Tuesday, May 21, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ងិន ម៉ារ៉ាឌិ បង្ហាញមុខបុរសក្នុងបេះដូង

spot_img

ភ្នំពេញ ៖ មានការភ្ញាក់ផ្អើល មួយនៅពេលដែលគេ មើលឃើញរូបភាព បង្ហោះ១សន្លឹក ដែលហេង ម៉ារ៉ាឌី អង្គុយលើភ្លៅ បុរសសង្ហាម្នាក់ដោយទឹកមុខញញឹមញែម។ ភ្លាមៗបង្កឲ្យមានការ យល់ថានោះជាសង្សារឬ បុរសក្នុងបេះដូង បើមិនដូចនេះ នាងមិនអាចរំលេចភាពស្និទ្ធឡើយ។ អ្វីដែលគេ ចាប់អារម្មណ៍ទៀត ក្រោយឃើញរូបនេះ រឿន ណាតដែលជារៀមច្បង បានសម្តែង ការតូចចិត្តថា បវរកញ្ញាដូចនាងគេដល់គូ នៅឡើយតែនាង រកមិនទាន់ឃើញ។

ងិន ម៉ារ៉ាឌី ម្ចាស់ តំណែងកញ្ញា ឯកចក្រវាឡឆ្នាំ២០២១ ដែលជា នារីមានសម្រស់ស្រស់សោភាប្រកប ដោយសមត្ថភាពខ្ពស់ ប្រាកដជាមានបុរសជាច្រើន ចង់បានបេះដូងកញ្ញាមកថ្នាក់ថ្នម ។ ប៉ុន្តែបុរសៗ ដែលប៉ងប្រាថ្នាសុំស្នេហ៍ ងិន ម៉ារ៉ាឌី ប្រហែលជាត្រូវដកឌឺម៉ង់ហើយ ព្រោះម្ចាស់ចិត្ត របស់កញ្ញាទើបតែទម្លាយរូបភាពស្និទ្ធស្នាលអង្គុយលើភ្លៅ នៅលើបណ្ដាញទំនាក់ទំនងសង្គម ។

ក្រោយលោក បង្ហោះភ្លាម ស្រីស្រស់ ងិន ម៉ារ៉ាឌីបាន ចូលទៅចែករំលែកផុសនោះ បន្តទៀតដែលធ្វើឱ្យ នេះអ្នកគាំទ្រតារាស្រីរូបនេះភ្ញាក់ផ្អើល ព្រមទាំង Comment យ៉ាងភ្លូកទឹកភ្លូកដីផងដែរ ។ អ្នកលេងបណ្ដាញសង្គម និងជាអ្នកគាំទ្រ អ្នកនាងបានចែករំលែកផុសលោក Vannora Tith ហើយសូម្បីតែកញ្ញារឿន ណាត ដែលជាអតីតកញ្ញា ឯកចក្រវាឡ ឆ្នាំ ២០១៨ក៏អត់ទ្រាំមិនបាន ស៊ែរផុសខាងលើនិងសរសេរ Caption ថា ៖ «ចាំមើលដល់វេនខ្ញុំហា ផុសមួយថ្ងៃ១០ដងម៉ង» រហូតសាមីខ្លួនកញ្ញា ងិន ម៉ារ៉ាឌី ចូលមកខមមិនតបខាងក្រោមផុសនោះវិញថា «សុំទោសបងស្រី »។ ការឆ្លើយឆ្លងគ្នានេះធ្វើឱ្យអ្នកលេងបណ្ដាញសង្គមដែលជាអ្នកគាំទ្ររបស់ ស្រីស្រស់ទាំង ពីរផ្ទុះសំណើចយ៉ាងខ្លាំង ។

ពិតណាស់ ងិន ម៉ារ៉ាឌី មុននឹងជាប់បវរកញ្ញា នាងមានការភ័យខ្លាចការប្រឡង ដោយយល់ថាខ្លួន ស្ទើរកម្ពស់។ លុះឃើញរៀមច្បង រ៉េត សារាតា មានកម្ពស់ដូចនាងដែរ ហើយក្លាហានឈ្នះឧបសគ្គ ក៏ផ្តើមធ្វើការសម្រេចចិត្ត រហូតដាក់ពាក្យប្រឡង។ ប្រកបដោយភាពក្លាហាន និងជំនឿជាក់ពិត នាងបានយកឈ្នះគ្រប់វគ្គ រហូតក្លាយជាម្ចាស់មកុដ ទាំងស្មានមិនដល់។ រង់ចាំមើលថា តើចំណងស្នេហានាងដែល បង្ហាញឲ្យឃើញនេះ នឹងតស៊ូ រហូតឆ្លងដល់មង្គលការ ឬយ៉ាងណា៕ រក្សាសិទ្ធិដោយ ៖ ឧត្តមSM

spot_img
×