Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហ៊ិន ច័ន្ទនិរត្ន័ បង្ហាញវត្តមានលើទឹកដីបារាំង រំសាយជំងឺបេះដូង

spot_img

ភ្នំពេញ ៖ មកទល់ពេលនេះ ហ៊ិន ច័ន្ទនិរត្ន័ ហាក់មិនជួបភាពប្រសើរសោះ លើផ្លូវស្នេហា ហើយរមែងបង្ហាញភាព ខកចិត្តខកបំណង។ តារាតូចស្រស់រូបនេះ ធ្លាប់រងនូវសម្ពាធព័ត៌មានស្នេហា ប៉ុន្តែ មិនដែលបានបកស្រាយ។ ទាំងស្អាត ឆ្លាតពូកែ និងជោគជ័យលើសិល្បៈនិរត្ន័ ហាក់មិន ទទួលបានសញ្ញាផ្លែផ្កា ជីវិតគូឬមួយមកពីនាង ខ្លាចដាក់ចិត្តទៅប៉ះចំបុរស មិនចេះថ្នមចិត្ត។

ស្រីស្អាតរូបនេះ កំពុងនៅលើទឹកដីបារាំងសារ ជាថ្មី ម្ដងទៀតកាលពីថ្ងៃ ទី២០ខែឧសភា ហាក់ជាប់ចិត្តនៅEiffel Tower នាទីក្រុងប៉ារីស បើទោះជានាង បានទៅដល់ទី នោះ ជាច្រើនដងហើយក្ដី។ ការដើរលេងលើក មុនក៍ដូចជា ជើង នេះដែរគឺស្រីស្អាតច័ន្ទនីរ័ត្ន នៅតែព្យាយាមមិនបង្ហាញឲ្យគេឃើញថានាងរួម ដំណើរ ជា មួយបុរសណាឡើយ ខណៈដែលមានការសង្ស័យថានីរ័ត្ន អាចត្រូវ បានបុរសនៅ បារាំង មានសង្ឃឹមក្នុងការត្រងស្នេហ៍នាង បន្ទាប់ពីស្រីស្រស់ហាក់កំពុងតែតុកស៊ិករឿងមិនអាច រក្សារស្នេហាបានគង់វង្សជាបន្ដបន្ទាប់។ រូបឆោមស្រស់ស្អាតដូចច័ន្ទនីត័្ន បា្រកដណាស់ ថានឹងមានមាន បុរសមិនតិចនាក់នោះទេដែលចង់ចូលខ្លួនទៅ ស្អំរបួសបេះដូងនាងតែអ្នកដែល មាន សង្ឃឹមអាចយកបានទាំងចិត្តកាយ អតីតFreshie លេខ១កាលពីឆ្នាំ២០០៧ ដូចបំណងលុះត្រា តែនីរ័ត្ន ស្រឡាញ់ដែរនិងចេះបង្កើតចំណុចល្អៗ ដែលទុកចិត្តទើបប្រថុយ។

ហ៊ិន ច័ន្ទនីរ័ត្ន ក្រោយត្រូវលោកចេនី ដែលគេសង្ស័យថាជាគូស្នេហ៍ថ្មីរបស់នាងបាន រៀបការកាលពីថ្ងៃទី២២ខែឧសភា នាងហាក់ស្រងូតស្រងាត់ជាងរីករាយ ហើយមុនទៅបារាំងនោះ ពិធីការិនីរូបនេះបានបង្ហាញភាពស្និទ្ធស្នេហ៍ជាមួយតារាសម្ដែងលោកសេង មង្គល(ហូ ប៉ូសេង) ដូចគូសង្សារស្របពេល ដែល លោកមង្គល មិនប្រកែក ចំពោះទំនាក់ទំនងដ៍ស្អិតល្មូតជាមួយច័ន្ទនីរ័ត្ន ឡើយ។ តែតាមព័តមានពីអ្នក ជិតដិតបំផុតជាមួយច័ន្ទនីរ័ត្ន បង្ហើបឲ្យដឹងថារឿងស្នេហាតារាមានមន្ដស្នេហ៍ រូបនេះ ជាមួយលោកសេង គឺ មិនអាចទៅរួច ជាដាច់ខាតហើយមូលហេតុធំនោះមកពីពួកគេមានអារម្មណ៍មិនដូចគ្នា។ យ៉ាងណាច័ន្ទនីរ័ត្ន ហាក់ព្យាយាមបិត បាំងគូស្នេហ៍ថ្មីពិតប្រាកដទើបធ្វើឲ្យរឿងស្នេហា របស់ស្រីស្រស់តូចតន់នេះហាក់អាថ៌កំបាំងនៅរយៈពេលចុងក្រោយ៕ រក្សាសិទ្ធិដោយ ៖ ឧត្តមSM

spot_img
×