.កគ្នាពេញទំ.ហឹង បណ្តាលឲ្យបុរសម្នាក់ស្លា.ប់ និងបុរសម្នាក់ទៀត រងរបួសធ្ងន់

spot_img

ភ្នំពេញ ៖ បុរសម្នាក់បានបាត់បង់ជីវិតនៅនិងកន្លែងកើតហេតុ ចំណែកឯបុរសម្នាក់ទៀត បានរងរបួសធ្ងន់ ត្រូវបានរថយន្តសាមុយដឹកយកទៅសង្រ្គោះបន្ទាន់ភ្លាមៗ បន្ទាប់ពីជិះម៉ូតូក្នុងល្បឿនលឿនមិនប្រយ័ត្ន ជ្រុ.លទៅបុ.កគ្នាចំពីមុខពេញទំ.ហឹង។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះដែរ បានកើតឡើងកាលពីវេលាម៉ោង ៧និង៣០នាទីយប់ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២២ ស្ថិតនៅតាមបណ្តោយផ្លូវបេតុង ក្នុងសង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

សពជនរងគ្រោះ មានឈ្មោះ សៀន សារឿន ភេទប្រុសអាយុជាង៣០ឆ្នាំ មុខរបរធ្វើការសំណង់ បច្ចុប្បន្ន ស្នាក់នៅបន្ទប់ជួលម្តុំផ្សារទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ និងមានស្រុកកំណើត នៅខាងខេត្តព្រៃវែង។

យោងតាមប្រភពពីកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថា មុនកើតហេតុគេឃើញបុរសម្នាក់ ជាជនរងគ្រោះបានស្លា.ប់ជិះម៉ូតូម៉ាកហុងដាស្គុបពី ពណ៌ខ្មៅមួយគ្រឿង ពាក់ផ្លាកលេខ ព្រៃវែង 1S-7983 ជិះតាមបណ្តោយផ្លូវបេតុងក្នុងទិសដៅពីលិចមកកើត ក្នុងល្បឿនលឿន លុះមកដល់ចំណុចកើតហេតុខាងលើ បម្រុងនិងបត់ឆ្លងផ្លូវ ក៏ជ្រុ.លទៅបុកម៉ូតូមួយគ្រឿងទៀត ម៉ាកហុងដាឌ្រីមសង់សេ១២៥ ពណ៌ខ្មៅពាក់ផ្លាកលេខ ភ្នំពេញ1CH-5994 ជិះដោយបុរសម្នាក់ទិសដៅបញ្រ្ចាសគ្នា ពីកើតមកលិចក្នុងល្បឿនលឿន ចំពីមុខពេញទំ.ហឹងដួ.លម៉ូតូខ្ទាតពេញផ្លូវ បណ្តាលឲ្យបុរសម្នាក់ ជាម្ចាស់ម៉ូតូម៉ាកហុងដាស្គុបពី បានស្លា.ប់ភ្លាមៗ ចំណែកឯម្ចាស់ម៉ូតូមួយគ្រឿងទៀត ម៉ាកហុងដាឌ្រីមសង់ បានរងរបួសធ្ងន់ ត្រូវបានរថយន្តសាមុយ ដឹកទៅសង្រ្គោះភ្លាមៗ។

បន្ទាប់ពីកើតហេតុខាងលើសមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់រួចទាក់ទងទៅផ្នែកជំនាញ ឲ្យចុះមកវាស់វែងយកម៉ូតូទាំង២គ្រឿង ទៅរក្សាទុក បន្ទាប់មកធ្វើកំណត់ហេតុ ប្រគល់សពឲ្យទៅក្រុមគ្រួសារ យកទៅធ្វើបុណ្យនៅស្រុកកំណើតតាមប្រពៃណី៕ រក្សាសិទ្ធិដោយ ៖ សាមេត

spot_img