Wednesday, May 8, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្ថាប័នជំនាញ ចំនួន ៣ បើកសិក្ខាសាលាពន្យល់ផ្សព្វផ្សាយច្បាប់ ពាណិជ្ជកម្មដល់អាជីវករពាណិជ្ជករ

spot_img

ភ្នំពេញ ៖ ដើម្បីបញ្ជ្រាបការយល់ដឹងអំពីច្បាប់ទម្លាប់ បទប្បញ្ញត្តិ បទដ្ឋានគតិយុត្តផ្សេងៗទាក់ទងទៅនឹងការធ្វើជំនួញ ពាណិជ្ជកម្ម ទៅដល់អ្នកជំនួញ ពាណិជ្ជករ អាជីវករ ឱ្យកាន់តែមានទំនុកចិត្តក្នុងសកម្មភាពប្រចាំថ្ងៃនោះ, ក្រុមអ្នកជំនាញមកពីសភាពាណិជ្ជកម្មកម្ពុជា ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ក្រសួងពាណិជកម្ម និងរដ្ឋបាលខេត្តបាត់ដំបង បានបើកសិក្ខាសាលាពន្យល់ណែនាំ និងផ្សព្វផ្សាយអំពីច្បាប់ពាណិជ្ជកម្ម។

សិក្ខាសាលានេះ ស្ដីពី «ការយល់ដឹងពីការធ្វើអាជីវកម្មរបស់ពាណិជ្ជករកម្ពុជា ដើម្បីកាត់បន្ថយបញ្ហាប្រឈមផ្នែកផ្លូវច្បាប់ ប្រព្រឹត្តទៅក្រោមអធិបតីភាព លោក ម៉ៅ ថូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជកម្ម កាលពីព្រឹកថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២២ នៅសណ្ឋាគារស្ទឹងសង្កែក្រុងបាត់ដំបង និងមានការអញ្ជើញចូលរួមពី លោក សុខ លូ អភិបាលខេត្តបាត់ដំបង, លោកឧកញ៉ា ភួ វាសនា ប្រធានសភាពាណិជ្ជកម្មខេត្ត និងមន្រ្តីជំនាញក្រសួងពាណិជ្ជកម្ម មន្រ្តីពាក់ព័ន្ធ និងអាជីវករក្នុងខេត្តជាច្រើននាក់។

លោកឧកញ៉ា ភួ វាសនា ប្រធានសភាពាណិជ្ជកម្មខេត្តបាត់ដំបង បានបង្ហាញគំនិតយល់ឃើញថា សិក្ខាសាលាពន្យល់ផ្សព្វផ្សាយអំពីច្បាប់ទម្លាប់ បទបញ្ញត្តិ ទាក់ទងទៅនឹងការធ្វើពាណិជ្ជកម្មនេះ គឺជាកិច្ចការល្អប្រសើរ និងចាំបាច់សម្រាប់សមាជិក សមាជិកា សភាពាណិជ្ជកម្ម ពាណិជ្ជករ និងអាជីវករនៅក្នុងខេត្តបាត់ដំបង និងនៅតាមបណ្ដាខេត្តនានា បានយល់ដឹងកាន់តែទូលំទូលាយថែមទៀត ដើម្បីអភិវឌ្ឍអាជីវកម្ម និងធ្វើឱ្យអាជីវកម្មដំណើរការប្រកបដោយចីរភាព ក៏ដូចជារួមចំណែកកាត់បន្ថយកំហុសឆ្គងក្នុងការធ្វើជំនួញ ពាណិជ្ជកម្ម។

លោក ម៉ៅ ថូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជកម្ម បានមានប្រសាសន៍ថា សិក្ខាសាលាស្ដីពី ការយល់ដឹង ច្បាប់ទម្លាប់ បទប្បញ្ញត្តិនៃការធ្វើអាជីវកម្ម ពាណិជ្ជកម្មនេះ នឹងផ្តល់ចំណេះដឹងលម្អិតបន្ថែមទៀត អំពីបទប្បញ្ញត្តិពាក់ព័ន្ធនឹងច្បាប់ស្តីពីវិនិយោគ, ច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់, ច្បាប់ស្តីពីការប្រកួតប្រជែង និងច្បាប់ស្តីពីការគ្រប់គ្រងគុណភាព សុវត្ថិភាពលើផលិតផលទំនិញ និងសេវាផងដែរ ដើម្បីចាប់ផ្តើមសហការ និងអនុវត្តទៅប្រកបដោយភាពច្បាស់លាស់ រឹងមាំ និងកាត់បន្ថយហានិភ័យច្រើនក្នុងការធ្វើជំនួញ ពាណិជ្ជកម្ម៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN

spot_img
×