Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សូមប្រុងប្រយ័ត្នជាមួយនឹងអ៊ីម៉ែល ឬសារក្លែងបន្លំ ជាសារ មកពីក្រុមហ៊ុនអភិវឌ្ឍកម្មវិធីការពារមេរោគ

spot_img

ភ្នំពេញ ៖ Phishing គឺជាការផ្ញើអ៊ីម៉ែលក្លែងក្លាយដើម្បីបោកបញ្ឆោតជនរងគ្រោះឱ្យចុចនៅលើតំណភ្ជាប់ដែលមាននៅក្នុងអ៊ីម៉ែល ដើម្បីលួចយកឈ្មោះសម្គាល់និងលេខសម្ងាត់សម្រាប់ចូលទៅក្នុងគណនីមួយចំនួន ឬដើម្បីអាចឱ្យក្រុមជនខិលខូចបញ្ចូលកម្មវិធីមេរោគទៅក្នុងកុំព្យូទ័រ ឬទូរសព្ទ ដើម្បីលួចទាញយកទិន្នន័យសំខាន់ៗដែលមាននៅក្នុងឧបករណ៍ទាំងនោះ។ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាបានចេញផ្សាយព័ត៌មានដូច្នេះនាថ្ងៃទី២៦ខែឧសភានេះ។

ទោះបីជាការបោកបញ្ឆោតតាមរយៈ phishing ត្រូវបានជនខិលខូចប្រើជាច្រើនទសវត្សរ៍មកហើយក្ដី ប៉ុន្តែការបោកបញ្ឆោតតាមរបៀបនេះគឺនៅតែមានចំនួនច្រើន។ ដូចកាលពីពេលថ្មីៗនេះ អ្នកស្រាវជ្រាវបានរកឃើញ មានជនខិលខូចបានផ្ញើអ៊ីម៉ែលបន្លំធ្វើជាអ៊ីម៉ែលមកពីក្រុមហ៊ុន McAfee ដែលជាក្រុមហ៊ុនអភិវឌ្ឍន៍កម្មវិធីការពារមេរោគដ៏ល្បីមួយ។

នៅក្នុងអ៊ីមែលនោះជនខិលខូចបានធ្វើការបំភិតបំភ័យជនរងគ្រោះថា សុពលភាពក្នុងការប្រើប្រាស់របស់កម្មវិធី McAfee ត្រូវបានផុតកំណត់ហើយកុំព្យូទ័ររបស់ពួកគេត្រូវបានរកឃើញថាមានមេរោគ។ ដើម្បីបញ្ចុះបញ្ចូលអ្នកប្រើប្រាស់ឱ្យចុចនៅលើតំណភ្ជាប់ភ្លាមៗនោះ ពួកគេក៏បានប្រើវិធីសាស្រ្តបញ្ចុះតម្លៃដើម្បីបន្តប្រើកម្មវិធី ប៉ុន្តែនៅពេលដែលអ្នកប្រើប្រាស់ ចុចនៅលើតំណភ្ជាប់នោះវា នឹងបើកគេហទំព័រមួយដែលអាចឱ្យពួកគេបញ្ចូលកម្មវិធីមេរោគទៅវិញ។

ដូច្នេះដើម្បីសុវត្ថិភាពក្នុងការប្រើប្រាស់ឧបករណ៍បច្ចេកវិទ្យា សូមលោកអ្នកកុំចុចនៅលើតំណភ្ជាប់ទាំងឡាយណា ដែលលោកអ្នកទទួលបានតាមរយៈអ៊ីមែល ឬតាមរយៈកម្មវិធីទំនាក់ទំនងសង្គម ជាពិសេសសូមកុំចុចនៅលើតំណភ្ជាប់ដែលលោកអ្នកជួបប្រទះ នៅក្នុងគេហទំព័រមួយចំនួនដែលមិនមានប្រភពច្បាស់លាស់៕ រក្សាសិទ្ធិដោយ ៖ សុទ្ធ លី

spot_img
×