Tuesday, January 20, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បញ្ជូនខ្លួនបុរសសង្ស័យ៣នាក់ ទៅតុលាការ ពាក់ព័ន្ធការលួចចូលគាស់ឃ្លាំងរោងចក្រ លួចយកទ្រព្យសម្បត្តិ

ភ្នំពេញ៖ កម្លាំងសមត្ថកិច្ចនគរបាលរាជធានីភ្នំពេញ កាលពីថ្ងៃទី ២៤ ខែ ឧសភា ឆ្នាំ ២០២២ នេះ បានបញ្ជូនខ្លួនបុរសចំនួន ៣នាក់ ទៅកាន់ស្ថាប័នអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីសាកសួរ និង សម្រេចតាម ផ្លូវច្បាប់ ជាប់ពាក់ព័ន្ធករណី លួចមានស្ថានទម្ងន់ទោស ដោយចូលគាស់បង្អូចឃ្លាំងរោងចក្រចិន លួចយកស្បែកជើងម៉ាក Asics ចំនួន៣៣កេស ស្មើនិង ៣៩៤គូ និងប្រាក់ចំនួន ៤០០.០០០រៀល រួចគេចខ្លួន ប្រព្រឹត្តនៅរោងចក្រ Wing Star Shoes Co.Ltd នៅភូមិភោគ ឃុំវិហារ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ។

យោងតាមរបាយការណ៍របស់សមត្ថកិច្ចនគរបាលរាជធានីភ្នំពេញបានឱ្យដឹងថា ជនសង្ស័យ៣នាក់មាន ឈ្មោះ ៖ ទី ១- ឈ្មោះ ប៉ាក លី ហៅចាន់ ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរ កម្មករសំណង់ ។ ទី ២-ឈ្មោះ លេង វិចិត្រ ភេទប្រុស អាយុ៣៣ឆ្នាំ កម្មករសំណង់ ។ និង ទី ៣-ឈ្មោះ ផា ចាន់រិទ្ធ ហៅការ៉ូ ភេទប្រុស អាយុ៤១ឆ្នាំ មុខរបររត់តាក់ស៊ី ។

ចំណែកឯបក្ខពួក២នាក់ទៀត ឈ្មោះ សឿន ហៅ អាខ្មៅ ( ជាមេក្លោង )និងឈ្មោះ រ័ត្ន ភេទប្រុស អាយុ៣០ឆ្នាំ បាន រត់គេចខ្លួន។
ពួកគេ ត្រូវបានសមត្ថកិច្ចចាប់ខ្លួន កាលពី ថ្ងៃទី ១៧ ខែឧសភា ឆ្នាំ២០២២ នៅ សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

ចំណែកវត្ថុតាងដែលសមត្ថកិច្ចដកហូតបានមាន៖ – ស្បែកជើងម៉ាក Asics ដែលមានលេខកូដដូចស្បែកជើងដែលបានបាត់ចំនួន ១៤៩គូ។
បច្ចុប្បន្ននេះ ជនសង្ស័យ៣នាក់ខាងលើនេះ កំពុងត្រូវបាន សាកសួរចម្លើយ នៅ អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅឡើយ៕ រក្សាសិទ្ធិដោយ ៖ ចន្ទា ភា

×