Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ភ្ញាក់ផ្អើល! តារាចម្រៀង​ម្នាក់ទៀត ម៉ៅ សុី​ណាត បើករថយន្ត​មក​ពី​ច្រៀង ប៊ិះ​ធ្លាក់​ចូល​បឹង អ្នក​នៅ​ទីនោះ​ថា ដូច​អភូត​ហេ​តុ​ ១ម៉ឺនសំណាង ព្រោះថា…

spot_img

កាលពីថ្ងៃទី១៧​​ ខែឧសភា​ ឆ្នាំ២០២២ កន្លងទៅ មហាជននៅលើបណ្តាញសង្គម ពិតជាសម្តែងនូវក្តីស្លុតរន្ធត់យ៉ាងខ្លាំង បន្ទាប់ពីបានទទួលដំណឹងដ៏សោកសៅថា ឪពុកម្តាយរបស់តារាចម្រៀងកញ្ញា សុវត្តិ ឌីធារិកា បានទទួលមរណភាពទាំងប្តីទាំងប្រពន្ធ នៅក្នុងគ្រោះថ្នាក់ចរាចរណ៍ក្រឡាប់រថយន្ត នៅឯខេត្តព្រះវិហារ ។

តែយ៉ាងណាមិញ ខណៈរឿងហេតុដ៏សោកសង្រេងនេះ ទើបតែបានកើតឡើងមកលើគ្រួសារប្អូនស្រី សុវត្តិ ឌីធារិកា មិនបានប៉ុន្មានថ្ងៃផង ស្រាប់តែតារាចម្រៀងជើងចាស់ អ្នកស្រី ម៉ៅ សុីណាត បានជួបគ្រោះបើករថយន្តត្រឡប់ពីច្រៀងការគេ ស្ទើរធ្លាក់ចូលបឹង តែចាត់ទុកថាជាអភូតហេតុ មួយម៉ឺនសំណាងគ្រោះថ្នាក់ ព្រោះថាក្នុងករណីនេះ រថយន្តអ្នកស្រីបានផ្អៀងខ្លាំង ហើយបើទោះជាអ្នកស្រីស្លន់ជាន់ហ្គាមួយទំហឹងទៀត ក៏មិនក្រឡាប់។

បើតាមប្រភពពីអ្នករួមអាជីពជាមួយអ្នកស្រី ម៉ៅ សុីណាត បានឲ្យដឹងថា ហេតុការណ៍ដ៏ញាក់សាច់នេះ បានកើតឡើងកាលពីយប់ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២២ ស្ថិតនៅម្តុំគួរស្រូវ ហួសផ្សារត្រពាំងថ្លឹង បត់ស្តាំចូលទៅរាងឆ្ងាយ។ ហើយរថយន្តអ្នកស្រី ក៏ត្រូវបានកម្លាំងសាមគ្គីរបស់តារាចម្រៀង និងប្អូនអ្នកទៅចូលរួមពិធីមង្គលការ បានឈប់ចុះជួយលើកឡានចេញពីមាត់បឹងនោះដោយសុវត្តិភាព។ ប្រភពខាងលើ ដែលមានគណនីហ្វេសប៊ុកឈ្មោះ គន់ រៀម រតនៈ បានបង្ហោះពោលពាក្យទាំងអស់សំណើចថា៖ «ស្នាដៃចុះស្ទូចលេីកឡាន ម៉ៅ សុីណាត ធ្លាក់ប្រឡាយយប់មិញ ម៉ៅ ម៉ារីយ៉ា សងថ្លៃស្បែកជេីងភ្លាម កំលាំងសាម្គីរបស់មនុស្ស គឺខ្លាំងជាងឡានស្ទូចទៅទៀត ដែរអាចលេីកសែងឡានបង ម៉ៅ សុីណាតបានចេញផុតពីប្រឡាយដេាយមិនចាំបាច់ប្រេីឡានស្ទូច អរគុណបងប្អូនក្រុមអ្នកភ្លេង អ្នកចំរៀង និងបងៗភ្ញៀវកម្មវិធីការទាំងអស់ ដែរបានឈប់ចុះជួយ»។

ដោយឡែក អ្នកស្រី ម៉ៅ សុីណាត ក្រោយបានជួបហេតុការណ៍ដ៏បុកពោះនេះរួច ក៏បានបង្ហោះចែករំលែកគួរឲ្យភ្ញាក់ផ្អើលថា៖ «ប្អូនដែលនៅទីកន្លែងកើតហេតុ គាត់ថាឡានហ្នឹងដូចគេចាប់មិនអោយក្រឡាប់ចឹង សូមបីកង់ក៍មិនអោយជាប់ភក់នៅទីនោះជាប់កង់ឡានដែរ ពេលដែលខ្ញុំធ្លាក់កង់ទៅវាផ្អៀងហើយ ខ្ញុំបែរជាខំដាក់លេខទៅមុខឡើងម៉ាអស់ចិត្តតែមិនទៅ គិតថាវាធ្លាក់កង់ឡានធម្មតាវាងងឹតពេក តែឡានមិនទៅ បើទៅ ខ្ញុំ កូនទៅបាត់ហើយ ព្រោះផ្អៀងទៅហើយ (ផ្អៀងខ្លាំងតែដូចគេចាប់ចឹង) សូមបីតែភក់ហ្នឹ ក៍គេមិនអោយជាកង់យកមកផ្ទះដែរ»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

spot_img
×