Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នារីរូបស្រស់ម្នាក់ ត្រូវបានជនសង្ស័យមួយក្រុម ធ្វើសកម្មភាពឆ.ក់កាបូបបានសម្រេច រួចជិះគេចខ្លួនបាត់ស្រមោល

spot_img

ភ្នំពេញ ៖ នារីរូបស្រស់ម្នាក់ជិះម៉ូតូតាមផ្លូវ ត្រូវបានជនសង្ស័យមួយក្រុម ជិះតាមពីក្រោយរួចឆ.ក់យកកាបូប បានសម្រេចជិះរត់គេចខ្លួនបាត់ស្រមោល ដោយសុវត្ថិភាព។

ហេតុការណ៍នេះដែរ បានកើតឡើងនៅវេលាម៉ោង ៨និង៣០នាទីយប់ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២២ ត្រង់ចំណុចគល់ស្ពានអាកាសស្ទឹងមានជ័យ ស្ថិតនៅតាមបណ្តោយផ្លូវមុន្នីរ៉េត ក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ។

នារីរងគ្រោះមិនត្រូវបានស្គាល់អត្ថសញ្ញាណគ្រាន់តែដឹងថា នាងមានអាយុជាង២០ឆ្នាំ ជិះម៉ូតូម៉ាកហុងដាស្គុបពី ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ1IN-5217 ។

បើយោងតាមនាក់មីងម្នាក់នៅជាប់នឹងកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថា ដំបូងគាត់បានឃើញនារីរងគ្រោះ ជិះម៉ូតូម៉ាកហុងដាស្គុបពីពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ1IN-5217 ជិះតាមបណ្តោយផ្លូមុន្នីរ៉េត ក្នុងទិសដៅពីកើតមកលិច ពេលជិះមកដល់ចំណុចកើតហេតុខាងលើ ស្រាប់តែលេចមុខជនសង្ស័យមួយក្រុម ជិះម៉ូតូ៣គ្រឿង មិនចាំម៉ាក ជិះតាមពីក្រោយរួចបានធ្វើសកម្មភាពឆ.ក់យកកាបូប ពីនារីរងគ្រោះបានសម្រេច រួចជិះមកកៀបបម្រុងនិងដកសោរយកតែត្រូវបាននារីរងគ្រោះ ស្រែកឆោឡោឲ្យអ្នកជិតខាងជួយ បន្ទាប់មកជនសង្ស័យភ័យពេក ក៏នាំគ្នាជិះយកកាបូបពីនារីរងគ្រោះ គេចចេញពីកន្លែងកើតហេតុ ដោយសុវត្ថិភាពតែម្តងទៅ។

ប្រភពពីនារីរងគ្រោះបានបញ្ជាក់ទៀតថា នៅក្នុងកាបូបនាង មានទ្រព្យសម្បត្តិមួយចំនួនធំ។

បន្ទាប់ពីកើតហេតុខាងលើសមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់រួចក៏បានឌុបនារីរងគ្រោះខាងលើ យកទៅដាក់ពាក្យបណ្ដឹង នៅប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់បឹងសាឡាង ដើម្បីស្រាវជ្រាវ និងស្វែងរកមុខសញ្ញាជនសង្ស័យទាំងនោះ មកចាត់ការទៅតាមផ្លូវច្បាប់៕ រក្សាសិទ្ធិដោយ ៖ សា មេត

spot_img
×