Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ពូ​គំរាម​សម្លាប់​រំលោភ​ក្មួយ​ស្រី បាន​សម្រេច​ជា​ច្រើន​ដង តាំងពី​អាយុ​១៣​ឆ្នាំ រហូតដល់​១៦​ឆ្នាំ ទើប​បែក​ការណ៍​

spot_img

​​ព្រៃវែង ៖ បុរស​ម្នាក់​ដែល​ជា​ពូ ធ្វើ​ការគំរាមកំហែង​ល្បូង​ក្មួយ​ស្រី​របស់​ខ្លួន​រំលោភ​បានសម្រេច​ច្រើនដង អស់​រយៈពេល​បី​ឆ្នាំ​មក​ហើយ​ទើប​បែកការណ៍ ត្រូវបាន​នគរបាល​ស្រុក​កញ្ជ្រៀច ឃាត់ខ្លួន​នៅ ឃុំ​ក្តឿងរាយ ស្រុក​កញ្ជ្រៀច ខេត្ត​ព្រៃវែង កាលពី​រសៀល​ថ្ងៃ​ទី​១៥ ខែ​ឧសភា ឆ្នាំ​២០១៨​។​

​នគរបាល​ស្រុក​កញ្ជ្រៀច បានឲ្យដឹងថា ជនសង្ស័យ​ជា​ឪពុកមា ឈ្មោះ វ៉េង វិណៃ ភេទ​ប្រុស អាយុ​៤០​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ពានា​ជួរ ឃុំ​ក្តឿង​រាយ ស្រុក​កញ្ជ្រៀច ខេត្ត​ព្រៃវែង​។

​ឯ​ជនរងគ្រោះ​ឈ្មោះ ដា​.​ណ រ ន ភេទ​ស្រី អាយុ​១៦​ឆ្នាំ មាន​ទី​លំនៅដ្ឋាន ផ្ទះ​ជិត​គ្នា​ជាមួយនឹង​ជនសង្ស័យ និង​ត្រូវ​ជា​ក្មួយ​របស់​ជនសង្ស័យ​។ នារី​រងគ្រោះ​បាន​ប្រាប់​ឪពុក​ម្ដាយ​ថា រូប​នាង​ត្រូវបាន​ពូ​វិណៃ ចាប់រំលោភ​តាំងពី​អាយុ ១៣ ឆ្នាំ រហូតដល់​ពេល​នេះ​។ ក្រោយ​ពេល​ដឹង​ការពិត​ឪពុក​ម្ដាយ​របស់​នាង​បាន​ប្ដឹង​សមត្ថកិច្ច នៅ​ព្រឹក​ថ្ងៃទី​១៥ ខែ​ឧសភា នេះ ទើប​សមត្ថកិច្ច​ឃាត់ខ្លួន​ជនសង្ស័យ​ភ្លាមៗ​ផងដែរ​។ នាង បាន​និយាយថា ករណី​នេះ​កើតឡើង​យូរហើយ ហើយ​នាង​មិន​ហ៊ាន​ប្រាប់​គេ​ឡើយ ព្រោះ​ជនសង្ស័យ​គំរាមថា នឹង​មាន​រឿង​ធំ អាច​និង​សម្លាប់ចោល បើសិនជា​ប្រាប់​គេ​ឲ្យដឹង​រឿងនេះ​។​

​នគរបាល​បានបញ្ជាក់​ថា កន្លង​មក​ឪពុកម្តាយ​ជនរងគ្រោះ ចេះ​តែ​សង្យ័យ​កូនស្រី មាន​សុខភាព​ស្គម​ស្លេកស្លាំង មិនសូ​វញុំា​បាយ ក៏​សួរ​នាំ​កូន​ថា​តើ​កូន​កើត​ជំងឺ​អ្វី ប៉ុន្តែ​កូន​កុហកថា​មិនមាន​ជំងឺ​អ្វី​នោះទេ​។ លុះដល់​ថ្ងៃ​ទី​១២ ខែ​ឧសភា វេលា​ម៉ោង​៦​ល្ងាច ឪពុក​បាន​ឃើញ​ជនសង្ស័យ នៅ​ជាមួយ​កូនស្រី​ខ្លួន​ខ្លួន នៅមុខ​បន្ទប់ទឹក​ខាងក្រោយ​ផ្ទះ​ស្ងាត់ៗ ភ្លាម​នោះ​ខ្លួន​ក៏​ដើរ​ទៅ​មើល ហើយ​ជនសង្ស័យ បាន​រត់គេច​ចេញ​ទៅ​បាត់ គឺ​នៅតែ​កូនស្រី​ខ្លួន កំពុង​លើក​ខោ​ស្លៀក​វិញ ដោយ​មាន​ការសង្ស័យ ទើប​សួរនាំ​កូន តែ​កូនស្រី​ពុំ​ប្រាប់​ឪពុក​សោះ​។ ថ្ងៃ​បន្ទាប់​មក ឪពុក​ម្តាយ​ក៏​លួងលោម​កូនស្រី​សួរនាំ​រហូត​ទើប​កូនស្រី​ប្រាប់​យល់ព្រម​ទម្លាយ​ការពិត​ថា​ខ្លួន​ត្រូវបាន ពូ វិណៃ ចាប់រំលោភ​ជា​ច្រើនលើក​ច្រើនសា ក្នុងពេល​ពុក​ម៉ែ​មិន​នៅ ឬ​ពេល​ស្ងាត់ គ្មាន​អ្នកណា​នៅផ្ទះ តែ​រូប​នាង​មិន​ហ៊ាន​ប្រាប់​ឡើយ ព្រោះ​គាត់​គំរាម​ថា​នឹង​សម្លាប់ចោល​បើ​យក​រឿង​នេះ​ប្រាប់​គេ​។​

បច្ចុប្បន្ន​ជនសង្ស័យ​ត្រូវបាន​នគរបាល​ស្រុក​កញ្ជ្រៀច​កសាង​សំណុំរឿង​ចាត់ការ​តាម​នីតិវិធី​៕ ដោយ ៖ បញ្ញាស័ក្តិ

spot_img
×