Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អគ្គនាយកដ្ឋានពន្ធដារ អញ្ញើញអគ្គនាយកក្រុមហ៊ុនស ស៊ីថា និងអគ្គនាយកក្រុមហ៊ុន ឌីភីស៊ីអេចធី ចូលខ្លួនមកទូទាត់បំណុលពន្ធ

spot_img

ភ្នំពេញ៖ អគ្គនាយកដ្ឋានពន្ធដារ នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២២នេះបានចេញលិខិតអញ្ជើញ លោក ស ស៊ីថា អគ្គនាយកក្រុមហ៊ុន ស ស៊ីថា អ៊ីមផត អិចផត និង លោក MY SAEM អគ្គនាយកក្រុមហ៊ុន ឌីភីស៊ីអេចធី ចូលខ្លួនមកទូទាត់បំណុលពន្ធរដ្ឋ។

អគ្គនាយកដ្ឋានពន្ធដារ បានអញ្ជើញលោក ស ស៊ីថា អគ្គនាយកក្រុមហ៊ុន ស ស៊ីថា អ្វីមផត អិចផត ចូលខ្លួនមកទូទាត់បំណុលពន្ធ។

អគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សូមជម្រាបជូនលោកអគ្គនាយកក្រុមហ៊ុន ស ស៊ីថា អ៊ីមផត អ៊ិចផត (SAR SYTHA IMPORT EXPORT Co., Ltd.) ជ្រាបថា ការបង់ពន្ធអាករ គឺជាកាតព្វកិច្ចរបស់អ្នក ជាប់ពន្ធគ្រប់រូបដើម្បីរួមចំណែកក្នុងថវិកាជាតិ។ កន្លងមក អគ្គនាយកដ្ឋានពន្ធដារបានអញ្ជើញលោកអគ្គនាយកក្រុមហ៊ុនមក ដើម្បីដោះស្រាយបំណុលពន្ធតាមរយះលិខិតអញ្ជើញជូនដល់អាសយដ្ឋាន # ៩០អា ផ្លូវ១៩៩ សង្កាត់ទំនប់ទឹក ខណ្ឌចំការមន រាជធានីភ្នំពេញ ដែលបានចុះបញ្ជីនៅរដ្ឋបាលសារពើពន្ធ និងផ្ញើតាមប្រៃសណីយ៍ ជាលិខិតអនុសិដ្ឋ ប៉ុន្តែមិនបានមកតាមការ អញ្ជើញ និងមិនបានទូទាត់បំណុលពន្ធឡើយ។

អនុលោមតាមមាត្រា ៩៥ (ថ្មី) ចំណុចទី៦ កថាខណ្ឌ ខ នៃច្បាប់ស្តីពីសារពើពន្ធ អគ្គនាយកដ្ឋានពន្ធដារសូម អញ្ជើញលោកអគ្គនាយកក្រុមហ៊ុនមកអគ្គនាយកដ្ឋានពន្ធដារ បន្ទប់លេខ២០៤ ទូរស័ព្ទទំនាក់ទំនង ០២៣ ៨៨៤ ៨០០ មិន ឱ្យលើសពី ១៥ថ្ងៃ បន្ទាប់ពីកាលបរិច្ឆេទលើលិខិតអញ្ជើញក្នុងទំព័រសារព័ត៌មាននេះដើម្បីដោះស្រាយបំណុលពន្ធរដ្ឋ។

ក្នុងករណី មិនបានអញ្ជើញមកតាមកាលកំណត់ខាងលើនេះទេ លោកអគ្គនាយកត្រូវចាត់ទុកថាបានប្រព្រឹត្តបទ ល្មើសព្រហ្មទណ្ឌលើបទប្បញ្ញត្តិ ស្តីពីពន្ធដារដូចមានចែងក្នុងមាត្រា១២៧ ១៣៥ និង១៣៦ នៃច្បាប់ស្តីពីសារពើពន្ធ ហើយអគ្គនាយកដ្ឋានពន្ធដារនឹងចាត់វិធានការតាមផ្លូវច្បាប់ប្ដឹងទៅតុលារការដើម្បីផ្តន្ទាទោសតាមច្បាប់ជាធរមាន។ អគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សង្ឃឹមជឿជាក់លើស្មារតីទទួលខុសត្រូវរបស់លោក អគ្គនាយកក្រុមហ៊ុនក្នុងការបំពេញកាតព្វកិច្ចសារពើពន្ធឱ្យបានត្រឹមត្រូវ។

