Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេចតេជោ ថ្លែងសារពិសេសផ្ញើជូនជនរួមជាតិ ស្តីអំពីបឹងទន្លេសាប , ទីតាំងដែលពលរដ្ឋអាស្រ័យផលរាប់សិបឆ្នាំហើយ ត្រូវរក្សា និងចេញកម្មសិទ្ធិ ជូនពលរដ្ឋ

spot_img

ភ្នំពេញ ៖ សេចក្តីថ្លែងសារពិសេសរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជូនបង ប្អូនជនរួមជាតិ ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២២ស្តីអំពី «បឹងទន្លេសាប» ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា បឹងទន្លេសាបជាបឹងដ៏ធំ ហើយមានត្រីច្រើន ដែលទាមទារឱ្យមានការអភិរក្ស។ តំបន់បឹងទន្លេសាបចែកចេញជា៤តំបន់។ តំបន់ទី៤ ជាតំបន់ដែលទាមទារឱ្យមានការអភិរក្សជាដាច់ខាត។ តំបន់បឹងទន្លេសាប ចែកជាពីរកត្តាចាំបាច់ កត្តាទី១ ការអភិរក្ស និងកត្តាទី២ គឺត្រូវគិតដល់ប្រជាពលរដ្ឋរស់នៅជុំវិញបឹងទន្លេសាប។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា បញ្ហាបឹងទន្លេសាប ត្រូវគិតលើគោលការណ៍៣សំខាន់ ហើយគោលការណ៍ត្រូវយកចិត្តទុកដាក់នោះ គឺគោលការណ៍ថ្លឹងថ្លែងជាមួយការអភិរក្ស និងគោលការណ៍រស់នៅរបស់ប្រជាពលរដ្ឋជាក់ស្តែង។

សម្តេចតេជោ ហ៊ុន សែន ណែនាំទៅខេត្តទាំង៦នៅជាប់បឹងទន្លេសាប ត្រូវយកចិត្តទុកដាក់ទៅលើប្រជាពលរដ្ឋរស់នៅជុំវិញបឹងទន្លេសាប។
សម្តេចតេជោ ហ៊ុន សែន ណែនាំឱ្យពិនិត្យពិចារណាស្ថានភាពជាក់ស្តែង ដោយកាត់ឆ្វៀលដីពីតំបន់ពីរ និងបី ជូនទៅប្រជាពលរដ្ឋដែលរស់នៅជាក់ស្តែង។ សម្តេចតេជោ ហ៊ុន សែន ណែនាំឱ្យកែសម្រួលព្រំប្រទល់តំបន់ពីរ និងបីឡើងវិញ ទៅតាមស្ថានភាពជាក់ស្តែងនៃការអាស្រ័យផលរបស់ប្រជាពលរដ្ឋ។

សម្តេចតេជោ ហ៊ុន សែន ណែនាំឧបនាយករដ្ឋមន្ត្រី ជា សុផារា ដឹកនាំអាជ្ញាធរពាក់ព័ន្ធក្នុងការកែសម្រួលព្រំប្រទល់តំបន់ពីរ និងបីនេះ។ រៀបចំបង្គោលធំៗនៅតាមព្រំប្រទល់បែងចែកតំបន់បឹងទន្លេសាបនេះ។ ទីតាំងដែលពលរដ្ឋអាស្រ័យផលរាប់សិបឆ្នាំហើយនោះ ត្រូវរក្សា និងចេញកម្មសិទ្ធិជូនពលរដ្ឋ។ សម្តេចតេជោ ហ៊ុន សែន បានណែនាំឱ្យធ្វើឱ្យបានច្បាស់លាស់លើការបែងចែក និងការកាត់ឆ្វៀលជូនប្រជាពលរដ្ឋនេះ។

សម្តេចតេជោ ហ៊ុន សែន ស្នើដល់ពលរដ្ឋដែលទទួលបានសិទ្ធិកាន់កាប់ដីជាក់ស្តែងនោះហើយ ឈប់បន្តកាប់ឆ្កៀលដីនៅជាប់នោះបន្តទៀត។
រាជរដ្ឋាភិបាលប្រឆាំងដាច់ខាតចំពោះអ្នកមានអំណាច និងមានលុយ ទៅជ្រកក្រោមរូបភាពពលរដ្ឋកាប់ទន្ទ្រានដីហាមឃាត់នៅបឹងទន្លេសាប។
ភូមិឋាន និងតាំងទីលំនៅរបស់ប្រជាពលរដ្ឋ ដែលមានតាំងពីយូរលង់ណាស់មកហើយនោះ មិនអាចរុះរើចេញបាននោះឡើយ។ ភូមិរបស់ប្រជាពលរដ្ឋដែលមានតាំងពីរយូរលង់មកហើយនោះ ត្រូវតែឆ្វៀលចេញពីតំបន់ពីរ និងបី។ ផ្ទៃដីដែលកាត់ឆ្វៀល គឺសម្តៅអ្នកអាស្រ័យផលយូរឆ្នាំ មិនរាប់អ្នកទើបទៅកាន់កាប់ត្រឹមពីរ ឬបីឆ្នាំនោះទេ។

សម្តេចតេជោ ហ៊ុន សែន បានទទូចដល់ប្រជាពលរដ្ឋដែលត្រូវបានកាត់ឆ្វៀលដីជូនហើយនោះ សូមកុំបន្តកាប់ទន្ទ្រានដីអភិរក្សាបន្តទៅទៀត។
ដីដែលកាត់ឆ្វៀលជូនប្រជាពលរដ្ឋ គឺជាដីដែលពលរដ្ឋអាស្រ័យផលយ៉ាងតិចបំផុត១០ឆ្នាំ ឬដីដែលមិនមែនជាដីលិចទឹក។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាឱ្យអភិបាលខេត្ត អភិបាលស្រុក មេឃុំ ត្រូវតែទទួលខុសត្រូវ និងយកចិត្តទុកដាក់ទៅលើពលរដ្ឋរបស់ខ្លួន ដែលរស់នៅ និងអាស្រ័យផលលើដីជុំវិញបឹងទន្លេសាប៕រក្សាសិទ្ធិដោយ ៖ សុទ្ធ លី

spot_img
×