Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រថយន្តកាមរីបាឡែន បើកទៅបុ.ករនាំងថ្មពុះចែកទ្រូងផ្លូវ បា.ក់មួយកង់

spot_img

ភ្នំពេញ ៖ បុរសម្នាក់បានបើករថយន្តកាមរីបាឡែន ក្នុងល្បឿនលឿនខ្វះការប្រុងប្រយ័ត្ន ក៏រេចង្កូតជ្រុលទៅបុ.កនិងរនាំងថ្មពុះចែកទ្រូងផ្លូវ យ៉ាងពេញទំ.ហឹងបណ្ដាលឲ្យបា.ក់ចំនួនមួយកង់ ចំណែកឯរថយន្តបង្កវិញ រងការខូចខាតផ្នែកខាងមុខយ៉ាងដំណំ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះដែរ បានកើតឡើងនៅវេលាម៉ោង ១១និង ០០នាទីយប់ថ្ងៃទី ២៦ខែឧសភាឆ្នាំ ២០២២ស្ថិតនៅតាមបណ្ដោយផ្លូវ ២៨៩ក្នុងសង្កាត់បឹងកក់ទី ២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ប្រភពពីកន្លែងកើតហេតុបានប្រាប់ឱ្យដឹងថា មុនកើតហេតុគេបានឃើញបុរសម្នាក់ បើករថយន្តម៉ាកកាមរីបាឡែនពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ2AC-4351 បើកបរតាមបណ្ដោយផ្លូវ២៨៩ ក្នុងទិសដៅពីជើងមកត្បូងក្នុងល្បឿនលឿន លុះមកដល់ចំណុចកើតហេតុខាងលើ ក៏រេចង្កូតមកខាងឆ្វេងដៃជ្រុលទៅបុ.កនឹងរនាំងថ្មពុះចែកទ្រូងផ្លូវ ចំពាក់កណ្ដាលយ៉ាងពេញទំ.ហឹងបណ្ដាលឲ្យបា.ក់មួយកង់ ខ្ទាតទៅផ្លូវម្ខាងទៀត ចំណែកឯរថយន្តបង្កវិញ រងការខូចខាតផ្នែកខាងមុខ យ៉ាងដំណំ សំណាងល្អមិនគ្រោះថ្នាក់ដល់មនុស្ស ហើយភ្លាមនោះដែរ តៃកុងរថយន្តបានគេចចេញពីកន្លែងកើតហេតុបាត់ស្រមោល។

ក្រោយកើតហេតុខាងលើសមត្ថកិច្ច ចុះមកដល់រួចពិនិត្យ និងវាស់វែងស្ទូចយករថយន្តបង្កទៅរក្សាទុក នៅខាងការិយាល័យចរាចរណ៍ជំនាញផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រងចាំដោះស្រាយនៅពេលក្រោយ៕ រក្សាសិទ្ធិដោយ ៖ សា មេត

spot_img