Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រថយន្តដឹកទំនិញ បើកលឿនជ្រុលទៅបុ.កផ្ទប់រថយន្តតូយូតាព្រូស រងការខូចខាតយ៉ាងដំណំ

spot_img

ភ្នំពេញ ៖ បុរសម្នាក់បានបើករថយន្តដឹកទំនិញធុនធំ ក្នុងល្បឿនលឿនដល់ផ្លូវបំបែកជាបួន មិនប្រយ័ត្នក៏ជ្រុ.លទៅបុ.កផ្ទប់រថយន្តតូយូតាព្រូស បើកឆ្លងផ្លូវចំពាក់កណ្តាលយ៉ាងពេញទំ.ហឹង រងការខូចខាត សំណាងល្អមិនគ្រោះថ្នាក់ដល់មនុស្ស។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះដែរ បានកើតឡើងនៅវេលាម៉ោង ១០និង៥០នាទីយប់ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២២ ស្ថិតនៅតាមបណ្តោយផ្លូវ សម្តេចជាស៊ីមកែងនិងផ្លូវ២០១១ ក្នុងសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

យោងតាមប្រភពពីកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា មុនកើតហេតុគេបានឃើញរថយន្តម៉ាកតូយូតាព្រូស ពណ៌ទឹកប្រាក់ពាក់ផ្លាកលេខ ភ្នំពេញ2S-0196 បើកបរតាមបណ្តោយផ្លូវ២០១១ ក្នុងទិសដៅពីជើងមកត្បូងក្នុងល្បឿនលឿន លុះមកដល់ផ្លូវបំបែកជាបួនកែងនឹងផ្លូវសម្តេចជាស៊ីម ស្រាប់តែគេឃើញបុរសម្នាក់ បើករថយន្តដឹកទំនិញធុនធំក្បាលពណ៌ស ពាក់ផ្លាកលេខ ព្រះសីហនុ 4A-2076 បើកបរតាមបណ្តោយផ្លូវសម្តេចជាស៊ីមក្នុងទិសដៅពីកើតមកលិច ក្នុងល្បឿនលឿនជាន់ហ្រ្វាំងមិនទាន់ ក៏ជ្រុ.លទៅបុ.កផ្ទ.ប់ចំពាក់កណ្តាលរថយន្តតូយូតាព្រូស ពេញទំ.ហឹង បណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ ចំណែកឯតៃកុងទាំងសងខាង នៅកន្លែងកើតហេតុរងចាំការដោះស្រាយគ្នា។

បន្ទាប់ពីកើតហេតុខាងលើសមត្ថកិច្ច បានចុះមកដល់រួចឲ្យភាគីទាំងសងខាងសម្រួលគ្នា ដោយរថយន្តដឹកទំនិញមិនចង់វែងឆ្ងាយ ព្រមសងទៅលើរថយន្តតូយូតាព្រូស ក្នុងការជួសជុលបញ្ចប់រឿង នៅកន្លែងកើតហេតុ៕រក្សាសិទ្ធិដោយ ៖ សា មេត

spot_img