Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តុលាការឧទ្ធរណ៍តម្កល់ទោស យុវជនជាប់ចោទម្នាក់ ជាប់គុក ៣ ឆ្នាំ ជាប់ពាក់ព័ន្ធនឹងការប៉ុង.ប៉ងចាប់រំ.លោភសេព.សន្ថវ: ស្ត្រីម្នាក់

spot_img

ភ្នំពេញ: សាលាឧទ្ធរណ៍រាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី ២៦ ខែឧសភា ឆ្នាំ ២០២២ នេះ បានប្រកាសសាលដីកា តម្កល់ទោស ជនជាប់ចោទម្នាក់ ជាប់ពន្ធនាគារ កំណត់ ៣ ឆ្នាំ ជាប់ពាក់ព័ន្ធនឹងការប៉ុង.ប៉ងរំ.លោភសេ.ពសន្ថវ: ស្រ្តីម្នាក់ ប្រព្រឹត្តនៅ នៅសង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ កាលពីអំឡុងខែ មិថុនា ឆ្នាំ ២០២០ ។

លោក ពៅ ភូស៊ុន ជាប្រធានក្រុមចៅក្រមប្រឹក្សាជំនុំជម្រះ បានថ្លែងឲ្យដឹងថា ជនជាប់ចោទ រូបនេះ ឈ្មោះ ម៉ន សីហា ភេទប្រុស អាយុ ២៥ ឆ្នាំ ។
ចំណែកឯជនរងគ្រោះមានឈ្មោះ លីន ស្រីនាង ភេទស្រី អាយុ ៣០ ឆ្នាំ មានទីលំនៅ នៅសង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

នៅក្នុងសំណុំរឿងក្តីនេះ ជនជាប់ចោទ ម៉ន សីហា ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ ឆ្នាំ ២០២០ កាត់ទោស ដាក់ពន្ធនាគារកំណត់ ៣ ឆ្នាំ និង បង្គាប់ឱ្យសងជំងឺចិត្តដល់ជនរងគ្រោះ ១៥ លានរៀល ពីបទ: ” ប៉ុង.ប៉ងរំ.លោភសេព.សន្ថវ: ” ។ តែគាត់បានប្តឹងឧទ្ធរណ៍។

ជនជាប់ចោទ ត្រូវបានចាប់ឃាត់ខ្លួន កាលពីថ្ងៃទី ២១ ខែ មិថុនា ឆ្នាំ ២០២០ នៅសង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ៕ រក្សាសិទ្ធិដោយ ៖ ចន្ទា ភា

spot_img
×