Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តុលាការរាជធានីភ្នំពេញ សម្រេចទម្លាក់បទចោទក្រាន់ លោកចាងហ្វាងកាសែត Khmer Times ពាក់ព័ន្ធនឹងការ រុក.គួនផ្លូវ.ភេទ ជាមួយបុគ្គលិកស្រី

spot_img

ភ្នំពេញ: សាលាដំបូងរាជធានីភ្នំពេញ កាលពីរសៀល ថ្ងៃទី ២៣ ខែ ឧសភា ឆ្នាំ ២០២២ បានប្រកាសសាលក្រម កំបាំងមុខ លើសំណុំរឿងក្តីព្រហ្មទណ្ឌ របស់ លោកចាងហ្វាងកាសែតខ្មែរថាមស៍ ( Khmer Times) ឈ្មោះ លោកធី ម៉ូហាន (T. Mohan) ជាជនជាតិម៉ាឡេស៊ី ជាប់ពាក់ព័ន្ធនឹងការរំ.លោភបំ.ពានផ្លូវ.ភេទលើអតីតបុគ្គលិកស្រី ជនជាតិហ្វីលីពីនម្នាក់ ប្រព្រឹត្តកាលពីថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៩ ក្នុង រាជធានីភ្នំពេញ ។

លោក កូយ សៅ ជាចៅក្រមជំនុំជម្រះ សាលាដំបូងរាជធានីភ្នំពេញ បានសម្រេចទម្លាក់ចោលបទចោទប្រកាន់ លោក ធីម៉ូហាន់ -T. Mohan ដោយសារតែ ពុំមានបទល្មើស និង សម្រេចអោយ លោក ធី ម៉ូហាន់-T. Mohan រួចផុត អំពីបទចោទប្រកាន់ខាងលើ។

លោកចៅក្រមកូវ សៅ បានថ្លែងឱ្យដឹងថា នៅក្នុងសំណុំរឿងក្តីនេះ, ឈ្មោះ ធី ម៉ូហាន់ -T. Mohan អាយុ ៦៣ ឆ្នាំ ត្រូវបានជាប់ចោទពីបទ: “អំពើរុកកួនខាងផ្លូវភេទ” តាមមាត្រា ២៥០ នៃក្រមព្រហ្មទណ្ឌ និង ត្រូវបានប្តឹងដោយស្ត្រីជនជាតិហ្វីលីពីន ម្នាក់ឈ្មោះ April Reposar ជាអតីតបុគ្គលធ្វើការ នៅកាសែត Khmer Times ជាភាគីដើមបណ្ដឹង។

នៅក្នុងសំណុំរឿងក្តីនេះ, នាង April Reposar ប្តឹងទាមទារជម្ងឺចិត្ត ចំនួន ១០ម៉ឺនដុល្លារអាមេរិក ពីលោកធីម៉ូហាន់-T. Mohan។

ចំពោះសេចក្តីរបស់តុលាការខាងលើនេះ, ភាគីទាំងពីរ និង មេធាវីការពារក្តី មិនអាចទាក់ទង ដើម្បីសុំព័ត៌មានបានឡើយ៕ រក្សាសិទ្ធិដោយ ៖ ចន្ទា ភា

spot_img
×