Tuesday, January 20, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ពិតទេ! សុខ សុម៉ាវត្តី រកបានអ្នកស្អំបេះដូង ក្រោយបែកបាក់លីវ៉ា ហេដ

ភ្នំពេញ ៖ កាលពីពេលថ្មីៗនេះមហាជន ជាពិសេសបណ្តាអ្នកលេងអ៊ីនធឺណេតបានសម្តែងការភ្ញាក់ផ្អើល បន្ទាប់ពីគេបានឃើញបុរសសង្ហាមួយរូប បានបង្ហោះរូបភាពស្និទ្ធស្នាលជាមួយតារាសម្តែងនាង សុខ សុម៉ាវត្តី ជាមួយនឹងពាក្យដ៏ផ្អែមល្ហែម។

គេនៅមិនទាន់ច្បាស់ទេថា បុរសរូបនោះពិតជាសង្សាថ្មីរបស់ សុខ សុម៉ាវត្តី ឬយ៉ាងណា ប៉ុន្តែផ្អែកលើភាពស្និតស្នាល និងការសសេរសាបង្ហោះតាមរយះstory ហ្វេសប៊ុកគេអាចសន្និដ្ឋានថា បុរសរូបនោះពិតជាគូស្នេហ៍ថ្មីរបស់តារារូបនេះ។

យ៉ាងណាទាំង សុខ សុម៉ាវត្តី និងបុរសខាងលើនេះនៅមិនទាន់ចេញមុខដោយបើកចំហរពីទំនាក់ទំនងស្នេហារបស់ពួកគេនៅឡើយទេ បើទោះបីគេដឹងថា ចំណងស្នេហ៍របស់ពួកគេកំពុងសាងឡើងយ៉ាងផ្អែមល្ហែមក៏ដោយ។

ជាការកត់សម្គាល់ចាប់តាំងពីបែកបាក់ស្នេហាជាមួយតារាបាល់ទាត់លោក លី វ៉ាហេដ មក សុខ សុម៉ាវត្តី តែងតែបង្ហោះសារប្លែកដែលចង់បង្ហាញពីការខូចចិត្តរបស់នាង និងការខកបំណងចំពោះស្នេហាមួយនេះ។
គ្មានអ្នកណាជឿទេថា ចំណងស្នេហ៍របស់ សុខ សុម៉ាវត្តី និងលី វ៉ាហេដ អាចឈានដល់ផ្លូវបំបែកនោះ ព្រោះអ្នកទាំងពីរបានកសាងទំនាក់ទំនងស្នេហាមួយនេះយ៉ាងជិតស្និទ្ធ រហូតបង្ហាញគម្រោងចូលរោងការផងនោះ។

តែទោះជាយ៉ាងណា ស្នេហារបស់អ្នកទាំងពីរនៅតែមិនអាចរក្សាបានរហូតឈានដល់ផ្លូវបំបែក ខណះពេលដែលអ្នកទាំងពីរបានរក្សាភាពស្ងៀមស្ងាត់មិនបញ្ចេញពីរឿងបែកបាក់នេះជាសាធារណះឡើយ។

ទោះជាយ៉ាងណា មហាជន ជាពិសេសបណ្តាប្រិយមិត្តគាំទ្របានសម្តែងការអបអរសាទរនៅពេលដែល សុខ សុម៉ាវត្តី បានស្វែងរកអ្នកស្អំបេះដូងថ្មីម្នាក់ទៀតនាពេលនេះ។

គេរំពឹងថា ប្រសិនបើបុរសនោះពិតជាគូស្នេហ៍ថ្មីរបស់នាងពិតប្រាកដមែននោះ សុខ សុម៉ាវត្តី អាចនឹងសម្រេចបំណងក្នុងការកសាងគ្រួសារថ្មី ដោយមិនខកចិត្តម្តងជាពីរដងទៀតនោះឡើយ៕ រក្សាសិទ្ធិដោយ ៖ សំណាង sv

×