Tuesday, January 20, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្រ្តីម្នាក់ត្រូវបានរថយន្តមិនចាំម៉ាក បុ.ករួចកិ.នចំក្បាល

ភ្នំពេញ ៖ ស្រ្តីម្នាក់បានដើឆ្លងថ្នល់ត្រូវបានរថយន្តមិនចាំម៉ាក បើកទៅបុ.កបណ្តាលឲ្យដួលរួចកិ.នពីលើចំក្បាល បណ្តាលឲ្យស្លា.ប់ភ្លាមៗនៅកន្លែងកើតហេតុ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះដែរ បានកើតឡើងកាលពីវេលាម៉ោង ៥និង ៤០នាទីព្រឹកថ្ងៃទី ២៧ខែឧសភាឆ្នាំ ២០២២ស្ថិតតាមបណ្ដោយផ្លូវជាតិលេខ ១ ក្នុងសង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

ស្រ្តីរងគ្រោះ មានឈ្មោះ សុខសាលី ភេទស្រីអាយុ៦៣ ឆ្នាំ មានស្រុកកំណើត នៅភូមិធ្មល់ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។

យោងតាមការបញ្ជាក់ពីពលរដ្ឋនៅកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថា មុនកើតហេតុគាត់បានឃើញនារីរងគ្រោះ បានដើនៅតាមបណ្តោយផ្លូវជាតិលេខ១ ទិសដៅពីត្បូងមកជើងគោលបំណង ត្រឡប់ទៅខេត្តស្វាយរៀងវិញ លុះមកដល់ចំណុចកើតហេតុ បានដើឆ្លងកាត់ថ្នល់ ដោយសង្ស័យថាមានរថយន្តមិនចាំម៉ាក បើកទៅបុ.ករួចកិ.នពីលើចំក្បាល បណ្តាលឲ្យបែ.កខួរស្លា.ប់យ៉ាងអាណោចអាធ័ម ក្រោយមកពលរដ្ឋជិតខាង បានរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋាន ចុះមកទីតាំងកើតហេតុភ្លាមៗ។

ក្រោយកើតហេតុខាងលើសមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់រួទាក់ទងទៅជំនាញ ឲ្យចុះមកពីនិត្យនិងធ្វើកំណត់ហេតុ ប្រគល់សពឲ្យទៅក្រុមគ្រួសារ យកទៅធ្វើបុណ្យនៅស្រុកកំណើតតាមប្រពៃណី៕ រក្សាសិទ្ធិដោយ ៖ សាមេត

×