Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ម៉ិច ម៉ារីកា បង្ហាញមុខអនាគតស្វាមី អមជាមួយពាក្យពេចន៍យ៉ាងចាក់ដោត

spot_img

ភ្នំពេញ ៖ តារាសម្តែងនាង ម៉ិច ម៉ារីកា បានបង្ហាញមុខអនាគតស្វាមីរបស់ខ្លួនជាសាធារណៈ បន្ទាប់ពីនាងបានរៀបចំពិធីភ្ជាប់ពាក្យយ៉ាងរួចរាល់កាលពីពេលថ្មីៗនេះ។

ជាមួយនឹងការបង្ហាញមុចអនាគតស្វាមីតារារូបនេះ ក៏បានពោលពាក្យទៅកាន់ស្វាមីរបស់ខ្លួនយ៉ាងចាក់ដោតថា គាត់តែងតែយកចិត្តទុកដាក់ នឹងបារម្ភពីខ្ញុំដោយបង្ហាញតាមទង្វើ ដោយមិនខ្វល់ថាអ្នកដ៏ទៃមើលមកសមឬមិនសម។
នាងថា យួរអីវ៉ាន់ យួរស្បែកជើងតាមប្រពន្ធថត ឃើញហើយ…តែក៏អរគុណដែលចំណាយពេលមកជួយការងារប្រពន្ធមួយរយៈនេះ thank husband ។

យ៉ាងណារហូតមកទល់ពេលនេះគេនៅមិនទាន់ដឹងថា អនាគតស្វាមីរបស់ ម៉ិច ម៉ារីកា ជាបុរសនៅក្នុងស្រុកជាអាណិកជន មកពីបរទេសឬយ៉ាងណានោះឡើយ ខណៈពេលការរៀបចំពិធីភ្ជាប់ពាក្យរបស់នាង ក៏មិនសូវមានការអញ្ជើញអ្នកសិល្បៈចូលរួមច្រើន និងក៏មិនមានព័ត៌មានសុះសាយច្រើនឡើយ។
ទោះជាយ៉ាងណា ក្រោយពីបានរៀបចំពិធីពាក្យរួចមកគេសង្កេតឃើញអនាគតស្វាមីរបស់តារាស្រីរូបនេះតែងតែធ្វើដំណើរជាប់ជាមួយ ម៉ិច ម៉ារីកា ជានិច្ចមិនថា ការចេញសម្តែង ដើរលេង ឬចូលរួមពិធីផ្សេងនោះឡើយ។

ម៉ិច ម៉ារីកា តែងតែបង្ហោះរូបអនាគតស្វាមីជាបន្តបន្ទាប់តាមបណ្តាញសង្គមហ្វេសប៊ុក ដោយមិនបានលាក់លៀមឡើយ បើទោះបីជាមួយរយៈចុងក្រោយនេះនាងបានចាប់ផ្តើមលុកលុយការងារសិល្បៈជាថ្មីឡើងវិញក៏ដោយ។
តារារូបនេះបានបង្ហាញខ្លួនសម្តែងជាថ្មីឡើងវិញ បន្ទាប់ស្ងប់ស្ងាត់មួយរយៈដោយសារជំងឺកូវីដ១៩ ក្នុងពេលដែលនាងក៏ធ្លាប់ក្លាយជាជនរងគ្រោះដោយការឆ្លងជំងឺដ៏កាចសាហាវមួយនេះផងដែរ។

ទោះជាយ៉ាងណា គេនៅមិនទាន់ដឹងទេថា ក្រោយពី ម៉ិច ម៉ារីកា សម្រេចចូលរោងការកសាងជីវិតគ្រួសារហើយនោះ នាងអាចនឹងបន្តអាជីពសិល្បះរបស់នាងទៀតឬយ៉ាងណានោះឡើយ ខណៈពេលបច្ចុប្បន្ននាងក៏មិនទាន់ទៅណាឆ្ងាយពីអាជីពមួយនេះនៅឡើយទេ។

មហាជន ជាពិសេសប្រិយមិត្តគាំទ្របានសម្តែងការអបអរសាទរ និងជូនពរដល់តារារូបនេះ ក្នុងពេលដែលនាងអាចស្វែងបុរសល្អម្នាក់ ដែលអាចដឹលដៃនាំនាងកសាងអនាគតគ្រួសារដ៏មានសុភមង្គលអស់មួយជីវិត៕ រក្សាសិទ្ធិដោយ ៖ សំណាង sv

spot_img
×