Tuesday, December 30, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រសួងប្រៃសណីយ៍ ប្រាប់អំពីការក្លែងបន្លំ បោកបញ្ឆោតរបស់ក្រុមចោរព័ត៌មានវិទ្យា
ក្នុងការលួចយកហិរញ្ញវត្ថុ ពីបុគ្គលមានទ្រព្យ និងវិស័យឯកជន

ភ្នំពេញ ៖ បច្ចុប្បន្ន ចោរព័ត៌មានវិទ្យាតែងតែធ្វើការក្លែងបន្លំគ្រប់រូបភាព គ្រប់បែបយ៉ាង បោកបញ្ឆោត តាមរបៀបការធ្វើពាណិជ្ជកម្ម និងហិរញ្ញវត្ថុ ទៅកាន់បុគ្គលមានតួនាទីខ្ពស់ ឬបុគ្គលមានទ្រព្យ និងអង្គភាពដែលជាគោលដៅផ្សេងៗ ដូចជា ការផ្ញើសារអ៊ីមែល ដែលសារនោះមើលទៅហាក់ដូចជាមកពីប្រភពដែលស្គាល់ និងត្រឹមត្រូវ ធ្វើឱ្យយើងភ័ន្តច្រឡំ ឬយល់ថា ដូចជាមិនមានការក្លែងបន្លំអ្វីសោះ រួចហើយក៏ធ្វើឲ្យយើងយល់ព្រមទូទាត់សាច់ប្រាក់ ឬបង្វិលប្រាក់ រហូតដល់ខាត់បង់តែម្ដង។

ករណីនេះ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ កាលពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២២ បានចេញសេចក្តីជូនដំណឹងស្តីពីចោរព័ត៌មានវិទ្យា បោកបញ្ឆោត ក្លែងបន្លំលើផ្នែកពាណិជ្ជកម្ម និងហិរញ្ញវត្ថុ សូមប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នខ្ពស់ ដូចជា មានការស្មើឱ្យទូរទាត់ថ្លៃទំនិញ ឬសេវាទៅកាន់គណនីធនាគារថ្មីណាមួយ ខុសពីគណីសម្រាប់ទូទាត់កន្លងមក, ការផ្ញើវិក្កយបត្រតាមរយៈអាសយដ្ឋានអ៊ីមែលរបស់ក្រុមហ៊ុនផលិត ឬដៃគូអាជីវកម្មនោះ ដែលត្រូវបានចោរព័ត៌មានវិទ្យាលួចចូលគ្រប់គ្រងប្រើប្រាស់ ឬអាសយដ្ឋានអ៊ីមែលមួយផ្សេងខុសពីអាសយដ្ឋានអ៊ីមែលដែលធ្លាប់ប្រើ ឬអាស័យដ្ឋានដែលមានលក្ខណៈប្រហាក់ប្រហែល។

ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ សូមឱ្យមានការប្រុងប្រយ័ត្នដូចខាងក្រោម ៖

  • ពិនិត្យ និងផ្ទៀងផ្ទាត់មើលឈ្មោះ និងអាសយដ្ឋានអ៊ីមែលដែលផ្ញើមកឱ្យបានច្បាស់ ឬអាចសាកសួរបន្ថែមតាមទូរស័ព្ទក្នុងករណីដែលមានការសង្ស័យ ទោះបីជាអ៊ីមែលនោះមកពីអ្នកដែលយើងស្គាល់ក៏ដោយ,
  • ប្រុងប្រយ័ត្នខ្ពស់ចំពោះសារអ៊ីមែលដែលស្នើយើងឱ្យសុំផ្លាស់ប្តូរព័ត៌មានគណនីសម្រាប់ការផ្ទេរប្រាក់,
  • បញ្ជាក់ និងផ្ទៀងផ្ទាត់ចំពោះការស្នើសុំយើងឱ្យផ្លាស់ប្តូរព័ត៌មានគណនី ដោយផ្ទាល់ទៅកាន់បុគ្គល ឬដៃគូអាជីវកម្មតាមរយៈមធ្យោបាយផ្សេងក្រៅពីអ៊ីមែល (ឧទាហរណ៍ ការហៅទូរស័ព្ទ),
  • ទាក់ទងទៅកាន់ធនាគារជាបន្ទាន់ ប្រសិនជាអ្នកដឹងខ្លួនថា បានចាញ់បញ្ជោត និងផ្ទេរសាច់ប្រាក់រួចរាល់ទៅកាន់គណនីណាមួយ,
  • គួរដាក់ពាក្យបណ្តឹងទៅកាន់សមត្ថកិច្ចពាក់ព័ន្ធ ប្រសិនជាអ្នកចង់ធ្វើការស្វែងរកចោរព័ត៌មានវិទ្យាមកផ្តន្ទាទោស៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN
×