Tuesday, January 20, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃាត់ខ្លួនជនសង្ស័យ២នាក់ និង ដកហូតបានកាំ.ភ្លើងខ្លីមួយដើម នៅខណ្ឌពោធិ៍សែនជ័យ

ភ្នំពេញ ៖ កម្លាំងសមត្ថកិច្ចនគរបាលខណ្ឌពោធិ៍សែនជ័យ កាលពីថ្ងៃទី ២៥ ខែ ឧសភា ឆ្នាំ ២០២២ ម៉ោង១ រំលងអធ្រាត្រឈានចូលថ្ងៃទី ២៦ ខែ ឧសភា ឆ្នាំ ២០២២ បានចុះឃាត់ខ្លួនជនសង្ស័យ២នាក់ ពាក់ព័ន្ធនឹងការ រក្សាទុកអាវុធខុសច្បាប់ ដោយគ្មានការអនុញ្ញាត ប្រព្រឹត្តនៅចំណុចផ្ទះល្វែងមួយកន្លែងក្នុងភូមិប៉ប្រកជើង សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ ។

សមត្ថកិច្ចនគរបាលខណ្ឌពោធិ៍សែនជ័យ បានឲ្យដឹងថា ជនសង្ស័យ២នាក់មាន៖១- ឈ្មោះ វង់ សេរីភូមិ ភេទប្រុស អាយុ២២ឆ្នាំ មុខរបរជាងជួសជុលរថយន្ត ស្នាក់នៅភូមិកាកា ប សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ។ ២- ឈ្មោះ ទុយ សុវណ្ណរិទ្ធ ភេទប្រុស អាយុ១៥ឆ្នាំ ស្នាក់នៅភូមិចំការឪឡឹក២ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ ។

ចំណែកវត្ថុតាងដែលសមត្ថកិច្ចដកហូតបានមាន៖ – កាំ.ភ្លើងខ្លី ១ដើម ម៉ាករ៉ូឡូ – មានគ្រាប់ ៦ គ្រាប់ និងម៉ូតូមួយគ្រឿង ។
បច្ចុប្បន្ន, ជនសង្ស័យត្រូវបានសមត្ថកិច្ចបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ដើម្បីចាត់ការតាមនីតិវិធី៕ រក្សាសិទ្ធិដោយ ៖ ចន្ទា ភា

×