Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេចក្រឡាហោម ៖ ការតែងតាំងលោក សុន ឆ័យ អនុប្រធានបក្សភ្លើងទៀន គឺជាការអនុវត្តផ្ទុយនឹងប្រការ២០ និងប្រការ៣៣ នៃលក្ខន្តិកៈ គណបក្ស ដែលបានតម្កល់ទុក នៅក្រសួងមហាផ្ទៃ

spot_img

ភ្នំពេញ៖សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នៅថ្ងៃទី២៥ ខែឧសភានេះ បានផ្ញើលិខិតតបទៅប្រធានគណបក្សភ្លើងទៀន គឺលោក ទាវ វណ្ណុល ថា ការសម្រេចស្នើសុំតែងតាំងលោក សុន ឆ័យ ជាអនុប្រធានគណបក្សភ្លើងទៀន គឺជាការអនុវត្តផ្ទុយនឹងប្រការ២០ និងប្រការ៣៣ នៃលក្ខន្តិកៈ គណបក្សដែលបានតម្កល់ទុកនៅក្រសួងមហាផ្ទៃ។

យោង៖- ច្បាប់ស្តីពីគណបក្សនយោបាយ

  • ប្រកាសលេខ ១៩៣ ប្រក ចុះថ្ងៃទី២៣ ខែមីនា ឆ្នាំ១៩៩៨ របស់ក្រសួងមហាផ្ទៃ
  • លិខិតលេខ ២០២៤ សជណ ចុះថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៧ របស់ក្រសួងមហាផ្ទៃ
  • លិខិតលេខ ៥០០ សជណ ចុះថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៨ របស់ក្រសួងមហាផ្ទៃ
  • លិខិតលេខ ៥៧៩ សជណ ចុះថ្ងៃទី៩ ខែមីនា ឆ្នាំ២០២២ របស់ក្រសួងមហាផ្ទៃ
  • សេចក្តីសម្រេចលេខ ៥១៧/២២ គភទ.សសរ ចុះថ្ងៃទី៨ ខែមេសា ឆ្នាំ២០២២ របស់គណបក្ស ភ្លើងទៀន
  • សេចក្ដីប្រកាសព័ត៌មាន ចុះថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២២ របស់គណបក្សភ្លើងទៀន។

សេចក្តីដូចមានចែងក្នុងកម្មវត្ថុ និងយោងខាងលើ សម្ដេចក្រឡាហោម ស ខេង សូមជម្រាបជូនលោកប្រធានគណបក្សថា ក្រសួងមហាផ្ទៃបានពិនិត្យឃើញថា ការសម្រេចតែងតាំង លោក សុន ឆ័យ ជាអនុប្រធានគណបក្សភ្លើងទៀន តាមរយៈសេចក្ដីសម្រេចដូចចុះក្នុងយោងខាងលើ គឺជាការអនុវត្តផ្ទុយនឹងប្រការ២០ និងប្រការ៣៣ នៃលក្ខន្តិកៈ គណបក្សដែលបានតម្កល់ទុកនៅក្រសួងមហាផ្ទៃ និងលិខិតលេខ ៥៧៩ សជណ ចុះថ្ងៃទី៩ ខែមីនា ឆ្នាំ២០២២ របស់ក្រសួងមហាផ្ទៃ ព្រមទាំងបញ្ញត្តិមាត្រា២៦ថ្មី នៃច្បាប់ស្តីពីគណបក្សនយោបាយ។

ដូច្នេះ ក្រសួងមហាផ្ទៃស្នើឱ្យគណបក្សភ្លើងទៀន ត្រូវធ្វើការពិនិត្យឡើងវិញ និងអនុវត្តតាមលក្ខន្តិកៈ គណបក្សដែលបានតម្កល់ទុកនៅក្រសួងមហាផ្ទៃ និងបទប្បញ្ញត្តិ នៃច្បាប់ស្តីពីគណបក្សនយោបាយ៕ រក្សាសិទ្ធិដោយ ៖ សុទ្ធ លី

spot_img
×