Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សង្ស័យតៃកុងងងុយដេក បើករថយន្តម៉ាកហ៊ីយ៉ាន់ដាយដឹកផ្លែឈើ ទៅបុ.កបង្គោលភ្លើងបា.ក់មួយដើម

spot_img

ភ្នំពេញ ៖ បុរសម្នាក់រួមដំណើរជាមួយនិងព្រូបម្នាក់ទៀត បានបើករថយន្តម៉ាកហ៊ីយ៉ាន់ដាយ ដឹកផ្លែឈើក្នុងល្បឿនលឿនមិនប្រយ័ត្នបានរេចង្កូតទៅបុ.កនឹងរនាំងថ្មចែកទ្រូងផ្លូវ គល់ស្ពាន៧មករា រួចបន្តទៅបុ.កបង្គោលភ្លើងបណ្ដាលឲ្យបា.ក់ មួយដើមរាបដល់ដី សំណាងល្អមានគ្រោះថ្នាក់ដល់មនុស្ស។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះដែរ បានកើតឡើងនៅវេលាម៉ោង ៣និង ៣០នាទីទៀបភ្លឺឈានចូលថ្ងៃទី ២៧ខែឧសភាឆ្នាំ ២០២២ស្ថិតនៅតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ីត្រង់ចំណុចគល់ស្ពានអាកាស ៧មករាក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

យោងតាមប្រភពពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថា មុនកើតហេតុគេបានឃើញបុរសម្នាក់ រួមដំណើរជាមួយនិងព្រូម្នាក់ទៀតបានបើករថយន្តម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ផ្លាកលេខកំពង់ចាម 3A-8687 បើកបរតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី ក្នុងទិសដៅពីលិចមកកើតក្នុងល្បឿនលឿន លុះមកដល់ចំណុចកើតហេតុខាងលើ សង្ស័យថាតែកុងងងុយដេកក៏រេចង្កូតមកខាងឆ្វេងដៃជ្រុ.លទៅបុ.ករនាំងថ្មពុះចែកទ្រូងផ្លូវ ចំពាក់កណ្តាលពេញទំ.ហឹងបណ្តាលឲ្យបា.ក់ រួចបន្តល្បឿនទៅបុ.កនឹងបង្គោលភ្លើងមួយដើមទៀត បណ្ដាលឲ្យបា.ក់រាបដល់ដី ចំណែករថយន្តបង្កវិញ រងការខូចខាតផ្នែកខាងមុខស្ទើរទាំងស្រុង។

ក្រោយកើតហេតុខាងលើសមត្ថកិច្ចផ្នែកជំនាញចរាចរណ៍ ចុះមកដល់រួចពិនិត្យ និងវាស់វែង ស្ទូចយករថយន្តបង្កទៅរក្សាទុកនៅ ខាងការិយាល័យចរាចរណ៍ជំនាញផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រងចាំដោះស្រាយនៅពេលក្រោយ៕ រក្សាសិទ្ធិដោយ ៖ សា មេត

spot_img