Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សង្ស័យថាតៃកុងងងុយដេកបានបើករថយន្តម៉ាកប៊ីស៊ុយប៊ីស៊ី ឡើងសួនទៅបុ.កបង្គោលស្លាកសញ្ញានិងបង្គោលភ្លើង

spot_img

ភ្នំពេញ៖បុរសម្នាក់ដែលគេសង្ស័យថាងងុយដេកបានបើករថយន្តម៉ាកប៊ីស៊ុយប៊ីស៊ី មួយគ្រឿងក្នុងល្បឿនលឿនខ្វះការប្រុងប្រយ័ត្ន ក៏រេចង្កូតឡើងសួនទៅបុកបង្គោលស្លាកសញ្ញារងការខូចខាតរួចបន្តទៅបុ.កបង្គោលភ្លើងមួយដើមទៀតបណ្ដាលឲ្យបាក់រាបដល់ដី។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះដែរ បានកើតឡើងកាលពីវេលាម៉ោង ៥និង ០០នាទីព្រឹកថ្ងៃទី ២៧ខែឧសភាឆ្នាំ ២០២២ស្ថិតនៅតាមបណ្តោយផ្លូវព្រឹទ្ធសភា ក្នុងសង្កាត់ទន្លេបាសាក់ខណ្ឌចំការមនរាជធានីភ្នំពេញ។

យោងតាមការបញ្ជាក់ពីប្រជាពលរដ្ឋនៅនឹងកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថា មុនកើតហេតុគាត់បានឃើញបុរសម្នាក់បើករថយន្តម៉ាកប៊ីស៊ុយប៊ីស៊ីពណ៌ទឹកប្រាក់ មួយគ្រឿងពាក់ផ្លាកលេខភ្នំពេញ 2O-7305បើកបរតាមបណ្ដោយផ្លូវព្រឹទ្ធសភាក្នុងទិសដៅពីជើង មកត្បូងក្នុងល្បឿនលឿនដែលគេសង្ស័យថាតៃកុងងងុយដេក លុះមកដល់ចំណុចកើតហេតុក៏បានរេចង្កូតមកខាងឆ្វេងដៃឡើងសួនផ្លូវ ទៅបុកបង្គោលស្លាកសញ្ញាបណ្ដាលឱ្យទ្រេតរងការខូចខាតរួចបន្តល្បឿនទៅបុកបង្គោលភ្លើងមួយដើមទៀតបណ្ដាលឲ្យបាក់រាបដល់ដីសំណាងល្អមិនគ្រោះថ្នាក់ដល់មនុស្សរងការខូចខាតតែរថយន្ត និងបង្គោលភ្លើងនិងបង្គោលស្លាកសញ្ញាតែប៉ុណ្ណោះ ចំណែកឯម្ចាស់រថយន្តបង្កបានគេចចេញពីចំណុចកើតហេតុបាត់ស្រមោល។

ក្រោយកើតហេតុខាងលើសមត្ថកិច្ចមូលដ្ឋានសហការជាមួយ និងផ្នែកជំនាញចរាចរណ៍ចុះមកដល់រួចពិនិត្យនិងទំនាក់ទំនង ទៅផ្នែកជំនាញចរាចរណ៍ក្រុងឲ្យចុះមកវាស់វែងយករថយន្តស្ទូច មកស្ទូចយករថយន្តបង្កទៅរក្សាទុកនៅខាងការិយាល័យចរាចរណ៍ជំនាញផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរងចាំដោះស្រាយនៅពេលក្រោយ៕ រក្សាសិទ្ធិដោយ ៖ សា មេត

spot_img