Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ផលិតផលសុខភាពមកពីបណ្ដាប្រទេសអឺរ៉ុប មានជាង ៤ពាន់មុខ បានចុះបញ្ជិកា ចរាចរណ៍នៅកម្ពុជា និងកំពុងតែពង្រីកបន្ថែម

spot_img

ភ្នំពេញ ៖ បច្ចុប្បន្ន មានផលិតផលសុខភាពមកពីបណ្តាប្រទេសអឺរ៉ុប ប្រមាណជាង ៤០០០មុខ បានចុះបញ្ជិកានៅក្រសួងសុខាភិបាល និងបានចរាចរណ៍នៅលើទីផ្សារកម្ពុជា, ហើយពេលនេះ ក្រុមប្រឹក្សាធុរកិច្ចអាស៊ាន-អឺរ៉ុប បានពិភាក្សាជាមួយក្រសួងសុខាភិបាល ដើម្បីពង្រឹងនិងពង្រីកបន្ថែម។

នេះជាការឲ្យដឹងរបស់ លោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល នារសៀល ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២២ ខណ:ជួបពិភាក្សាជាមួយ លោក គ្រីស ហូមហ្វ្រី (Chris Humphrey) នាយកប្រតិបត្តិក្រុមប្រឹក្សាធុរកិច្ចអាស៊ាន-អឺរ៉ុប នៅទីស្តីការក្រសួងសុខាភិបាល ស្តីអំពីឱសថក្លែងក្លាយ និងឱសថអន់គុណភាព, ការពិភាក្សាបានបង្ហាញថា ភាគីទាំងពីរបានប្ដេជ្ញាពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការជាមួយគ្នាបន្ថែមទៀតលើវិស័យសុខាភិបាល និងផលិតផលសុខភាព។

លោករដ្ឋមន្ត្រី ម៉ម ប៊ុនហេង បានសម្តែងនូវអំណរសាទរ ថា រីករាយចំពោះធុរកិច្ចអាស៊ាន-អឺរ៉ុប ជាពិសេសមូលនិធិអាស៉ី-អឺរ៉ុប ដែលបានសហការគាំទ្រក្រសួងសុខាភិបាល ក្នុងការរៀបចំវេទិកាអាស៉ី-អឺរ៉ុប ស្ដីពីការប្រយុទ្ធប្រឆាំងនឹងឱសថក្លែងក្លាយ និងឱសថអន់គុណភាពនៅកម្ពុជា ទោះបីក្នុងកាលៈទេសៈ ដែលពិភពលោក និងកម្ពុជាប្រឈមនឹងការរីករាលដាលនៃជំងឺកូរីដ-១៩ ក៏ដោយ។

លោក គ្រីស ហូមហ្វ្រី (Chris Humphrey) នាយកប្រតិបត្តិបានថ្លែងថា លោកសូមអរគុណដល់ក្រសួងសុខាភិបាល ដែលតែងតែសហការគាំទ្រដល់ធុរកិច្ចរបស់អឺរ៉ុប ជាពិសេសក្នុងការចុះបញ្ជិកាផលិតផលសុខភាព និងបានស្នើសុំឲ្យក្រសួងសុខាភិបាល បន្តគាំទ្រ និងពង្រីកកិច្ចសហប្រតិបត្តិការនេះឱ្យកាន់តែទូលំទូលាយថែមទៀតលើវិស័យសុខាភិបាល ជាពិសេសការនាំចូលផលិតផលសុខភាពពីបណ្ដាប្រទេសអឺរ៉ុប៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN

spot_img
×