Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កីឡាករកម្ពុជាទទួលបានមេដាយ ៦៣មេដាយ ក្នុងការប្រកួតកីឡាស៉ីហ្គេមលើកទី៣១ នៅប្រទេសវៀតណាម ខណៈសម្តេច ទៀ បាញ់ចាត់ទុកជាកំណត់ត្រាប្រវត្តិសាស្រ្ត

spot_img

ភ្នំពេញ ៖ កីឡាករ-កីឡាការិនីកម្ពុជា ទទួលបានមេដាយមាស មេដាយប្រាក់ និងមេដាយសំរិទ្ធរហូតដល់ ៦៣មេដាយ ក្នុងព្រឹត្តិការណ៍ស៉ីហ្គេមលើកទី៣១ នៅប្រទេសវៀតណាម ហើយបានទទួលទង់ស៉ីហ្គេម ជាកិត្តិយសសម្រាប់ធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍កីឡាស៉ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នៅប្រទេសកម្ពុជា។

ព្រឹត្តិការណ៍ការវិលត្រឡប់ពីស៉ីហ្គេមលើកទី៣១ នៅប្រទេសវៀតណាម គេសង្កេតឃើញមន្ត្រីជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយសម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មាធិការជាតិរៀបចំការប្រកួតអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) រៀបចំពិធីដង្ហែស្វាគមន៍ ដល់ក្រុមកីឡាករ-កីឡាការិនី សរុប ១៨០នាក់ ចាប់តាំងអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ មកកាន់ទីតាំងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាយ៉ាងអធិកអធ អ៊ូអរ ហ៊ោកញ្ច្រៀវសប្បាយរីករាយម។

សម្ដេចពិជ័យសេនា ទៀ បាញ់ បានចាត់ទុកថា ក្នុងព្រឹត្តិការណ៍ស៉ីហ្គេមលើកទី៣១ នៅប្រទេសវៀតណាម និងការទទួលទង់កិត្តិយសស៉ីហ្គេម សម្រាប់ធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍កីឡាស៉ីហ្គេម លើកទី៣២ ឆ្នាំ២០២៣បន្តទៀតនេះ គឺជាព្រឹត្តិការណ៍កំណត់ត្រាប្រវត្តិសាស្ត្រសម្រាប់កម្ពុជា។ ប្រជាពលរដ្មខែរទូទាំងប្រទេស ពិតជាមានមោទនភាព ណាស់ដែលកម្ពុជាបានបើកទំព័រប្រវត្តិសាស្ត្រថ្មីមួយទៀត ក្នុងទស្សនទានការទូតកីឡា និងកិត្យានុភាពជាតិ ក្នុងការនាំមកនូវទង់សហព័ន្ធកីឡា SEA Games លើកទី៣២ នៅកម្ពុជា។

សម្ដេចពិជ័យសេនា ទៀ បាញ់ បានកោតសរសើរដល់ក្រុមកីឡាករ-កីឡាការិនី និងសូមឱ្យស្មារតី SEA Games ផ្តល់នូវកម្លាំងចិត្ត និងថាមពល ដល់ក្រុមកីឡាកម្ពុជា ធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួត SEA Games – ASEAN Para Games ឆ្នាំ២០២៣ ឱ្យទទួលបានជោគជ័យដ៏ឧត្តុង្គឧត្តម ជាបន្តទៀត។

កីឡាករ-កីឡាការិនីកម្ពុជា ទទួលជ័យលាភីមេដាយ ៦៣មេដាយ, ក្នុងនោះ មេដាយមាសចំនួន៩, មេដាយប្រាក់ចំនួន១៣ និងមេដាយសំរឹទ្ធចំនួន៤១ ។

សូមបញ្ជាក់ថា កម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០២៣ ខាងមុខនេះ គឺជ្រើសយកថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៣ ជាពិធីបើកផ្លូវការ និងពិធីបើកជាផ្លូវការកីឡាអាស៊ានប៉ារ៉ាហ្គេម នៅថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៣៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN

spot_img
×