Tuesday, January 20, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បុរសម្នាក់ ជិះម៉ូតូបណ្តាលឲ្យដួល ត្រូវរថយន្តកិ.ន….

កំពង់ស្ពឺ ៖ បុរសម្នាក់ស្លា.ប់ភ្លាមៗនៅនឹងកន្លែង បន្ទាប់ពីជិះម៉ូតូដួល ហើយត្រូវរថយន្តមកពីក្រោយកិ.ន ដែលហេតុការណ៍នេះ កើតឡើងត្រង់ចំណុចភូមិរលាំងសង្កែ សង្កាត់សុព័រទេព ក្រុងច្បារមន ខេត្តកំពង់ស្ពឺ នៅតាមបណ្តោយផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រលេខ៤៣-៤៤ កាលពីវេលាម៉ោង៦និង៣៥នាទីល្ងាចថ្ងៃទី២៦ខែឧសភាឆ្នាំ២០២២។

នគរបាលមូលដ្ឋាន បានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះលឹម សុភក្រ្តា ភេទប្រុសអាយុ២៥ឆ្នាំ រស់នៅភូមិជ័យឧត្តម ឃុំព្រែកខ្សែ ខ ស្រុកពាមរ៍ ខេត្តព្រៃវែង បើកបរពីទិសខាងលិចទៅទិសខាងកើត។ លុះមកដល់ត្រង់ចំណុចកើតហេតុខាងលើ ម៉ូតូដួលហើយខ្ទាតទាំងម៉ូតូ និងមនុស្ស មក ខាងឆ្វេងដៃត្រូវរថយន្ដពីរគ្រឿង បើកបរពីទិសខាងកើតទៅទិសខាងលិច ទីមួយមិនស្គាល់ម៉ាក និងអត្តសញ្ញាណអ្នកបើកបរ(បើករត់គេច ក្រោយកើតហេតុ) បានទៅជាន់មនុស្សដែលដួល ម៉ូតូបណ្តាលឲ្យស្លាប់ភ្លាមៗនៅនឹងកន្លែង។

រថយន្តទីពីរម៉ាក HYUNDAI ពណ៌លឿង ពាក់ផ្លាកលេខភ្នំពេញ3E-8324 សណ្ដោងសឺមីរ៉ឺម៉ក ពណ៌លឿង ពាក់ផ្លាកលេខភ្នំពេញ4A-6246 មិនទាន់ស្គាល់អត្តសញ្ញាណអ្នកបើកបរ(ចុះរត់គេច) បានទៅជាន់ម៉ូតូ។

ប្រភពបានបន្តទៀតថា ក្រោយកើតហេតុសពជនរងគ្រោះ ត្រូវបានក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។
ចំពោះវត្ថុតាងម៉ូតូ និងរថយន្ដបានយកមករក្សាទុក នៅការិយាល័យចរាចរណ៍ផ្លូវគោក ចំណែករថយន្ដមិនស្គាល់ម៉ាក ដែលបើកបរត់កំពុងតែស្រាវជ្រាវ៕ រក្សាសិទ្ធិដោយ ៖ សួង សាម

×