Wednesday, September 17, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នៅអត់ស្រណុកទេ! ខឹង​គេ​ទម្លា.យ​រូប​ខ្លួន​ជាមួយ តែង​ម៉ូ វា.យប្រ.ហារមិនឈប់ កា​ទិ​ក ដាក់ពាក្យ​ប្តឹង ប៉ូលីសបង្ហើបថា​អ្នកផុស​មាន​ប្រភព​មក​ពី…

ប៉ុន្មានថ្ងៃមកនេះ មហាជននៅក្នុងអ្នកលេងបណ្តាញសង្គម ពិតជាមានការភ្ញាក់ផ្អើល និងងឿងឆ្ងល់ខ្លាំងតែម្តង ព្រោះថា ជិតដល់ថ្ងៃបូជាសពតារាស្រី តែងម៉ូ ស្រាប់តែលេចធ្លាយទំព័រហ្វេសប៊ុកមួយដាក់ឈ្មោះរបស់ តែងម៉ូ ដោយបានបញ្ជាក់ថា នាងមិនទាន់ស្លាប់ទេ ហើយថែមទាំងបានទម្លាយចេញរូបភាព និងវីដេអូភស្តុតាងជាបន្តបន្ទាប់ ដែលបង្ហាញសុទ្ធសឹងជារូបភាពនៅថ្ងៃកើតហេតុ ហើយក្នុងនោះ ជាពិសេសជារូបភាពរវាង តែងម៉ូ និងនាង កាទិក ដែលជាមិត្តសម្លាញ់រងការចោទប្រកាន់ពីមហាជន នៅក្នុងស្លាប់របស់តារាស្រីរូបនេះ។

តែទោះជាយ៉ាងណា ក្រោយឃើញគេបង្ហោះរូបភាពរបស់ខ្លួន និងធ្វើការវាយប្រហារដើម្បីឲ្យមហាជនយល់ច្រឡំកាន់តែខ្លាំង នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២២ នាង Kratik Itsarin ព្រោះតែនៅមិនស្រណុកចិត្ត ក៏បានរៀបចំប្តឹងជនអាថ៌កំបាំងនោះ ដែលបានបង្កើតផេកហ្វេសប៊ុកប្រើឈ្មោះ Tangmo Nida និងបន្ទាប់មក ក៏បានបង្កើតផេកថ្មីមួយទៀតដាក់ឈ្មោះថា Happy Melon official ក្នុងគោលបំណងវាយប្រហារសំដៅមកលើនាងតែម្នាក់គត់ ព្រោះហួសចិត្តនឹងនាង កាទិក ដែលជាអ្នកគ្រប់គ្រង និងជាមិត្តសម្លាញ់ គឺនៅតែបានអះអាងថា តែងម៉ូ បានស្លាប់ដោយសារឧបទ្ទវហេតុធ្លាក់ទូក ខណៈមហាជនមិនជឿសោះឡើយ។

ជាក់ស្តែង ផេកដែលបានអះអាងជា តែងម៉ូ បង្កការភ្ញាក់ផ្អើលនេះ បានបញ្ចេញវីដេអូព្រាលៗ បញ្ជាក់ថា នាងត្រូវបានគេធ្វើបាបនៅទូក មុនពេលរុញទម្លាក់ចូលទៅក្នុងទឹកទន្លេចៅប្រាយ៉ា កាលពីយប់ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២។

ជុំវិញការប្តឹងពីសំណាក់នាង កាតិក ថ្មីៗនេះ មានព័ត៌មានមួយបានចុះផ្សាយថា ប៉ូលីសផ្នែកបង្ក្រាបបទល្មើសបច្ចេកវិទ្យា បានប្រាប់នាង កាទិក ថា ជនសម្ងាត់បង្ហោះរូបភាព ឃ្លីប និងព័ត៌មានវាយប្រហារនោះ គឺមានប្រភពមកពីទីក្រុង Boston រដ្ឋ Massachusetts (សហរដ្ឋអាមេរិក)។ ប៉ូលីសបានបញ្ជាក់ថា ឧបករណ៍ដែលជននោះបានបង្ហោះរាល់វីដេអូ និងរូបភាព គឺជាកុំព្យូទ័រ និងស្មាតហ្វូន ដែលបានកំណត់ម៉ោងចេញផ្សាយដោយស្វ័យប្រវត្ដិ គឺនៅពេល​ព្រឹក ថ្ងៃ​ត្រង់ និងពេលល្ងាច (ម៉ោងនៅ​ប្រទេសថៃ)។

ប៉ូលីសក៏បានបង្ហើបឲ្យដឹងថា ជនដែលបានទម្លាយរូបភាព និងវីដេអូទាំងនោះ បានធ្វើការទំនាក់ទំនងតាមទូរស័ព្ទ​និយាយជាមួយមនុស្សស្និទ្ធស្នាល​ដែល តែងម៉ូ គោរព និងស្រឡាញ់​អស់រយៈពេលជាងមួយខែ​មកហើយ ដោយក្នុងមួយថ្ងៃៗនិយាយគ្នាយ៉ាងតិច ៣-៤ ម៉ោង៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×