Tuesday, January 20, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តុលាការជំនុំជម្រះសំណុំរឿង មេចោរប្ល.ន់William Guang អតីតប្រធានបក្សខ្មែរក្រោក និងបក្ខពួក ពាក់ព័ន្ធករណីប្ល.ន់ផ្ទះអ្នកលក់ឡេឧកញ៉ា អ៊ាន សៀវម៉ី

ភ្នំពេញ៖ សាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២២នេះ បានបើកការជំនុំចម្រះលើសំណុំរឿង មេចោរប្ល.ន់ សុខ សុវណ្ណវឌ្ឍនាសាប៊ុង ហៅ William Guang អតីតប្រធានគណបក្សខ្មែរក្រោក និងបក្ខពួក ដែលជាប់ពាក់ព័ន្ធនឹងករណីប្ល.ន់នៅផ្ទះអ្នកលក់ឡេឧកញ៉ា អ៊ាន សៀវម៉ី ។ អតីតប្រធានគណបក្សខ្មែរក្រោក និងបក្ខពួក បច្ចុប្បន្នត្រូវបានតុលាការឃុំខ្លួន ជាបណ្តោះអាសន្ន នៅពន្ធនាគារព្រៃស។

ជាប់ចោទឈ្មោះ សុខ សុវណ្ណវឌ្ឍនាសាប៊ុង ហៅ William Guang ដែលជាអតីតប្រធានគណបក្សខ្មែរក្រោក និងបក្ខពួក ត្រូវបានតុលាការចោទប្រកាន់ពៅបទ លួចមានស្ថានទម្ងន់ទោស កាន់កាប់អាវុធខុសច្បាប់ និងក្លែងឯកសារសាធារណៈ។

នៅក្នុងអង្គសវនាការនៅព្រឹកនេះរួមមាន៖ លោកស្រី ឈុន ដាវី ជាប្រធានក្រុមប្រឹក្សា, លោក កេត សុជាតិ និងលោក ធាម ចន្ទពិសិដ្ឋ ជាចៅក្រមប្រឹក្សា និងលោក សេង ហៀង ជាតំណាងអយ្យការ។

សូមបញ្ជាក់ថា ករណីប្លន់ប្រដាប់អាវុធលើផ្ទះអ្នកលក់ឡេអនឡាញ អ៊ាន សៀវម៉ី បានកើតឡើងកាលពីវេលាម៉ោង១០និង៤០​ ព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២១។ ក្រុមចោរមានគ្នា៥នាក់ ប្រដាប់ដោយអាវុធគ្រប់ដៃ បាន ចូលប្លន់យកបានគ្រឿងពេជ្រមួយចំនួន ហើយបាននាំគ្នាគេចខ្លួនបានត្រឹមតែមួយយប់ប៉ុណ្ណោះ ក៏ត្រូវបអាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបបាន។

តាមចម្លើយរបស់ឈ្មោះ សុខ សុវណ្ណវឌ្ឍនាសាប៊ុង ហៅ William Guang ដែលជាមេក្លោង និងជាអ្នករៀបចំផែនការ កន្លងមកធ្លាប់បានបញ្ជាក់ថា សកម្មភាពចូលប្លន់ផ្ទះអ្នកលក់ឡេអនឡាញ អ៊ាន សៀវម៉ី នេះ គឺខ្លួនរៀបផែនការមុនតែមួយថ្ងៃទេ ដោយចេញធ្វើសកម្មភាពចំនួន៥នាក់ ខ្លួនជាអ្នកដឹកនាំផ្ទាល់តែម្តងមូលហេតុដែលនាំឱ្យខ្លួនសម្រេចចិត្តប្លន់ គឺដោយសារ ៖ ១) ខ្លួនខ្វះខាតលុយកាក់ទ្រទ្រង់ជីវភាព និងបក្ខពួកជាក់ស្តែងរថយន្តដែលខ្លួនជិះ គឺបង់រំលស់មិនទាន់ដាច់នៅឡើយ ហើយផ្ទះដែលខ្លួនរស់នៅ គឺជួលក្នុងតម្លៃ ២,៥០០ដុល្លារ ក្នុង១ខែ ជំពាក់ឈ្នួលផ្ទះគេ ២ខែហើយ ចំណែកស្នាក់ការបក្សចំនួន១៦ខេត្ត ក៏មិនមានប្រាក់បង់ឈ្នួលផ្ទះឱ្យគេព្រមទាំងជំពាក់បំណុលគេជុំទិសទៀតផង។
២) ខ្លួនមានទស្សនអ្នកក្រនិយមជ្រិញពួកអ្នកមានឡាយតាម Facebook បង្អួតទ្រព្យសម្បត្តិដូចនេះ ក៏កើតចិត្តចង់ព្រមានដល់អ្នកមានមួយចំនួនដែលមានចរិតបែបនេះ។

ឈ្មោះ William Guang បានសារភាពបន្តថា កន្លងមកពួកខ្លួនបានធ្វើសកម្មភាពប្លន់ចំនួន២លើក ៖ ១) នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១ បានធ្វើសកម្មភាពប្លន់ម្ចាស់បុរី ម៉ន ដានី នៅស្រុកគងពិសី ខេត្តកំពង់ស្ពឺ តែមិនបានសម្រេចព្រោះនៅថ្ងៃធ្វើសកម្មភាព ស្រាប់តែជនរងគ្រោះមិនបាននៅក្នុងឡានដែលពួកខ្លួនបានកាក់ប្លន់ ក៏ក្លែងធ្វើជាសួរនាំក្នុងនាមសមត្ថកិច្ចហើយពេលនោះខ្លួនមិនបានចូលរួមទេ គឺឱ្យតែកូនចៅចំនួន ៥នាក់ អាវុធវែង ១ដើម អាវុធខ្លី ២ដើម និងក្លែងឯកសណ្ឋានសមត្ថកិច្ចចុះទៅធ្វើសកម្មភាព។ ២) នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២១ ខ្លួនបានប្រើរូបភាពដូចលើកទី១ដែរ គឺក្លែងឯកសណ្ឋានសមត្ថកិច្ច និងក្លែងដីកាបង្គាប់ឱ្យនាំខ្លួនចុះទៅធ្វើសកម្មភាពប្លន់យកទ្រព្យសម្បត្តិនៅផ្ទះអ្នកលក់ឡេអនឡានឈ្មោះ អ៊ាន សៀវម៉ី បានសម្រេចដោយប្រមូលបានគ្រឿងពេជ្រមួយចំនួនតែរំលងបានតែ១យប់ ក៏ត្រូវអាវុធហត្ថរាជធានីភ្នំពេញ ចុះបង្ក្រាបដល់ផ្ទះដោយឃាត់ខ្លួនមនុស្សបានចំនួន១២នាក់ អាវុធវែងខ្លី ចំនួន៥ដើមភ្លាមៗ និងគ្រឿងពេជ្រជាច្រើនឈុត ត្រឡប់មកវិញក្រោយមកឆែកឃើញអាវុធ១ដើមទៀត លាក់នៅមាត់លូសរុបដកហូតបានអាវុធ ៦ដើម។

បន្ទាប់ពីបើកការជំនុំជម្រះនៅព្រឹកនេះហើយនោះ តុលាការសម្រេចបន្តជំនុំជម្រះ លោក William Guang និងបក្ខពួក នៅថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២២ ៕ រក្សាសិទ្ធិដោយ ៖ សុទ្ធ លី

×