ចំណែកលោក MY SAEM អគ្គនាយកក្រុមហ៊ុន ឌីភីស៊ីអចធី ឲ្យចូលខ្លួនមកទូទាត់បំណុលពន្ធ។

អគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សូមជម្រាបជូនលោកអគ្គនាយកក្រុមហ៊ុន ឌីភីស៊ី អេចផី (DPCHT Co., Ltd.) ជ្រាបថា ការបង់ពន្ធអាករ គឺជាកាតព្វកិច្ចរបស់អ្នកជាប់ពន្ធគ្រប់រូបដើម្បីរួមចំណែកក្នុងថវិកា ជាតិ។ កន្លងមក អគ្គនាយកដ្ឋានពន្ធដារបានអញ្ជើញលោកអគ្គនាយកក្រុមហ៊ុនមកដើម្បីដោះស្រាយបំណុលពន្ធតាមរយះ លិខិតអញ្ជើញជូនដល់អាសយដ្ឋាន #១៧៤-១៧៥ អគារ CALIFORNIA SOCIAL HOUSE ផ្លូវសហព័ន្ធរុស្ស៊ី លេខ ១១០ ភូមិសេ ប៉េសេ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដែលបានចុះបញ្ជីនៅរដ្ឋបាលសារពើពន្ធ និងផ្ញើតាមប្រៃសណីយ៍ ជាលិខិតអនុសិដ្ឋ ប៉ុន្តែមិនបានមកតាមការអញ្ជើញ និងមិនបានទូទាត់បំណុលពន្ធឡើយ។

អនុលោមតាមមាត្រា ៩៥ (ថ្មី) ចំណុចទី៦ កថាខណ្ឌ ខ នៃច្បាប់ស្តីពីសារពើពន្ធ អគ្គនាយកដ្ឋានពន្ធដារសូមអញ្ជើញលោកអគ្គនាយកក្រុមហ៊ុន មកអគ្គនាយកដ្ឋានពន្ធដារ បន្ទប់លេខ២០៤ ទូរស័ព្ទទំនាក់ទំនង ០២៣ ៨៨៤ ៨០០ មិន ឱ្យលើសពី ១៥ថ្ងៃ បន្ទាប់ពីកាលបរិច្ឆេទលើលិខិតអញ្ជើញក្នុងទំព័រសារព័ត៌មាននេះដើម្បីដោះស្រាយបំណុលពន្ធរដ្ឋ។ ក្នុងករណី មិនបានអញ្ជើញមកតាមកាលកំណត់ខាងលើនេះទេ លោកអគ្គនាយកត្រូវចាត់ទុកថាបានប្រព្រឹត្តបទ ល្មើសព្រហ្មទណ្ឌលើបទប្បញ្ញត្តិស្តីពីពន្ធដារដូចមានចែងក្នុងមាត្រា១២៧ ១៣៥ និង១៣៦ នៃច្បាប់ស្តីពីសារពើពន្ធ ហើយអគ្គ

នាយកដ្ឋានពន្ធដារនឹងចាត់វិធានការតាមផ្លូវច្បាប់ប្ដឹងទៅតុលារការដើម្បីផ្តន្ទាទោសតាមច្បាប់ជាធរមាន។ អគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សង្ឃឹមជឿជាក់លើស្មារតីទទួលខុសត្រូវរបស់លោក អគ្គនាយកក្រុមហ៊ុនក្នុងការបំពេញកាតព្វកិច្ចសារពើពន្ធឱ្យបានត្រឹមត្រូវ៕ រក្សាសិទ្ធិដោយ ៖ សុទ្ធ លី

spot_img
×