Tuesday, January 20, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទៀងមុំ សុធាវី ÷ សិល្បៈមិនត្រឹមតែលើកស្ទួយខ្លួនឯងប៉ុណ្ណោះទេ គឺរួមចំណែកថែរក្សាវប្បធម៌ជាតិ

ភ្នំពេញ ៖ អ្នកណាក៏មាន ការភ្ញាក់ផ្អើល ព្រោះ អ្នកនាង ទៀងមុំ សុធាវី បានក្លាយជាជំទាវ ម្នាក់ទៀតហើយ បើយើងគិតលើតារានារីប៉ុន្មាន ដួងដែលមានវាសនាជាជំទាវ។ ចាប់តាំងពីចូលរោងជ័យ សិរីសួស្តីមក អ្នកនាង និងស្វាមីសាង បានភាពសុខដុមរម្យនា រហូតទទួលបានដំណក់ឈាម កូនប្រុសដំបូង ប្រកបដោយរូបរាងស្រស់ថ្លា គួរអោយស្រឡាញ់។

ខុសពីតារាខ្លះជាជំទាវមក ក៍ឃើញថា បានផ្តាច់ចេញពីការងារសិល្បៈទាំងស្រុង ដើម្បីងាកទៅមើលថែរទាំ ងារជាស្ត្រីមេផ្ទះ។ យ៉ាងណាមិញទៀងមុំ សុធាវី តារាចម្រៀង លំដាប់ជាតិឬថ្នាក់ជាតិ ប្រកបដោយចរិកសុភាពរម្យទុំ និយមតែងខ្លួនបែបខ្មែរ នៅតែឃើញបង្ហាញ វត្តមានជាតារាចម្រៀង តាមកម្មវិធីផ្សេងៗ ដោយមិនអាចងាកផ្តាច់ចេញបាន។ មិនថាការច្រៀងតាមកញ្ចក់ទូរទស្សន៍ សូម្បីតែការងារច្រៀង ដាក់សម្ពោធសមិទ្ឋិផលអ្វីៗ របស់រដ្ឋាភិបាល ក៏អ្នកនាងចូលរួមដោយទឹកចិត្តចេញពីបេះដូង មិនថាជិតឬឆ្ងាយនោះទេ។ អ្នកនាង បានបង្ហាញរូបថត ថតរូបជាមួយសម្តេចតេជោ ដែលមានស្វាមីផងនោះបានបង្ហាញអារម្មណ៍ រីករាយដែលមានថ្នាក់ដឹកនាំ ខំការពារសន្តិភាព អ្នកនាងនិងស្វាមីបន្តគាំទ្រសន្តិភាព មានសន្តិភាព ទើបកម្ពុជារីកចម្រើនសឹងគ្រប់ផ្នែក នាពេលសព្វថ្ងៃ។

ក្នុងនាមជាអ្នកសិល្បៈ ដែលតស៊ូតាំងពីជំហ៊ានដំបូង ទៀងមុំ សុធាវី ក៏មិនភ្លេចគុណសិល្បៈ ដោយអ្នកនាងថែមទាំង បង្កើតស្ទីឌីយូថតសំឡេង និងMV ដែលមានទីតាំងនៅម្តុំទួលគោក។ មូលហេតុ ចំណាយថវិកាផ្ទាល់ខ្លួន បែបនេះព្រោះ អ្នកនាងប្រាប់ថា រាល់ថ្ងៃ អ្នកនាងមាន ឆាណែលយូធូបផ្ទាល់ខ្លួន ។ ម្ល៉ោះហើយ រាល់ថ្ងៃបើប្អូនៗ ឬអ្នកណា មានសំឡេងហើយ អត់មានឱកាសបង្ហាញមុខ និងមិនមានលទ្ឋភាពថត អ្នកនាង អាចប្រមូលយក មកទុកថតរួមការងារ ហើយបង្កើយជា ឆាណែលមួយទៀត សម្រាប់អ្នកចម្រៀងថ្មី។ ដោយសារយើងដើរមុន ហើយជួបរឿងបែបណាៗដឹង ទើបចេះតែចង់ជួយ ព្រោះរលកក្រោយឃើញថា មានសមត្ថភាព ហើយមិនដឹងថា រកច្រកណាឃើញ ទើបអ្នកនាងផ្តើមគិតពីរឿងនេះជួយគ្នា ដើម្បីសិល្បៈយើងទៅមុខទៀត ហើយសម្បូរធនធានល្អៗ តទៅ។ ទៀងមុំ សុធាវី មានឱកាសច្រើន ចេញទៅរស់នៅប្រទេសបារាំង ប៉ុន្តែមិនទាន់ធ្វើចិត្តបាន ទៅមកៗ ដោយភាគច្រើននៅក្នុង ប្រទេសផ្សារភ្ជាប់ជាមួយការងារសិល្បៈ៕ រក្សាសិទ្ធិដោយ ៖ ឧត្តមSM

×