Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សែរាជ្យវង្សខ្មែរមួយអង្គ បង្ហាញវត្តមាន សម្តែងភាពយន្តហូលីវូដ ជាលើកដំបូង

spot_img

ភ្នំពេញ ៖ អ្នកអង្គម្ចាស់ នរោត្តម រស្មី ខែមុន្នី បានត្រៀមខ្លួនសម្តែងជាតួអង្គឯកក្នុងខ្សែភាពយន្តហូលីវូដថ្មីមួយ នៅក្នុងសហរដ្ឋអាមេរិកជាលើកដំបូង។
នេះបើយោងតាមការប្រកាសឲ្យពីផេកហ្វេសប៊ុកដែលមានឈ្មោះថា «ស្រលាញ់» សម្តេចរាជបុត្រីព្រះអនុជ នរោត្តម អរុណរស្មី។
ផេកខាងលើបានបង្ហោះបថា អ្នកអង្គម្ចាស់នឹងចាប់ផ្ដើមថតខ្សែភាពយន្តនេះចាប់ពីខែក្រោយនេះទៅ ហើយនៅក្នុងខ្សែភាពយន្តថ្មីនេះក៏មានតារាបរទេសល្បីៗចូលរួមសម្ដែងផងដែរ ដែលរួមមានតារា TikTok Cheryl Porter និង Chris Olsen និង “American Idol” alum Pia Toscano ។

ផេកដដែលនេះបញ្ជាក់ថា អ្នកអង្គម្ចាស់ នរោត្តម រស្មី ខែមុន្នី គឺជាបុត្រានៃសម្ដេចរាជបុត្រីព្រះអនុជ នរោត្តម អរុណរស្មី ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាទីប្រឹក្សារាជរដ្ឋាភិបាល និងឯកឧត្តម កែវ ពុទ្ធរស្មី ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនិង ជាសមាជិកក្រុមប្រឹក្សាធម្មនុញ្ញ ខណះពេលអ្នកអង្គម្ចាស់ នរោត្តម រស្មីខែមុន្នី ត្រូវជាព្រះរាជនត្តា(ចៅប្រុស) នៃព្រះបរមរតនកោដ្ឋ ព្រះបាទសម្ដេចព្រះនរោត្ដម សីហ ។

ទ្រង់បានបញ្ចប់ការសិក្សាដោយជោគជ័យ នៅសហរដ្ឋអាមេរិក ក្នុងឆ្នាំ២០១៧ នៅឯ( American Academy of Dramatic Arts) នៅទីក្រុងLos Angeles។ ទ្រង់បានប្រសូតនៅទីក្រុងចាកាតា ពេលដែលព្រះបិតារបស់ទ្រង់បានធ្វើជាទូតកម្ពុជា ប្រចាំប្រទេសឥណ្ឌូណេស៊ី។ បន្ទាប់មក អ្នកអង្គម្ចាស់នរោត្ដម រស្មីខែមុន្នី ក៏បានសិក្សានៅទីក្រុង Kuala Lumpur និងទីក្រុង ប៊ែកឡាំង ។ ពេលទ្រង់យាងត្រឡប់មកកម្ពុជា ទ្រង់ក៏បានបញ្ចប់ការសិក្សាដោយជោគជ័យនៅសាលាអន្តរជាតិភ្នំពេញ (ISPP) មុនពេលទ្រង់បានផ្លាស់ទៅបន្តការសិក្សានៅសហរដ្ឋអាមេរិក។

ទ្រង់បានទទួលគោរមងារជា អ្នកអង្គម្ចាស់នរោត្ដម រស្មីខែមុន្នី ពីព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា សម្ដេចព្រះបរមនាថនរោត្ដម សីហមុនី ដែលត្រូវជាព្រះបិតុលារបស់ទ្រង់។ កាលទ្រង់នៅវ័យកុមារ ត្រូវបានសម្ដេចព្រះបរមរតនកោដ្ឋ ព្រះបាទសម្ដេចនរោត្ដមសីហនុ សព្វព្រះរាជហរទ័យជាខ្លាំង ទៅលើទេពកោសល្យផ្នែកតន្ត្រីរបស់ទ្រង់៕ រក្សាសិទ្ធិដោយ ៖ សំណាង sv

spot_img
×