Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ម៉ូតូ២គ្រឿងបុ-កគ្នា យ៉ាងពេញទំ.ហឹងបណ្តាលឲ្យបុរសវ័យចំណាស់ម្នាក់ រងរបួសបា-ក់ជើងម្ខាង

spot_img

ភ្នំពេញ ៖ គ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូ២គ្រឿង បានបុ.កគ្នាយ៉ាងពេញទំ.ហឹង បណ្តាលឲ្យបុរសវ័យចំណាស់ម្នាក់ រងរបួសធ្ងន់បា.ក់ជើងខាងឆ្វេង ត្រូវបានបញ្ជូនទៅធ្វើការសង្រ្គោះបន្ទាន់ភ្លាមៗ នៅពហុព្យាបាលឯកជនសង្កា។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង ៧និង៣០នាទីព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២២ ស្ថិតនៅតាមបណ្តោយផ្លូវលេខ១៦៩ កែងនិងផ្លូវបេតុងច្រកចូលសាលាខណ្ឌ៧មករា សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ។

យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុគេឃើញបុរសវ័យចំណាស់ម្នាក់ ជិះម៉ូតូមួយគ្រឿងម៉ាកហុងដាសេ១២៥ ស៊េរីឆ្នាំ២០០៧ ពណ៌ខ្មៅពាក់ផ្លាកលេខព្រៃវែង1A-9502 ធ្វើដំណើរពីទិសដៅពីលិចទៅកើត បម្រុងនិងឆ្លងផ្លូវស្របពេលនោះ ក៏មានបុរសម្នាក់ទៀត ជិះម៉ូតូមួយគ្រឿងម៉ាកហុងដាសេ១២៥ ស៊េរីឆ្នាំ២០១៧ ពណ៌ខ្មៅពាក់ផ្លាកលេខព្រៃវែង1L-3422 ធ្វើដំណើរពីទិសដៅពីជើងទៅត្បូងក្នុងល្បឿនលឿន បានជ្រុ.លទៅបុ.កបុរសដែលកំពុងជិះម៉ូតូឆ្លងផ្លូវ យ៉ាងពេញទំ.ហឹងបណ្តាលឲ្យដួលរងរបួសធ្ងន់ បា.ក់ជើងខាងឆ្វេង។

ក្រោយពេលកើតហេតុកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់វាលវង់ សហការជាមួយកម្លាំងជំនាញចរាចរណ៍ខណ្ឌ បានចុះមកធ្វើការវាស់វែង និងយកម៉ូតូទាំង២គ្រឿង ទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌ៧មករា ដើម្បីធ្វើការដោះស្រាយគ្នា នៅពេលក្រោយ៕ រក្សាសិទ្ធិដោយ ៖ សួង សាម

spot_img
×