Tuesday, January 20, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ផ្តន្ទាទោសជនជាប់ចោទម្នាក់ ដាក់គុក២០ឆ្នាំ ពាក់ព័ន្ធនឹងអំពើ ឃាត.កម្ម

ភ្នំពេញ៖ សាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី ២៤ ខែ ឧសភា ឆ្នាំ ២០២២ បានប្រកាសសាលក្រម ផ្តន្ទាទោស ជនជាប់ចោទម្នាក់ ដាក់ពន្ធនាគារ កំណត់ ២០ឆ្នាំ ជាប់ពាក់ព័ន្ធនឹងអំពើ ឃាតកម្មមានស្ថានទម្ងន់ទោសទាក់ទងនិងជនរងគ្រោះ ដោយសម្លាប់កូនស្រីចុងមានអាយុ២ ឆ្នាំ ប្រព្រឹត្តនៅចំណុចក្នុងផ្ទះជួល ផ្លូវលំ ភូមិឬស្សី សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ អំឡុងឆ្នាំ ២០២១ ។

យោងតាមដីការរបស់តុលាការ បានឲ្យដឹងថា ជនជាប់ចោទមានឈ្មោះ សុខ រដ្ឋា អាយុ ២៩ ឆ្នាំ ( ជាឪពុកចុង ) ។ ចំណែកឯក្មេងរងគ្រោះមានឈ្មោះ នន ស្រីនិច ភេទស្រី អាយុ ២ ឆ្នាំ ( ត្រូវជាកូនស្រីចុង ) មានម្តាយឈ្មោះ ឈ្មោះ ផុន សុខហាក់ អាយុ ២៧ ឆ្នាំ ។

អ្នកទាំងពីរនាក់ មានទីលំនៅ ក្នុងផ្ទះជួល ផ្លូវលំ ភូមិឬស្សី សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ជនជាប់ចោទ ត្រូវបានចោទប្រកាន់ពីបទ” ឃាតកម្មមានស្ថានទម្ងន់ទោសទាក់ទងនិងជនរងគ្រោះ ” និង ត្រូវបានសមត្ថកិច្ចចាប់ខ្លួនកាលពីថ្ងៃទី៣០ ខែ មិថុនា ឆ្នាំ២០២១ នៅសង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ៕ រក្សាសិទ្ធិដោយ ៖ ចន្ទា ភា

×